ថៃ៖ ជាការពិតណាស់ រៀបការនិងរស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំសម្រាប់គូស្វាមីភរិយា Chompoo Araya និងស្វាមីវ័យក្មេងលោក Nott Visrut រហូតមកដល់ពេលនេះពួកគេទាំងពីរមានចំណងដៃកូនប្រុស គឺជាកូនភ្លោះដែលជាអ្នកស្នងមរតក រាប់ពាន់លាន។ ពោលគឺកូនប្រុសទាំងពីររបស់តារាស្រីរូបនេះ មានអាយុ ៤ឆ្នាំទៅហើយ និង គួរឱ្យស្រឡាញ់ដែលត្រូវបានអ្នកគាំទ្រស្រឡាញ់ចូលចិត្តនៅទូទាំងទីក្រុងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្នុងពេលថ្មីៗនេះ ក្នុងកម្មវិធី 3 Saap ពិធីករលោក Kanchai បានសួរសំណួរដ៏ក្តៅគគុកមួយទៅកាន់ Chompoo ថាតើ Chompoo មានអារម្មណ៍យ៉ាងណា? តើមានការច្រណែនទេ? នៅពេលដែលក្មេងស្រីៗជាច្រើនចូលមកចូលចិត្តនិងផ្តល់យោបល់បែបផ្លែផ្កាលើ Instagram របស់ស្វាមីរបស់នាង។
ភ្លាមៗនោះ ចម្លើយដែលទទួលបានគឺត្រជាក់បំផុត Chompoo បានឆ្លើយថា៖
ខ្ញុំមិនមានអារម្មណ៍ច្រណែនទាល់តែសោះ។ ប៉ុន្តែបានឃើញវាគ្រប់ពេលវេលាមនុស្សមួយចំនួនជាពិសេសស្រីៗលេងសើចដូចស្វាមីរបស់ខ្ញុំមិនមានប្រពន្ធអញ្ចឹង .....។
សូមទស្សនារូបភាពខាងក្រោម៖






ប្រភព៖ teenee