ទីភ្នាក់ងារអវកាសណាសាត្រៀមបេសកកម្ម ទៅរុករកនៅផ្នែកមួយចំហៀងទៀតនៃឋានព្រះចន្ទ

//s9.kh1.co/ca/cac902c69b3dae1bf11db71b14ae2e85b4eed470.jpg
បច្ចេកវិទ្យា

 ១៥-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ចាំមើលទៅមើល ថាគេនឹងអាចស្រាវជ្រាវបានអ្វីថ្មីខ្លះពីផ្នែកងងឹតនៃព្រះចន្ទ ដែលល្បីល្បាញជាយូរមកហើយ

បរទេស៖ អង្គការណាសាកំពុងត្រៀមបេសកកម្មទៅផ្នែកមួយចំហៀងទៀតនៃព្រះចន្ទ ឬដែលគេច្រើនតែហៅថា dark side of the moon។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារអវកាសមួយនេះបានប្រកាសអំពីបេសកម្មចំនួន3 ទៅកាន់ព្រះចន្ទ។ ពីរក្នុងចំណោមបីបេសកកម្មនេះ នឹងផ្តោតទៅលើផ្នែកឆ្ងាយឬ ផ្នែកងងឹតនៃព្រះចន្ទ។

មួយក្នុងចំណោមបេសកកម្មទាំងនោះ នឹងនាំយកស៊ីសម៉ូម៉ែត្រចំនួនពីរ (ឧបករណ៍ប្រើដើម្បីរកនិងកត់ត្រារញ្ជួយដី) ដែលជាផ្នែកមួយនៃកម្មវិធី Artemis ដើម្បីយកអវកាសយានិកទៅឋានព្រះចន្ទ និងបង្កើតមូលដ្ឋាននៅទីនោះ។ បេសកកម្មផ្សេងទៀតនឹងនាំយកឧបករណ៍ Lunar Instrumentation for Thermal Exploration ព្រមទាំង Lunar Magnetotelluric Sounder ដែលនឹងត្រូវប្រើដើម្បីស្រាវជ្រាវលំហូរកំដៅនិងចរន្តអគ្គិសនីនៃអាង Schrödinger basin ដែលជារណ្តៅដ៏ធំមួយនៅជិតប៉ូលខាងត្បូងនៃឋានព្រះចន្ទ។

នៅពេលដែលអ្នកវិទ្យាសាស្ត្រវិភាគទិន្នន័យថ្មីទាំងនេះ ដោយបូករួមជាមួយសំណាកដែលបានយកត្រឡប់មកវិញដោយបេសកកម្ម Apollo និងទិន្នន័យពីបេសកកម្មកន្លងមកជាច្រើន អ្នកវិទ្យាសាស្ត្រនឹងអាចបង្កើនចំណេះដឹងអំពីផ្ទៃព្រះចន្ទ និងបង្កើនការយល់ដឹងអំពីបាតុភូតសំខាន់ៗដូចជាអាកាសធាតុនៅទីអវកាស ដើម្បីងាយស្រួលដល់បេសកកម្មនាពេលអនាគតទៅកាន់ឋានព្រះចន្ទ និងភពដទៃទៀត៕

រូបតំណាង
រូបតំណាង
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T