កុំ​ធ្វើ​រឿង ​ទាំងនេះអី ​បើ​ចង់​ឲ្យ​crush ចាប់​អារម្មណ៍ មកលើអ្នក វិញនោះ

//s9.kh1.co/5d/5dec84ba3a470ac72ebe40881ee1f506d6e531a8.jpg
នារី

 ១៥-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បើគ្រាន់តែចង់ឱ្យ មនុស្សប្រុសម្នាក់ ចាប់អារម្មណ៍មកលើ មនុស្សស្រីគ្រប់រូប មិនត្រូវធ្វើរឿង ទាំងនេះជាដាច់ខាត ព្រោះវាមិនត្រឹមតែមិនធ្វើឱ្យអ្នក មិនទទួលបាន ការចាប់អារម្មណ៍ពី មនុស្សប្រុសទេ តែរឹតតែធ្វើឱ្យមនុស្សប្រុស មិនចង់នៅក្បែរទៀតផង។

យល់ដឹង៖ មនុស្សស្រីណា ក៏ដូចមនុស្សស្រីណាដែរ គឺតែងតែចង់ឱ្យ មនុស្សជុំវិញខ្លួន មានការចាប់អារម្មណ៍លើ ជាពិសេសមនុស្សប្រុស ព្រោះថាការចាប់អារម្មណ៍ ពីមនុស្សជុំវិញខ្លួននេះហើយ ដែលវាអាចធ្វើឱ្យមនុស្សស្រី កាន់តែមើលឃើញពីតម្លៃ និងកាន់តែមានភាពជឿជាក់ មកលើខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សស្រី ប្រសិនបើចង់ឱ្យខ្លួនឯង ទទួលបានការចាប់អារម្មណ៍ ពីមនុស្សជុំវិញខ្លួន ជាពិសេស ពីមនុស្សប្រុសនោះ ដាច់ខាត អ្នកមិនត្រូវធ្វើរឿងមួយចំនួន ដែលបានរៀបរាប់ នៅខាងក្រោមនេះទេ ព្រោះវាមិនត្រឹមតែ មិនអាចជួយ​ឱ្យអ្នក មិនទទួលបាន ការចាប់អារម្មណ៍នោះទេ តែវាក៏រឹតតែធ្វើឱ្យ មនុស្សជុំវិញខ្លួនអ្នក មិនចង់នៅក្បែរអ្នក ទៀងផង។

ប្រសិនបើចង់ឱ្យ មនុស្សប្រុសម្នាក់ ចាប់អារម្មណ៍លើ ដាច់ខាតមនុស្សស្រី មិនត្រូវធ្វើរឿងទាំងនេះទេ៖

១. ផ្លាស់ប្តូររូបរាងកាយ និងសម្រស់របស់ខ្លួនឯង

រូបតំណាង
រូបតំណាង

មនុស្សស្រីគ្រប់រូប ដែលកើតមក មិនថាមានមុខមាត់ បែបណានោះទេ គឺសុទ្ធសឹងតែ មានសម្រស់ស្រស់ស្អាតពីធម្មជាតិដូចៗគ្នា និងមានភាពស្រស់ស្អាត តាមបែបរៀងៗខ្លួន ដែលមនុស្សប្រុសភាគច្រើន​ តែងតែចាប់អារម្មណ៍លើ សម្រស់ធម្មជាតិនោះ។ ប៉ុន្តែប្រសិនបើមនុស្សស្រី ព្យាយាមកែរូបរាងកាយ និងមុខមាត់ខ្លួនឯង ​ដើម្បីតែផ្គាប់ចិត្តនរណាម្នាក់ ឱ្យមកចាប់អារម្មណ៍លើនោះ សម្រាប់មនុស្សប្រុស គឺពួកគេអាចនឹង ចាប់អារម្មណ៍លើ ប៉ុន្តែពួកគេនឹងចាប់អារម្មណ៍លើ ត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ។ ដូច្នេះហើយ មនុស្សស្រីដាច់ខាត មិនត្រូវផ្លាស់ប្តូររូបរាងកាយ ដែលអ្នកមានតែមួយ ដើម្បីឱ្យមនុស្សប្រុស មកចាប់អារម្មណ៍លើនោះទេ។

២. បោះបង់គ្រួសារ និងមិត្តភក្តិចោល

រូបតំណាង
រូបតំណាង

គ្រួសារ និងមិត្តភក្តិ គឺសុទ្ធសឹងតែជា មនុស្សដែលស្រលាញ់ ​និងតែងតែនៅក្បែរអ្នកជានិច្ច។ ហេតុនេះហើយ កុំដោយសារតែ ទាមទារការចាប់អារម្មណ៍ ពីមនុស្សប្រុសម្នាក់ សុខចិត្តឈប់ខ្វាយខ្វល់ ជាមួយនឹង មនុស្សដែលនៅក្បែរខ្លួនឱ្យសោះ។ ម្យ៉ាងវិញ មនុស្សស្រីដែលបោះបង់គ្រួសារ និងមិត្តភក្តិចោល ហើយឈប់ខ្វាយខ្វល់ ជាមួយនោះ គឺជាមនុស្សស្រី ដែលគ្មាននរណាម្នាក់ ច​ង់នៅជីតឡើយ ជាពិសេសមនុស្សប្រុស។ ហេតុនេះហើយ មុននឹងចង់ឱ្យអ្នកដទៃចាប់អារម្មណ៍លើ មនុស្សស្រីត្រូវចេះស្រលាញ់ យកចិត្តទុកដាក់ជាមួយនឹង មនុស្សក្បែរខ្លួនជាមុនសិន។

៣. ព្យាយាមផ្លាស់ប្តូរអត្តចរិតរបស់ខ្លួនឯង

រូបតំណាង
រូបតំណាង

កុំដោយសារតែផ្គាប់ចិត្ត មនុស្សប្រុសម្នាក់ ឱ្យមមកចាប់អារម្មណ៍លើ សុខចិត្តផ្លាស់ប្តូរ អ្វីដែលជាខ្លួនឯងពិតប្រាកដឱ្យសោះ ព្រោះគ្មានអ្វីដែលល្អ ជាងការធ្វើជាខ្លួនឯងនោះទេ។ ម្យ៉ាងវិញ ប្រសិនបើអ្នក គ្រាន់តែចង់ឱ្យ មនុស្សប្រុសម្នាក់ ចាប់អារម្មណ៍មកលើ ដាច់ខាតអ្នក មិនត្រូវផ្លាស់ប្តូរអត្តចរិត និងភាពជាខ្លួនឯងឡើយ។ លើសពីនេះ មនុស្សប្រុសភាគច្រើន អ្វីដែលពួកគេ មិនចូលចិត្តបំផុតនោះ គឺភាពក្លែងក្លាយរបស់មនុស្សស្រី។ ហេតុនេះហើយ ដើម្បីចង់បាន ការចាប់អាមរម្មណ៍ ពីមនុស្សប្រុស មនុស្សស្រីត្រូវរៀន ធ្វើជាខ្លួនឯង ពិតប្រាកដជាមុនសិន និងមិនត្រូវផ្លាស់ប្តូរខ្លួនឯង ឱ្យក្លាយទៅជា មនុស្សម្នាក់ផ្សេងទៀត នោះទេ៕

ប្រភពdazzling

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T