អាយុក្បែរ៤០ឆ្នាំហើយ ប៉ុន្តែសម្រស់ កែវ នីសា នៅតែស្អាតដូចដើមដដែល

//s9.kh1.co/99/99fec94050ecf9d723b995cf7fce5be56a62e92c.jpg
តារា & កម្សាន្ដ

 ១៥-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អតីតតារាសម្តែង កែវ នីសា​ នៅតែស្អាត និងក្មេងជាងវ័យដដែល ទោះបីជាខ្លួនបានថយមួយជំហានចេញពីវិថីសិល្បៈពិតមែនក្តីក៏ដោយចុះ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អតីតតារាសម្តែង កែវ នីសា​ បានបង្ហោះរូបថ្មីរបស់ខ្លួនជាច្រើនសន្លឹក ដែលបង្ហាញពីសម្រស់ដ៏ស្រស់របស់ខ្លួនចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យការចាប់អារម្មណ៍ពីសំណាក់មហាជន និងអ្នកដែលនិយមគាំទ្រតារារូបនេះនាពេលកន្លងមកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាំគណនីហ្វេសប៊ុកតារាស្រីរូបនេះ បានបង្ហាញខ្លួនជាមួយនឹង សម្រស់ដ៏ស្អាត ស្របពេលដែលមានវ័យជ្រេបន្តិចទៅហើយ ប៉ុន្តែមើលទៅគឺអាចច្រឡំនឹងមនុស្សវ័យត្រឹម២០ប្លាយបាន ដោយមើលទៅរូបភាពជាក់ស្តែង សាច់មុខគឺនៅសភ្លឺស្រស់ថ្លា រលោងស្រិល គ្មានស្នាមជ្រីវជ្រួញ ចំណែករាងគឺនៅតែតូចច្រឡឹង ល្វត់ល្វន់ដដែល ដោយពិតជាមិនគួរឲ្យជឿទាល់តែសោះហើយ។

យ៉ាងណាមិញ អ្នកគាំទ្រក៏បាននាំគ្នាសរសើរអំពីសម្រស់តារាស្រីរូបនេះ ដែលនៅតែរក្សាភាពស្រស់ស្អាត និងភាពក្មេងជាងវ័យបាន ទោះបីជាពេលវេលាកន្លងផុតទៅយូរឆ្នាំហើយក្តី៕

សូមចូលទស្សនារូបភាពខាងក្រោម៖

កែវ នីសា​
កែវ នីសា​
កែវ នីសា​
កែវ នីសា​
កែវ នីសា​
កែវ នីសា​
កែវ នីសា​ (រូបថ្មី)
កែវ នីសា​ (រូបថ្មី)
កែវ នីសា​ (រូបថ្មី)
កែវ នីសា​ (រូបថ្មី)
កែវ នីសា​ (រូបថ្មី)
កែវ នីសា​ (រូបថ្មី)
កែវ នីសា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T