បើ​ប្តីក្បត់ អ្នកជា​ប្រពន្ធ​ ត្រូវ​តែឱបក្រសោប ​រឿង​ទាំង​៣ យ៉ាង​នេះ​ឲ្យបាន ​ជា​ដាច់​ខាត

//s9.kh1.co/d7/d7cbbfcf9f737142b18ed3870725a86b10340005.jpg
នារី

 ១៥-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ចំណុចខ្សោយទាំងនេះ របស់មនុស្សប្រុសផិតក្បត់ ក្នុងនាមមអ្នកជាប្រពន្ធ អ្នកត្រូវតែចាប់ឱ្យជាប់ កុំបណ្តោយឱ្យវាបាត់បង់ ឱ្យសោះ ព្រោះ ប្រសិនបើវាបាត់បង់ទៅ អ្នកនឹងទទួលរង ការឈឺចាប់ខ្លាំងជាមិនខាន។

យល់ដឹង៖ មិនថាមនុស្សប្រុសធ្លាប់ល្អ និងស្មោះត្រង់ខ្លាំង ប៉ុណ្ណានោះទេ ក្រោយពេលដែលរៀបការហើយ គឺគេអាចនឹងក្បត់យើងបានគ្រប់ពេល ហើយយើងក៏មិនអាចមើលដឹងមុន បានឡើយថា គេអាចនឹងស្មោះត្រង់ ជាមួយនឹងយើងបានរហូតដល់ពេលណានោះ ព្រោះចិត្តរបស់មនុស្ស តែងតែមានការផ្លាស់ប្តូជានិច្ច ជាពិសេស​ ចិត្តរបស់មនុស្សប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះមនុស្សស្រី ដែលអ្នកបានដឹងថា ប្តីរបស់អ្នកបាន ផិតក្បត់ចិត្តអ្នកហើយនោះ ក្នុងនាមអ្នកជា មនុស្សស្រី អ្នកត្រូវតែមានភាពវៃឆ្លាត ក្នុងការចាប់យកនូវ ចំណុចខ្សោយមួយចំនួន របស់ប្តីអ្នកឱ្យជាប់ កុំបណ្តោយឱ្យបាត់បង់ ទៅជាមួយឱ្យសោះ ព្រោះវាអាចនឹងធ្វើឱ្យអ្នក ទទួលរងការឈឺចាប់ជាខ្លាំង ប្រសិនបើបាត់បង់ទាំងរឿងទាំងនោះ។

៣ចំណុចខ្សោយរបស់មនុស្សផិតក្បត់ ដែលប្រពន្ធត្រូវតែឆ្លាត ក្នុងការចាប់ឱ្យជាប់ កុំបណ្តោយឱ្យ បាត់បង់ទៅជាមួយឱ្យសោះ៖

១. ភាពរឹងមាំ

រូបតំណាង
រូបតំណាង

ពិតណាស់ ការដែលត្រូវប្តីជាទីស្រលាញ់ក្បត់ចិត្ត វាពិតជាឈឺចាប់ខ្លាំងណាស់ សម្រាប់មនុស្សស្រី ប៉ុន្តែក្នុងនាមអ្នកជាមនុស្សស្រី ដាច់ខាតអ្នកមិនត្រូវទោទន់ ទៅតាមភាពឈឺចាប់ និងបណ្តោយឱ្យភាពរឹងមាំ ដែលអ្នកធ្លាប់តែមាន ត្រូវបាត់បង់ដោយសារ តែការឈឺចាប់នោះទេ។ លើសពីនេះ ភាពរឹងមាំរបស់មនុស្សស្រី វាក៏ជាចំណុចខ្សោយមួយ របស់មនុស្សប្រុសផិតក្បត់ដែរ ព្រោះកាលណាដែល មនុស្សស្រីរឹងមាំ គ្រប់គ្រាន់ហើយនោះ គឺមនុស្សស្រីនឹងមាន ចិត្តដាច់ជាខ្លាំង ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ដោយគ្មានពាក្យថា ស្តាយក្រោយឡើយ។

២. កូនៗ

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកបានដឹងថា ប្តីរបស់អ្នកបានលួចផិតក្បត់ ហើយរឿងរ៉ាវគ្រប់យ៉ាង ក៏ឈានដល់ ការលែងលះគ្នានោះ អ្វីដែលមនុស្សស្រី ត្រូវតែចាប់ឱ្យជាប់នោះ គឺជាកូនៗរបស់អ្នក ព្រោះថាកូនៗ គឺជាអ្វីដែលអ្នក មិនអាចបាត់បង់​ បានឡើយ ហើយវាក៏ជាចំណុចខ្សោយមួយ របស់់់មនុស្សប្រុសផិតក្បត់ដែរ។ ហេតុនេះហើយ បើទោះបីជា ឈានដល់ដំណាក់កាលណាក៏ដោយ ក៏មនុស្សស្រីមិនត្រូវបណ្តោយឱ្យកូនៗ បាត់បង់ទៅជាមួយគេនោះទេ។ ព្រោះប្រសិនបើអ្នក ត្រូវបាត់បង់កូនៗទៀត អ្នកនឹងត្រូវទទួលរង នូវការឈឺចាប់ជាខ្លាំង ជាមិនខាន។

៣. សេដ្ឋកិច្ចក្នុងគ្រួសារ

រូបតំណាង
រូបតំណាង

មនុស្សស្ រីត្រូវតែមានភាពឆ្លាតវៃ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច នៅក្នុងគ្រួសារ ឱ្យបានល្អ និងចេះលៃលក ទៅតាមកាលៈទេសៈ ជាងនេះទៅទៀត មិនត្រូវឱ្យប្តីគ្រប់គ្រងលុយកាក់ នៅក្នុងគ្រួសារទាំងអស់នោះទេ។ ព្រោះបើទោះបី ជាប្តីរបស់អ្នក លួចផិតក្បត់អ្នកក៏ដោយ ក៏អ្នកនៅមានទ្រព្យសម្បតិ្ត លុយកាក់ សម្រាប់ក្នុងការចាប់ផ្តើមជីវិតជាថ្មី បានយ៉ាងស្រួលទៀតផង។ ជាងនេះទៅទៀត លុយកាក់ ទ្រព្យសម្បតិ្តនេះហើយ ដែលមនុស្សស្រីគ្រប់រូប ត្រូវតែចាប់ឱ្យជាប់ កុំបណ្តោយឱ្យបាត់បង់ ទៅជាមួយនឹង មនុស្សប្រុសផិតក្បត់ឱ្យសោះ។ លើសពីនេះ ទ្រព្យសម្បតិ្ត លុយកាក់នេះហើយ ដែលវាក៏ជាចំណុចខ្សោយមួយ របស់មនុស្សប្រុសផិតក្បត់ដែរ៕

ប្រភពphunuvagiadinh

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T