ត្រូវចិត្តណាស់ ម្តងនេះ! ម៉ៃ សុគន្ធ ដាក់ចំៗ ដល់វគ្គដណ្តើមឆ្អឹងគ្នា រឿងប្អូនហុង ពេញចិត្តមហាជនស្កូក

//s9.kh1.co/12/128527148529c41fef1913682966acf77159c908.jpg
តារា & កម្សាន្ដ

 ១៥-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ត្រូវចិត្តណាស់ មួយម៉ាត់នេះ ម៉ៃ សុគន្ធ ត្រូវមហាជនពេញចិត្តស្កូក ក្រោយពេល និយាយរឿងប្អូនហុង មកដល់ វគ្គដណ្តើមឆ្អឹងគ្នាហើយ

រាជធានីភ្នំពេញ ៖ បើទោះបីជា ក្មេងនេះ ហាក់បីដូចជា ព្រហើនរពិលរប៉ូច ក៏ពិតមែន តែផ្ទុយទៅវិញ មហាជនតែង បង្ហាញក្តីអាណិតអាសូរ អនិច្ចាក្មេងប្រុសវ័យ១០ឆ្នាំ ហុង នេះជាខ្លាំង ព្រោះថា គ្មានទទួលបានភាពកក់ក្តៅពីក្រុមគ្រួសារ ជាពិសេស ឪពុកម្តាយបែកបាក់គ្នា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែនេះ បើយោងតាមសម្តីឪពុក ក្មេងហុង គឺមានជំងឺកកឈាមក្នុងខួរក្បាលពីកំណើត ជាហេតុធ្វើឲ្យក្មេងនេះ ខិលខូចរពិស មិនចេះនៅមួយកន្លែង ដូចក្មេងៗដទៃ ក៏ដូចជាកូនក្រោយខ្លួន។

អ្វីដែល មហាសែនហួសចិត្តនោះគឺ ពេលនៅរស់ គ្មាននរណាម្នាក់រវីរវល់ យកគ្នាទៅមើលថែឲ្យយកចិត្តទុកដាក់ បែរជាឲ្យគ្នារស់នៅ ម្នាក់ឯងតែតោល ស្លាប់ហើយក៏មិនមកអើពើរកសព បែរជា បូជាក្លាយជាឆ្អឹងហើយ ទើបសាច់ញាតិម្នាក់ៗ ចេញមុខថា ខ្លួនជាជីដូនមួយ ជាឪពុក ជាយាយ ធ្វើឲ្យមហាជនគ្រឺតខ្លាំង។

ជាងនេះទៅទៀត អ្វីដែលពេញចិត្តនោះគឺ តារាប្រុស ម៉ៃ សុគន្ធ ទប់ចិត្តមិនបាន ដាក់ចំៗប៉ុន្មានឃ្លានេះ មហាជនពេញចិត្តស្កូកតែម្តង ដោយរូបលោក បាននិយាយថា ៖

ដល់វគ្គដណ្តើមឆ្អឹងគ្នា យកទៅធ្វើបុណ្យដើម្បីបានលាភប្រយោជន៍ ពី សប្បុរសជនហើយ ឪពុកផង យាយផង ម្តាយមីងផង ព្រោះលឺថា មានគេចូលបុណ្យច្រើននោះអី ចុះកាលហុងនៅរស់មេចមិនដណ្តើម គ្នាយកមកថែរក្សាផ្តល់ភាពកក់ក្តៅផង សំរាប់ខ្ញុំសូមមិនចូលបុណ្យជាមួយមនុស្សថ្លើមខ្មៅទេ បុណ្យខ្ញំបានធ្វើហើយ កំរងរូបថតផ្កា កោដិ និងបច្ច័យបាយសម្លសែនសំរាប់អាចារ្យ៕

ម៉ៃ សុគន្ធ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

 ម៉ៃ សុគន្ធ
 ម៉ៃ សុគន្ធ
https://s9.kh1.co/__image/w=650,h=650,q=100/ef/efabd0005f1ffaef57c6cf9de0a118b78087e7b9.jpg
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ម៉ៃ សុគន្ធ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T