វប្បធម៌ Hip Hop របស់ជនជាតិស្អែកខ្មៅសហរដ្ឋអាមេរិក បានជ្រាបចូលសង្គម ជប៉ុន គួរឲ្យចាប់អារម្មណ៍ ។ មានក្មេងស្រីជប៉ុនជាច្រើន ដែលឧស្សាហ៍ចូលហាងកម្ដៅស្បែកឲ្យប្រែទៅជាខ្មៅ និង ក្រងសក់តែងខ្លួនដូចស្រ្ដីជនជាតិស្បែកខ្មៅ។

ហ៊ីណា ដែលជាអ្នកគាំទ្រវប្បធម៌ Hip Hop បានប្រាប់ថានាងចាប់អារម្មណ៍ នឹងវប្បធម៌នេះយ៉ាងខ្លាំងពេលនាងនៅជាសិស្សថ្នាក់មធ្យម ។ ដើម្បីក្លាយជាអ្នក Hip Hop ពិតប្រាកដនា ងបានទៅហាងកម្ដៅស្បែកជាញឹកញាប់ ដើម្បីរក្សាស្បែកនាងឲ្យនៅខ្មៅ និង ស្លៀកពាក់ដូចក្រុម Hip Hop។ នាងក៏បានធ្វើការឲ្យហាងកម្ដៅស្បែក ដែលមាន ឈ្មោះថា Black for life ដោយជួយឲ្យនារីផ្សេងៗ ទទួលបានស្បែកខ្មៅដូចនាង។

នារីជប៉ុនដែលស្រលាញ់ស្បែកខ្មៅ បានប្រាប់ថា ស្បែកខ្មៅធ្វើឲ្យពួកគេមើលទៅស្គម និង រាងស្អាតជាងមុន ។ ម្ដាយ ហ៊ីណា មិនជំទាស់នឹងជម្រើសផ្លូវនៃជីវិតរបស់នាងទេ គាត់គ្រាន់តែខ្លាចថាការកម្ដៅស្បែកញឹកញាប់ អាចបណ្ដាលឲ្យកើតមហារីក។ ពេលទំនេរពីការងារនាងតែងតែចូលរួមកម្មវិធីជប់លាង រាំលេងជាមួយអ្នក Hip Hop ផ្សេងៗ​ តាមក្លិបរីត្រី។

ការឲ្យតម្លៃពិតជាមិនដូចគ្នាមែន ស្រ្ដីខ្មែរសឹងគ្រប់គ្នា ចង់បានស្បែកស ប៉ុន្ដែនារីជប៉ុនមួយចំនួន ដែលមានស្បែកសល្អ បែរជាចង់បានស្បែកខ្មៅទៅវិញ។ វប្បធម៌ Hip Hop ក៏មាននៅប្រទេសកម្ពុជាដែរ ប៉ុន្ដែមិនទាន់ល្អីថា មានអ្នកចង់បានស្បែកខ្មៅនៅឡើយទេ។ ប៉ុន្ដែបើចង់បានវិញ ក៏មិនពិបាកដែរនៅស្រុកខ្មែរដែលក្ដៅ និង សម្បូរពន្លឺថ្ងៃ។ សូមមើលរូប និង វីដេអូ ខាងក្រោម៖

 

ដោយ វីន

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]