បន្ទាន់! បើបងប្អូនធ្លាប់ធ្វើការនៅក្នុងរោងចក្រនេះ សូមតាមដានសុខភាព ឬធ្វើតេស្តរកកូវីដ១៩

//s9.kh1.co/a9/a93f72c48794b13f7b12c3d9742eac025ca1e8af.jpg
សង្គម

 ១៥-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

បន្ទាន់! បើបងប្អូនធ្លាប់ធ្វើការនៅក្នុងរោងចក្រនេះ សូមតាមដានសុខភាព ឬធ្វើតេស្តរកកូវីដ១៩

ស្វាយរៀង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានរោងចក្រមួយកន្លែង ឈ្មោះថា ស៊ីហ្សិនប្រាយ (ខេមបូឌា) អេឡិកត្រូនិក ឡៃធីង ឯ.ក ស្ថិតនៅស្រុកស្វាយទាប តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្ការ៍ ដោយសារតែកន្លងមាន កម្មករ- កម្មការិនីរោងចក្រមួយចំនួនតូច បានឆ្លងវីរុសកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តស្វាយរៀង បានអំពាវនាវដល់កម្មករ កម្មការិនី តាមដានសុខភាពរបស់ខ្លួនជាប្រចាំ ហើយអនុវត្តនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ក្នុងករណីមានរោគសញ្ញា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬ ដកដង្ហើមខ្លី ឬ សង្ស័យ មេត្តាប្រញាប់ទៅ​ធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត ០៨៨ ៧៨៣ ៦៦៦៦  ឬ ០៩៧ ៥០៣ ៤៥៦៧ ដើម្បីមានវិធានការណ៍បន្ត។

ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

រោងចក្រ មានអ្នកឆ្លងកូវីដ១៩
រោងចក្រ មានអ្នកឆ្លងកូវីដ១៩
រោងចក្រ មានអ្នកឆ្លងកូវីដ១៩
រោងចក្រ មានអ្នកឆ្លងកូវីដ១៩
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T