Microsoft នឹងបញ្ឈប់ការគាំទ្រជាផ្លូវការសម្រាប់ Windows 10 ក្នុងឆ្នាំ២០២៥

//s9.kh1.co/fb/fb7b254809476ccd93058bad5ecaa03cdb2af911.jpg
បច្ចេកវិទ្យា

 ១៥-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Windows 10 Home និង Windows 10 Pro នឹងត្រូវចូលនិវត្តន៍នៅថ្ងៃទី14 ខែតុលា ឆ្នាំ2025

បរទេស៖ យោងតាមការអាប់ឌែតថ្មីនៅលើគេហទំព័ររបស់ក្រុមហ៊ុន Microsoft បានឱ្យដឹងថា Windows 10 Home និង Windows 10 Pro នឹងត្រូវចូលនិវត្តន៍នៅថ្ងៃទី14 ខែតុលា ឆ្នាំ2025។ គេបានរំពឹងទុកថា Windows 11 នឹងបង្ហាញខ្លួននៅឆ្នាំនេះ ដោយទំនងជានៅក្នុងព្រឹត្តិការណ៍ថ្ងៃទី24 ខែមិថុនានេះ ដែលគេនឹងបង្ហាញពី Windows ជំនាន់ក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងទៅតាមវេបសាយ Thurrott នេះគឺជាលើកដំបូងដែលក្រុមហ៊ុន Microsoft បានប្រកាសជាសាធារណៈអំពីការបញ្ចប់ការគាំទ្រ Windows 10។ ដោយតាមរបាយការណ៍បាននិយាយថា ការប្រកាសនេះលេចចេញនៅលើវេបសាយរបស់ Microsoft កាលពីបីថ្ងៃមុន។

ការរំពឹងទុកអំំពីកំណែថ្មីរបស់ Windows បានផ្ទុះឡើងនៅកម្មវីធី Build 2021 នៅពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បាននិយាយថាក្រុមហ៊ុននឹងត្រៀមខ្លួនបញ្ចេញការអាប់ឌែតដ៏សំខាន់បំផុតមួយសម្រាប់ Windows។ ដោយបែបនេះ គេគិតថាវាគឺជាជំនាន់ក្រោយរបស់ Windows 10 ដែលនឹងត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្នុងព្រឹត្តិការណ៍មួយដែលនឹងប្រព្រឹត្តនៅថ្ងៃទី24 ខែមិថុនានេះ៕

នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella
នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T