អុញ! បុរសម្នាក់ បើកឡានដឹកកាក់ជាច្រើន ទៅចាក់ចោលពីមុខផ្ទះអតីតប្រពន្ធ និងស្រែកថា… (មានវីដេអូ)

//s9.kh1.co/3d/3ddcfc9b318eefd05137477e00fd4a717143b42a.jpg
សង្គម

 ១៥-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់ បានយកកាក់សរុបជាទឹកប្រាក់ប្រមាណ៨៥០ដុល្លារអាមេរិក។

អាមេរិក៖ បុរសម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីគាត់យកកាក់ចំនួន៨០,០០០កាក់ ទៅចាក់ចោលមុខផ្ទះរបស់អតីតប្រពន្ធ កាលពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់យុវតីម្នាក់ឈ្មោះថា Avery Sandford បានឲ្យដឹងថា បុរសខាងលើជាឪពុករបស់នាង និងនៅថ្ងៃកើតហេតុ ឪពុកបានបើកឡានមួយគ្រឿងដោយមានកន្ទុយសន្ដោងពីក្រោយ ដែលពោរពេញទៅដោយកាក់រាប់ម៉ឺនកាក់ ហើយចាក់ចោលនៅក្បែរសួនច្បារខាងមុខផ្ទះរបស់ម្ដាយនាង បន្ទាប់ពីនាងឈានចូលអាយុ១៨ឆ្នាំបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ ម្ដាយរបស់នាងហាក់មានការងឿងឆ្ងល់យ៉ាងខ្លាំង និងបានដើរចេញទៅក្រៅ ហើយសួរទៅកាន់ឪពុកពីមូលហេតុ រួចឮដូច្នេះ មុនពេលបើកឡានចេញទៅ ឪពុកនាងក៏ស្រែកតបវិញថា៖

នេះជាប្រាក់ទូទាត់ចាយវាយសម្រាប់កូនជាលើកចុងក្រោយ។

សម្ដីរបស់បុរសជាឪពុក

យ៉ាងណាមិញ កាក់ដែលសរុបទាំងអស់នេះ មានចំនួនប្រមាណ៨៥០ដុល្លារអាមេរិក ហើយយុវតី Avery និងម្ដាយបានសម្រេចចិត្តយកប្រាក់ទាំងអស់ទៅធ្វើការបរិច្ចាគតែម្ដង។ តែក្រោយពីរឿងរ៉ាវខាងលើ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមមក មានសម្បុរសជនផ្សេងទៀត បានចូលរួមចំណែកបរិច្ចាគ ដែលធ្វើឲ្យទឹកប្រាក់កើនឡើងសរុបចំនួន៥,០០០ដុល្លារអាមេរិកឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

បុរសជាឪពុក
បុរសជាឪពុក
សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
កាក់ដែលយកទៅចាក់ចោល
កាក់ដែលយកទៅចាក់ចោល
កាក់ដែលយកទៅចាក់ចោល
កាក់ដែលយកទៅចាក់ចោល
វីដេអូ

ប្រភព: ladbible.com / Youtube

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៤ នាទីមុន
//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T