តាម​ពិត​ រឿង​ទាំងនេះសោះ​ ដែល​ខាង​ប្រុស​ចង់​បាន តែ​ខាងស្រី​ មិនដែលខ្វល់

//s9.kh1.co/43/43f4078c5d55a4287f8ac1109ad08c26eb517eed.jpg
នារី

 ១៥-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មនុស្សស្រីភាគច្រើន អាចនឹងមិនដែល បានដឹងឡើយថា រឿងរ៉ាវទាំងនេះហើយ ដែលមនុស្សប្រុស គឺតែងតែចង់បាន ពីមនុស្សស្រីដែលពួកគេស្រលាញ់ បើទោះបីជាពួកគេមិនដែល បង្ហាញឱ្យឃើញក៏ដោយ។

យល់ដឹង៖ ជាធម្មតា នៅក្នុងទំនាក់ទំនងស្នេហាមួយ រវាងមនុស្សពីរនាក់ នៅក្នុងចិត្តម្នាក់ៗ គឺសុទ្ធសឹងតែ ចង់ទាមទារនេះ ទាមទារនោះ ដើម្បីធ្វើឱ្យខ្លួនឯង កាន់តែមានភាពកក់ក្តៅ នៅក្នុងទំនាក់ទំនង ស្នេហាមួយនោះ ប៉ុន្តែនៅក្នុងទំនាក់ទំនងស្នេហា គេតែងសង្កេតឃើញថា មានតែមនុស្សស្រីតែប៉ុណ្ណោះ ដែលមានការទាមទារ តែមនុស្សប្រុស ហាក់ដូចជាមិនសូវ ទាមទារនិងចង់បាន អ្វីសោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ មនុស្សប្រុស មិនមែនមិនចេះទាមទារ ឬក៏មិនចង់បានអ្វីនោះទេ គ្រាន់តែពួកគេ មិនចូលចិត្តបង្ហាញអារម្មណ៍ និងការចង់បានរបស់ពួកគេ ទៅឱ្យមនុស្សស្រី បានដឹងតែប៉ុណ្ណោះ ហេតុនេះហើយ ទើបមនុស្សស្រីភាគច្រើន មិនដែលបានដឹងឡើយ ថារឿងរ៉ាវណាខ្លះ ដែលមនុស្សប្រុស តែងតែចង់បាននោះ។

រឿង៥យ៉ាង ដែលមនុស្សប្រុស តែងតែចង់បានពីមនុស្សស្រី តែមនុស្សស្រីភាគច្រើន មិនដែលបានដឹងឡើយ៖

១. ពាក្យសុំទោស

រូបតំណាង
រូបតំណាង

បើតាមយើងសង្កេតមើល ទៅក្នុងទំនាក់ទំនង ស្នេហាភាគច្រើន រាល់ពេលដែលមានបញ្ហា ឈ្លោះប្រកែកគ្នាហើយ មិនថាវាជាកំហុស របស់មនុស្សស្រី ឬមនុស្សប្រុសនោះទេ គឺមនុស្សប្រុស តែងតែជាអ្នក ពោលពាក្យសុំទោស។ ប៉ុន្តែ មិនមែន គ្រប់ពេលនោះទេ ដែលមនុស្សប្រុសពេញចិត្ត នឹងនិយាយពាក្យនេះ ព្រោះរឿងរ៉ាវខ្លះ មិនមែនជាកំហុសរបស់ពួកគេទេ លើសពីនេះ នៅពេលខ្លះ ពួកគេក៏ត្រូវការ ស្តាប់លឺពាក្យសុំទោស ចេញពីមាត់មនុស្សស្រី ដែលពួកគេស្រលាញ់ដែល នៅពេលដែលមនុស្សស្រី ជាអ្នកធ្វើខុស។ ប៉ុន្តែមនុស្សស្រីភាគច្រើន មិនបានដឹងអំពី រឿងនេះឡើយ ហើយ​ក៏​មិនដែល​​ខ្ចី​អើពើ នឹង​ពាក្យ​សុំទោស​ នេះ​ដែរ​។

២. ភាពភ្ញាក់ផ្អើលរំភើប

រូបតំណាង
រូបតំណាង

មិនមែនមានតែ មនុស្សស្រីនោះទេ ដែលមានអារម្មណ៍ថាសប្បាយចិត្ត និងមានក្តីសុខ នៅពេលដែល មនុស្សដែលខ្លួនស្រលាញ់ ធ្វើអ្វីមួយដើម្បីឱ្យ មនុស្សដែលពួកគេស្រលាញ់រំភើប និងមានការភ្ញាក់ផ្អើល។ ដោយឡែក ចំពោះមនុស្សប្រុសវិញ គឺពួកគេ ក៏ចង់ទទួលបានអារម្មណ៍បែបនេះ ពីមនុស្សស្រីដែល ពួកគេស្រលាញ់ដែរ បើទោះបីជាពួកគេមិនដែលបញ្ចេញ ឱ្យមនុស្សស្រីបានដឹងថា ពួកគេក៏ត្រូវការ ការទទួលបានអារម្មណ៍បែបនេះក៏ដោយ។

៣. ធ្វើជាអ្នកដែលចាំគាំទ្រគេ

រូបតំណាង
រូបតំណាង

មនុស្សប្រុស ទោះបីជារឹងមាំ ខ្លាំងប៉ុណ្ណាក៏ដោយ ក៏នៅតែមានថ្ងៃ ដែលពួកគេធ្លាក់ខ្លួនទន់ជ្រាយដែរ ហើយអ្វីដែលពួកគេត្រូវការ និងចង់បានពីមនុស្សស្រីនោះ គឺការផ្តល់កម្លាំងចិត្ត និងចាំធ្វើជាអ្នកគាំទ្រ ដល់ពួកគេជានិច្ច នោះហើយដែលវាជារឿងមួយ ដែលមនុស្សប្រុសគ្រប់រូប តែងតែចង់បាន បំផុតពីមនុស្សស្រី។ ប៉ុន្តែមនុស្សស្រីភាគច្រើន អាចនឹងមិនបានដឹងទេថា សម្រាប់មនុស្សប្រុសុ កម្លាំងចិត្តពី មនុស្សស្រីដែលពួកគេស្រលាញ់ គឺមានតម្លៃបំផុត សម្រាប់ពួកគេ។

៤. ផ្តល់ក្តីស្រលាញ់ និងភាពកក់ក្តៅ

រូបតំណាង
រូបតំណាង

មិនមែនមាន តែភាគីខាងស្រីនោះទេ ដែលត្រូវការការស្រលាញ់ និងភាពកក់ក្តៅពីមនុស្សប្រុស ដោយឡែក ចំពោះមនុស្សប្រុសវិញ គឺពួកគេក៏តែងតែចង់ ទទួលបានការស្រលាញ់ និងការយកចិត្តទុកដាក់ ជាពិសេស ការផ្តល់ភាពកក់ក្តៅ ពីមនុស្សស្រីដែល ពួកគេស្រលាញ់ដែរ។ បើទោះបីជាពេលខ្លះ ពួកគេមិនដែលបាន បង្ហាញក៏ដោយ ព្រោះពួកគេគិតថា វាអាចភាពទន់ជ្រាយមួយ របស់មនុស្សប្រុស។ ប៉ុន្តែពួកគេពិតជា ត្រូវការការស្រលាញ់ និងភាពកក់ក្តៅ ពីមនុស្សស្រីដែល ពួកគេស្រលាញ់ណាស់។

៥. ឃើញមនុស្សស្រីដែលគេស្រលាញ់មានក្តីសុខ

រូបតំណាង
រូបតំណាង

មនុស្សស្រីភាគច្រើន អាចនឹងមិនសូវជឿ ប៉ុន្តែសម្រាប់មនុស្សប្រុស ដែលស្រលាញ់ មនុស្សស្រីម្នាក់ខ្លាំងនោះ អ្វីដែលពួកគេចង់បានបំផុត នៅក្នុងជីវិតរបស់ពួកគេនោះ គឺជាសេចក្តីសុខ ស្នាមញញឹម និងភាពសប្បាយរីករាយ របស់មនុស្សស្រីដែល ពួកគស្រលាញ់ ព្រោះសេចក្តីសុខ និងភាពសប្បាយរីករាយ របស់មនុស្សស្រីដែល ពួកគេស្រលាញ់​ វាក៏ជាសេចក្តីសុខ និងជាភាពរីករាយ របស់ពួកគេផងដែរ៕

ប្រភពannecohenwrites

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T