យូរៗបញ្ចេញម្តង ចំហរមាត់! អស់ពី ឡើងសសរផ្ទះឪពុកម្តាយក្មេកហើយ នាយពាក់មី ជះលុយទិញ ផ្ទះថ្មីតម្លៃកប់

//s9.kh1.co/73/732313824248b103a5d6d05471404df6fcaca3cf.jpg
តារា & កម្សាន្ដ

 ១៥-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ញាក់សាច់ ស្ងាត់ៗបញ្ចេញម្តង គេចំហមាត់ អស់ពីឡើងសសរផ្ទះថ្មីឲ្យឪពុកម្តាយ ក្មេកហើយ ពេលនេះ នាយ ពាក់មី ទិញផ្ទះថ្មីតម្លៃកប់

រាជធានីភ្នំពេញ ៖ ពិតណាស់ ប្រសិនបើក្រឡេកទៅមើលជីវិត ពេលបច្ចុប្បន្ន និងកាលពីអតីតកាល របស់តារាកំប្លែង នាយ ពាក់មី គឺផ្ទុយស្រឡះគ្នាខ្លាំងណាស់ ដូច្នេះហើយ ទើបមនុស្សគេមិនឲ្យមើលងាយមនុស្ស ពីកម្មករសំណង់ជាលក្ខណៈគ្រួសារ ហូបព្រឹកខ្វះល្ងាច ហូបល្ងាចខ្វះព្រឹក ពេលនេះ ស្រាប់តែគ្រួសារ នាយពាក់មី ឡើងកូដ ល្បីពាសពេញប្រទេស ចំណូលច្រើន មិនធម្មតាទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មហាជនដែលនិយមគាំទ្រ នាយ ពាក់មី ប្រាកដជាដឹងច្បាស់ថា ក្តីស្រមៃរបស់គាត់បន្ទាប់គឺ សង់ផ្ទះធំស្កឹមស្កៃឲ្យឪពុកម្តាយក្មេក ព្រោះខ្លួនបានសង់ឲ្យម្តាយឪពុកបង្កើតខ្លួនរួចហើយ តែពេលថ្មីៗនេះ នាយពាក់មី ធ្វើបានសម្រេចហើយ ដោយបានសូត្រមន្តឡើងសសរផ្ទះថ្មីមួយខ្នងនោះ។

តែយ៉ាងណាមិញ នៅមិនទាន់អស់ទេ ព្រោះក្រោយត្រូវចំណាយលុយ រាប់ស៊ិបម៉ឺនដើម្បី ដំណើរការសាងសង់នោះ នាយ ពាក់មី នៅឆ្លៀតទៅទិញផ្ទះថ្មី​ នៅក្នុងទឹកដី ភ្នំប្រសិទ្ធតម្លៃជាង ៦៨០០០ដុល្លារ ធ្វើឲ្យមហាជនស្ញប់ស្ញែង ជាខ្លាំង ព្រោះមិនធ្លាប់បានដឹងថា នាយ ពាក់មី ស្កុកស្តុម្ភដូច្នេះហើយ។

គួរបញ្ជាក់ថា នេះយោងតាមការប្រាប់ឲ្យដឹង ពី លោក ហ៊ួត ជា ដែលសរសររៀបរាប់ថា ៖

អរគុណបងពែកមី បានទិញផ្ទះ តំលៃ 68000 $ ពីខាងប្អូន ហ៊ួត ជា គំរោងនៅជាប់ជើងភ្នំប្រសិទ្ធ

នាយ ពាក់មី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

នាយ ពាក់មី
នាយ ពាក់មី
នាយ ពាក់មី
នាយ ពាក់មី
ពិធីឡើងសសរផ្ទះ ឲ្យឪពុកម្តាយក្មេក
ពិធីឡើងសសរផ្ទះ ឲ្យឪពុកម្តាយក្មេក
ពាក់មីនិងកូនស្រី
ពាក់មីនិងកូនស្រី
រូបភាពផ្ទះថ្មី
រូបភាពផ្ទះថ្មី
រូបភាពផ្ទះថ្មី
រូបភាពផ្ទះថ្មី
ពាក់មី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T