ហេតុអ្វីបានជាប្រុសៗគិតថា នារីៗតារានិករទាំងនេះ គួរឲ្យស្រលាញ់បំផុត?

//s9.kh1.co/ec/eca759426091d2904c1d1e8ff3000b067aeef549.jpeg
យុវវ័យ

 ១៥-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មកមើលមូលហេតុដែលប្រុសៗគិតថា អ្នកជាមនុស្សស្រី គួរឲ្យស្រឡាញ់!

យល់ដឹង៖ មនុស្សគ្រប់គ្ នាមានគុណសម្បត្តិពិសេសមួយ ដែលធ្វើឲ្យមនុស្សម្នាក់ៗ មានភាពអស្ចារ្យ និងគួរឱ្យស្រលាញ់រៀងៗខ្លួន។ ទោះបីជាអ្នកមិនដែលកត់សម្គាល់វាក៏ដោយ ភាពអស្ចារ្យរបស់យើងម្នាក់ៗ ទាំងនោះគឺជាអ្វីដែលធ្វើឱ្យ មនុស្សនៅជុំវិញខ្លួនញញឹម នៅពេលពួកគេនៅជាមួយយើង ហើយវាជាអ្វីដែលធ្វើឱ្យយើង ពិតជាគួរឱ្យស្រលាញ់បំផុត ក្នុងភ្នែករបស់ពួកគេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះខាងក្រោមនេះ នឹងបង្ហាញពីមូលហេតុអ្វី ដែលធ្វើឲ្យប្រុសៗគិតថា អ្នកគួរឲ្យស្រលាញ់បំផុត ដោយផ្អែកលើតារានិករនីមួយៗ 

♈️ Aries (Mar 21 – Apr 19)

នារី Aries មានជំនាញស្តាប់ដ៏អស្ចារ្យ។ មិនថារឿងអ្វីទេ ប្រសិនបើអ្នកកំពុងនិយាយជាមួយនាង នោះអ្នកនឹងទទួលបានការយកចិត្តទុកដាក់ពីនាង។ អ្វីដែលធ្វើឱ្យនាងរឹតតែគួរឱ្យស្រលាញ់នោះ គឺនៅពេលដែលនាងកំពុងស្តាប់អ្នក នាងនឹងប្រើក្រសែភ្នែកសម្លឹងមក អាចធ្វើឲ្យអ្នកភ្លឹក ដោយមិនដឹងខ្លួន។

♉️ Taurus (Apr 20 – May 20)

អ្វីដែលធ្វើឱ្យ នារី Taurus គួរឱ្យស្រលាញ់គឺថានាង តែងតែមានមនោសញ្ចេតនា ដោយមិនដឹងខ្លួន។ នាងនឹងធ្វើអាហារដែលអ្នកចូលចិត្ត និងបើកទ្វារចាំទទួលជានិច្ច ហើយសកម្មភាពដ៏ផ្អែមល្ហែមរបស់នាង ពិតជាគួរឲ្យស្រលាញ់ និងអាចឱ្យអ្នកដឹងថា នាងស្រលាញ់អ្នកខ្លាំងប៉ុណ្ណា។គ្រាន់តែថា Taurus មិនដឹងថា អ្វីដែលនាងកំពុងធ្វើ និងមិនដឹងខ្លួន នូវទង្វើដ៏គួរឲ្យស្រលាញ់ទាំងនោះទេ។

♊️ Gemini (May 21 – Jun 20)

នារី Gemini គឺជាប្រភេទមនុស្សដែលចង់ធ្វើដំណើរកម្សាន្ត ទៅឧទ្យានកម្សាន្ត ឬមហោស្រពតន្រ្តី ហើយនាំអ្នកទៅជាមួយផងដែរ។ នាងចូលចិត្តការដើរចេញទៅរកភាពសប្បាយរីករាយ ព្រោះនាងចង់កម្ចាត់រឿងមិនល្អចេញពីក្នុងជីវិត។ នាងដឹងថា មិនមែនរាល់ថ្ងៃសុទ្ធតែជាថ្ងៃល្អនោះទេ ប៉ុន្តែប្រសិនបើនាងអាចរីករាយ ក្នុងការធ្វើរឿងដែលនាងចូលចិត្តជាមួយមនុស្សដែលនាងចូលចិត្ត នោះប្រាកដណាស់ នាងនឹងធ្វើវា!

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

នារី Cancer គឺ Cute បំផុតនៅពេលនាងមានភាពជាខ្លួនឯង។ នាងមិនខ្លាចក្នុងការបង្ហាញអារម្មណ៍ទេ។ នៅពេលនាងស្គាល់ច្បាស់ អ្នកនឹងដឹងថា នាងពិតជាមានភាពស្មោះត្រង់ណាស់។ ការចែករំលែកអារម្មណ៍របស់នាង ជាមួយអ្នក គឺជាវិធីមួយដែល Cancer ធ្វើឱ្យអ្នកដឹងថា នាងទុកចិត្តអ្នក។​មិនថានាងយំ សើច ឬឈ្លោះប្រកែកគ្នាទេ នាងចង់ឲ្យអ្នកដឹងថា នាងមិនខ្លាចក្នុងការបង្ហាញបុគ្គលិកលក្ខណៈរបស់នាងជាមួយអ្នកឡើយ។

♌️ Leo (Jul 23 – Aug 22)

ក្នុងនាមជាមនុស្សម្នាក់ដែលចូលចិត្តរស់នៅ ក្នុងការយកចិត្តទុកដាក់ ការបង្ហាញភាពរីករាយនៅក្នុងជីវិត ជារឿងមួយដែលនាងស្រលាញ់បំផុត។ អ្វីដែលធ្វើឱ្យនាងគួរឲ្យស្រលាញ់បំផុត គឺសម្លេងសើចខ្លាំងៗរបស់នាង និងរបៀបដែលសម្លេងរបស់នាង អាចធ្វើឲ្យបន្ទប់មួយមានភាពអ៊ូរអរ។ 

♍️ Virgo (Aug 23 – Sep 22)

នារី Virgo តែងតែគិតរឿងរ៉ាវគ្រប់យ៉ាង ដូចជាអ្វី​ ដែលនាងគួរស្លៀកនៅពេលព្រឹក រហូតដល់មានគម្រោងសម្រាប់ការងាររបស់នាង ពីព្រោះនាងចូលចិត្តធ្វើការសម្រេចចិត្តដែលមានព័ត៌មានច្បាស់លាស់។ ប៉ុន្តែខណៈពេលដែលនាងមិនមែនជាមនុស្សដែលចេះនិយាយច្រើន នាងនៅតែគួរឲ្យស្រលាញ់នៅពេលដែលនាងគិតអ្វីគ្រប់យ៉ាងទុកជាស្រេច។ មនុស្សគ្រប់គ្នាដែលស្គាល់ Virgo គិតថា មានសមត្ថភាពក្នុងការគិតអ្វីៗគ្រប់យ៉ាង មិនថាចំនុចតូចៗ គឺមិនត្រឹមតែគួរឱ្យស្រលាញ់ទេ ប៉ុន្តែក៏ឆ្លាតផងដែរ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

មិនថានាងដឹងថា នាងធ្វើវាបានឬអត់នោះទេ តែ Libra នឹងតែងតែដាក់អ្នក នៅចំនុចមុនគេជានិច្ច។ ដូចជានាងនឹងអនុញ្ញាតឱ្យអ្នក Order ម្ហូបរបស់អ្នកជាមុន ឬនាងអាចឱ្យអ្នកមានកន្លែងអង្គុយល្អប្រសើរ នៅក្នុងរោងកុន ហើយអ្វីដែល Cute បំផុតរបស់ Libra គឺទង្វើដែលនាងតែងតែ ដាក់មនុស្សដែលនាងស្រលាញ់ជារឿងដំបូងជានិច្ច។ នាងចូលចិត្តធ្វើឱ្យអ្នកដទៃសប្បាយចិត្តជាទូទៅ​ ប៉ុន្តែនៅពេលដែលនាងមានអារម្មណ៍ចំពោះអ្នក ឬប្រសិនបើអ្នកជាមិត្តល្អរបស់នាង នាងតែងតែធ្វើឱ្យប្រាកដថា អ្នកនឹងទទួលបានអ្វីដែលល្អបំផុត។

♏️ Scorpio (Oct 23 – Nov 21)

Scorpio ចូលចិត្តការស្ទាបអង្អែល នៅដែលពេលនាងមានទំនាក់ទំនង (ឬធ្វើមានភាពសប្បាយរីករាយ) ព្រោះវាជាវិធីពិសេសរបស់នាង ដើម្បីឱ្យអ្នកដឹងថា នាងពិតជាយកចិត្តទុកដាក់ចំពោះអ្នក។​ រឿងមួយដែលគួរឲ្យស្រលាញ់បំផុតដែលនាងធ្វើ គឺការអបអរសាទរអ្នក ដោយការថើប និងឱប។ មិនថាក្នុងឱកាសណានោះទេ Scorpio ចូលចិត្តធ្វើឲ្យអ្នករំភើបជាមួយនឹងការថើប។ បើរំពឹងលើការថើបពីដៃគូ Scorpio របស់អ្នក ធានាថានឹងធ្វើឱ្យអ្នក មានស្នាមញញឹមដ៏អស្ចារ្យនៅលើមុខ។

♐️ Sagittarius (Nov 22 – Dec 21)

មានតែ Sagittarius ទេដែលអាចដកខ្លួនចេញពី ភាពចចេសហើយធ្វើឱ្យពួកគេ​មើលទៅគួរឱ្យស្រលាញ់ និងមិនគួរឱ្យធុញទ្រាន់។ នាងស្អប់អ្វីដែលត្រូវគេប្រាប់ឲ្យធ្វើ ឬការធ្វើដើម្បីនរណាម្នាក់ ដូច្នេះបើការបោះមួយជំហាន ឬការខិតខំធ្វើអ្វីដោយខ្លួនឯង វាធ្វើឲ្យនាងពិតជា គួរឲ្យស្រលាញ់ណាស់។ Sagittarius ចង់ឲ្យមនុស្សទាំងអស់ដឹងថា នាងជាអ្នកទទួលខុសត្រូវលើជីវិតផ្ទាល់ខ្លួនរបស់នាង ហើយប្រសិនបើនោះមានន័យថា នាងត្រូវដើរចេញពីផ្លូវរបស់នាង ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរ នាងនឹងធ្វើវា។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

នារី Capricorn តែងតែធ្វើការស្វែងរកចំណេះដឹងថ្មីៗ ហើយចូលចិត្តរៀនអ្វីដែលថ្មី ប្លែក។ តើអ្វីដែលធ្វើឱ្យនាងមើលទៅ កាន់តែគួរឱ្យស្រលាញ់?

គឺនៅពេលនាង ចែករំលែកអ្វីដែលនាងបានរៀនជាមួយអ្នក នាងរំភើបចិត្តណាស់។ ជាការពិតណាស់ នៅពេលណាដែល Capricorn ចែករំលែកអ្វីដែលថ្មីជាមួយអ្នក គឺនាងចង់បង្ហាញអ្នក នូវរាល់ព័ត៌មាន ដែលនាងរកឃើញលើប្រធានបទមួយ ហើយថែមទាំងចង់ចែករំលែកព័ត៌មានរីករាយ ដែលនាងបានរកឃើញ ជាមួយអ្នកទៀតផង។ ទោះបីជាវាជាប្រធានបទដែលអ្នកមិនដែលគិតថា គួរឱ្យចាប់អារម្មណ៍ពីមុនក្តី ភាពរីករាយរបស់នាង គឺពិតជាធ្វើឲ្យអ្នកមិនអាចទ្រាំបាន ជាមួយភាពដ៏គួរឱ្យស្រលាញ់របស់នាង។

♒️ Aquarius (Jan 20 – Feb 18)

នារី Aquarius ហាក់ដូចជាមនុស្សម្នាក់ ដែលមិនសូវបើកចំហរ ប៉ុន្តែនៅពេលអ្នកឱ្យនាង និយាយអំពីរឿងដែលនាងចូលចិត្ត នាងពិតជាមិនអាចឈប់បានទេ។ អ្វីគ្រប់យ៉ាងដែល Aquarius គិតថាជាចំណូលចិត្តរបស់នាង នោះគឺពិតជាវិធីដ៏ល្អបំផុត ដើម្បីរៀនបន្ថែមទៀតអំពីនាង។ ដូច្នេះនៅពេលដែល Aquarius ចែករំលែក អ្វីជាច្រើនដែលនាងចូលចិត្ត គឺនាងពិតជាចង់ឲ្យអ្នក ក្រឡេកមើលពិភពអាថ៌កំបាំងរបស់នាង។ ទឹកមុខរបស់នាងនឹងប្រែជាភ្លឺថ្លា ហើយនាងទទួលបានស្នាមញញឹមយ៉ាងខ្លាំង នៅលើមុខ នោះហើយ គឺជាភាពដ៏គួរឲ្យស្រលាញ់បំផុតរបស់នាង។

♓️ Pisces (Feb 19 – Mar 20)

Pisces មានវិចារណញាណខ្លាំងណាស់ ដែលមានន័យថានាងគឺ ពូកែអាចដឹងបាន នៅពេលដែលនរណាម្នាក់ត្រូវការការលើកទឹកចិត្ត។ មិនថាអ្នកមានថ្ងៃមិនល្អ នៅកន្លែងធ្វើការ ឬប្រសិនបើមានអារម្មណ៍ថា អ្នកស្ថិតនៅក្នុងស្ថានភាពមិនល្អនៅក្នុងជីវិតនោះ Pisces តែងតែនៅទីនោះ ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយជានិច្ច។ 

ទោះបីជាអ្នកមិនមានអារម្មណ៍ ចង់ចែករំលែកច្រើនក៏ដោយ ក៏នាងអាចប្រាប់បានយ៉ាងច្បាស់ ពីអ្វីដែលអ្នកត្រូវការ ដើម្បីមានអារម្មណ៍ល្អជាងមុន។ លើសពីនេះទៅទៀត នាងនឹងទាក់ទងជាមួយអ្នកញឹកញាប់ ដើម្បីប្រាកដថាអ្នកមិនអីទេ។

តើអ្នកមិនគិតថា ទាំងនេះជាភាពគួរឲ្យស្រលាញ់របស់នាង ទេឬ?

ប្រភព: YourTango

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T