នៅចាំកូនភ្លោះមួយគូនេះ ដែលយកមិត្តប្រុសរួមគ្នាទេ? ឥលូវនេះ ពួកគេបានភ្ជាប់ពាក្យហើយ (មានវីដេអូ)

//s9.kh1.co/14/1486a5862fea2c11cbbbc9491f0f204c1bcbc86c.jpg
សង្គម

 ១៥-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កូនភ្លោះមួយគូ អាយុ៣៥ឆ្នាំ ត្រូវបានគេដាក់រហស្សនាមឲ្យថា កូនភ្លោះមានមុខមាត់ដូចគ្នាបំផុតលើពិភពលោក។

អូស្ត្រាលី៖ ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាបានជ្រាបខ្លះៗហើយ ទាក់ទងនឹងស្ត្រីកូនភ្លោះមួយគូឈ្មោះថា Anna និង Lucy DeCinque អាយុ៣៥ឆ្នាំ មកពីទីក្រុង Perth ដែលត្រូវបានគេដាក់រហស្សនាមឲ្យថា កូនភ្លោះមានមុខមាត់ដូចគ្នាបំផុតលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ត្រីកូនភ្លោះមួយគូនេះ បានឲ្យដឹងដែរថា ពួកនាងទាំងពីរ មានមិត្តប្រុសម្នាក់រួមគ្នា ដែលមានឈ្មោះថា Ben។ ហើយពួកនាងថែមទាំងធ្លាប់បានចំណាយប្រាក់ទៅធ្វើការវះកាត់កែសម្ផស្សឲ្យកាន់តែដូចគ្នាផងដែរ។ លុះនៅពេលយប់ ពួកនាងនិងមិត្តប្រុស បានគេងលើគ្រែតែមួយរួមគ្នាទៀតផង។

ហើយកាលពីថ្មីៗនេះ ក្រោយពីមានទំនាក់ទំនងស្នេហាអស់​រយៈពេល១០ឆ្នាំមក មិត្តប្រុសរបស់ពួកនាង បានរៀបចំពិធីបំពាក់ចិញ្ចៀនមួយឡើង ដែលប្រគល់ឲ្យចិញ្ចៀនម៉ូតដូចគ្នា ម្នាក់មួយវង់តែម្ដង។ ទន្ទឹមនឹងនេះដែរ មិត្តប្រុសបាននិយាយថា ពួកនាងទាំងពីរមានន័យណាស់សម្រាប់ជីវិតរបស់គាត់ ហើយរូបគាត់ផ្ទាល់នឹងចំណាយពេលវេលាក្នុងឆាកជីវិតរស់នៅជាមួយពួកនាងទាំងពីរឲ្យមានសេចក្ដីសុខ។

យ៉ាងណាមិញ ពួកនាងទាំងពីរ ក៏កំពុងមានគម្រោងធ្វើឲ្យមានផ្ទៃពោះក្នុងពេលតែមួយផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កូនភ្លោះទាំងពីរ និងអនាគតស្វាមី
កូនភ្លោះទាំងពីរ និងអនាគតស្វាមី
កូនភ្លោះទាំងពីរ និងអនាគតស្វាមី
កូនភ្លោះទាំងពីរ និងអនាគតស្វាមី
កូនភ្លោះទាំងពីរ
កូនភ្លោះទាំងពីរ
កូនភ្លោះទាំងពីរ
កូនភ្លោះទាំងពីរ
ចិញ្ចៀនទាំងពីរវង្ស
ចិញ្ចៀនទាំងពីរវង្ស
កូនភ្លោះទាំងពីរ និងអនាគតស្វាមី
កូនភ្លោះទាំងពីរ និងអនាគតស្វាមី
កូនភ្លោះទាំងពីរ និងអនាគតស្វាមី
កូនភ្លោះទាំងពីរ និងអនាគតស្វាមី
កូនភ្លោះទាំងពីរ
កូនភ្លោះទាំងពីរ
វីដេអូ

ប្រភព: Daily Mail / Youtube

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T