Jeongyeon ប្រាប់ពីមូលហេតុដែលនាងមិនសូវចូលចិត្តបទថ្មីរបស់ TWICE (មានវីដេអូ)

//s9.kh1.co/d9/d92c4e513d6601e7b072f367567ff39675e1c0d5.jpg
តារា & កម្សាន្ដ

 ១៥-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Jeongyeon ប្រាប់ពីមូលហេតុដែលនាងមិនសូវចូលចិត្តបទថ្មីរបស់ TWICE

កូរ៉េខាងត្បូង៖ Jeongyeon ដែលជាសមាជិកមួយរូបរបស់ TWICE បានទម្លាយនូវរឿងមួយទាក់ទងនឹងបទថ្មីរបស់ TWICE ដែលមានចំណងជើងថា "Alcohol Free" ដែលចេញកាលពីថ្មីៗនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី១៤ ខែមិថុនានេះ នៅក្នុងកម្មវិធីប៉ុស្តិ៍វិទ្យុមួយ ដែលមានសមាជិក TWICE បួនរូបបានចូលរួមជាភ្ញៀវកិត្តិយសដែលមានដូចជា÷ Jihyo Jeongyeon Mina និង Dahyun ដោយមានវគ្គមួយនោះ Jeongyeon បានរៀបរាប់ថានាងគឺមិនចូលចិត្តបទ "Alcohol Free" របស់ TWICE ដែលចេញកាលពីថ្ងៃទី៩ ខែមិថុនានេះទេ។ Jeongyeon ក៏បានរៀបរាប់បន្តថា មូលហេតុដែលនាងមិនសូវចូលចិត្តបទនេះគឺ ដោយសារតែទំនុកច្រៀងរបស់បទហាក់ដូចជារៀបរាប់ពី "ស្រា" ច្រើនពេក ដោយនាងគិតថាបទនេះផងដែរមិនសូវសាកសមជាមួយ style របស់ TWICE កន្លងមក។ 

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អ្នកគាំទ្រ TWICE (Once) នៅតែការស្រលាញ់ចូលចិត្ត និងបន្តបង្ហាញការគាំទ្រដល់បទចម្រៀង "Alcohol Free" នេះដូចរាល់ដងអញ្ចឹង។ រហូតមកដល់ឥលូវនេះ បទ "Alcohol Free" មានអ្នកចូលទស្សនាជាង៧០លានដងទៅហើយ៕

Jeongyeon
Jeongyeon
Jeongyeon
Jeongyeon
សូមទស្សនាវីដេអូ៖
បទថ្មីរបស់ TWICE

ប្រភពKPOPStarz

Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T