ម្ចាស់កំណត់ត្រាពិភពលោក រោមភ្នែកវែង ទើបតែបំបែកកំណត់ត្រាចាស់របស់ខ្លួនឯង ដែលមានប្រវែងដល់ទៅ…

//s9.kh1.co/64/6492d4ba776b9d82fd01c9fdc413f97d6a94c0e7.jpg
សង្គម

 ១៥-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ស្ត្រីម្នាក់ឈ្មោះថា You Jianzia មានរោមភ្នែកយ៉ាងវែង ប្រវែង២០.៥សង់ទីម៉ែត្រ។

ចិន៖ ស្ត្រីម្នាក់ឈ្មោះថា You Jianzia មកពីទីក្រុងចាងចូវភាគខាងត្បូង បានបំបែកកំណត់ត្រាពិភពលោក Guinness ចាស់របស់ខ្លួន ដែលមានរោមភ្នែកវែងជាងគេ កាលពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរូបនេះ បានជាប់ឈ្មោះជាអ្នកមានរោមភ្នែកវែងជាងគេលើពិភពលោកកាលពីឆ្នាំ២០១៦ ដោយរោមភ្នែករបស់គាត់មានប្រវែង១២.៥សង់ទីម៉ែត្រ។ អស់​រយៈពេលជាង៥ឆ្នាំមកនេះ គាត់បានបំបែកកំណត់ត្រាចាស់ ដោយឥលូវនេះ គាត់មានរោមភ្នែកយ៉ាងវែង ប្រវែង២០.៥សង់ទីម៉ែត្រ។

ទន្ទឹមនឹងនេះដែរ អ្នកស្រី You បានរៀបរាប់ឲ្យដឹងដែរថា ក្នុងឆ្នាំ២០១៥ រូបគាត់ផ្ទាល់បានសង្កេតឃើញថា រោមភ្នែករបស់គាត់ដុះវែងខុសប្រក្រតីពីមនុស្សទូទៅ ដែលពីមួយថ្ងៃទៅមួយថ្ងៃវាកាន់តែដុះវែងទៅៗ។ ហើយក្រោយមក គាត់ក៏សម្រេចចិត្ត ពិគ្រោះជាមួយគ្រូពេទ្យ តែគ្រូពេទ្យមិនបានរកឃើញមានបញ្ហាអ្វីឡើយ ដែលចាត់ទុកថា វាជារឿងដ៏អស្ចារ្យ និងកម្រមានកើតឡើង។

យ៉ាងណាមិញ ចំពោះករណីរោមភ្នែកដ៏វែងនេះ អ្នកស្រី You បានជឿជាក់ថា ប្រាកដជាព្រះប្រទានឲ្យ ដែលកាលនោះគាត់បានចំណាយពេលចំនួន៤៨០ថ្ងៃ រស់នៅតាមបែបធម្មជាតិលើភ្នំ។ ហើយរោមភ្នែកនេះ បានធ្វើឲ្យគាត់មានសុខភាពល្អល្អប្រសើរ និងមិនចាំបាច់តុបតែងមុខយូររាល់ពេលចង់ទៅណាម្ដងៗឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

   អ្នកស្រី You
   អ្នកស្រី You
   អ្នកស្រី You
   អ្នកស្រី You
   អ្នកស្រី You
   អ្នកស្រី You
   អ្នកស្រី You
   អ្នកស្រី You
   អ្នកស្រី You
   អ្នកស្រី You
   អ្នកស្រី You
   អ្នកស្រី You

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T