Jame ពោលពាក្យក្នុងចិត្តទាក់ទងនឹង Ancelotti ខណៈមានពាក្យចចាមអារ៉ាមថានឹងមក Real Madrid វិញ

//s9.kh1.co/c7/c71269be5018c29d19426df24235300305a7e3c2.jpeg
កីទ្បា

 ១៥-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កីឡាករខ្សែបម្រើប្រយុទ្ធ Jame Rodriguez នៅតែមិនបោះបង់ឡើយក្នុងការរំពឹងថាមកលេងនៅ Real Madrid វិញក្រោមការដឹកនាំរបស់គ្រូសំណប់ Ancelotti ប៉ុន្តែកីឡាករផ្ទាល់ជឿជាក់ថាពេលនេះអាចនឹងមិនទាន់ដល់ពេលឡើងក្នុងការត្រលប់មកទឹកដីអេស្ប៉ាញវិញនោះ ។

បរទេស៖ កីឡាករខ្សែបម្រើប្រយុទ្ធរបស់ Everton កីឡាករ Jame Rodriguez នៅតែមិនបោះបង់ឡើយក្នុងការរំពឹងថាមកលេងនៅ Real Madrid វិញក្រោមការដឹកនាំរបស់គ្រូសំណប់ Ancelotti ប៉ុន្តែកីឡាករផ្ទាល់ជឿជាក់ថាពេលនេះអាចនឹងមិនទាន់ដល់ពេលឡើងក្នុងការត្រលប់មកទឹកដីអេស្ប៉ាញវិញនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jame និង Jame ពោលពាក្យក្នុងចិត្តទាក់ទងនឹង Ancelotti ខណៈមានពាក្យចចាមអារ៉ាមថានឹងមក Real វិញAncelotti
Jame និង Jame ពោលពាក្យក្នុងចិត្តទាក់ទងនឹង Ancelotti ខណៈមានពាក្យចចាមអារ៉ាមថានឹងមក Real វិញAncelotti

គ្រូសិស្សទាំង២នេះធ្លាប់បានធ្វើការជាមួយគ្នាចំនួន៣ក្លឹបមកហើយ ដែលក្នុងនោះមាន ក្លិប Real Madrid , Everton និង Bayern ពោលគឺនៅពេលដែលលោក Ancelotti ទៅដឹកនាំក្លឹបណាគឺលោកតែងតែនាំ Jame ទៅតាមជានិច្ច។

ទាក់ទងនឹងរឿងនេះ កីឡាករ Jame Rodriguez បានថ្លែងប្រាប់អ្នកកាសែតថា៖

Jame
Jame

"ត្រលប់ទៅ Real Madrid វិញដើម្បីលេងក្រោមការដឹកនាំរបស់ Ancelotti ? ខ្ញុំមិនដឹងទេ ខ្ញុំមិនគិតអញ្ចឹងទេ យើងនឹងឃើញទាំងអស់គ្នា បើសិនជាខ្ញុំបាននៅបន្តរ១រដូវកាលទៀតជាមួយ Everton គ៏ល្អដែរ"។

James ក៏បានសោកស្តាយចំពោះបុគ្គលិកគ្រូបង្វឹករបស់កូឡុំប៊ីដែលបានសម្រេចចិត្ត មិនកោះហៅគាត់សម្រាប់ប្រកួតពាន Copa America ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ។

Jame បានសង្កត់ធ្ងន់ថា“ ខ្ញុំមិនយល់ស្របនឹងសេចក្តីសំរេចរបស់បុគ្គលិកគ្រូបង្វឹក [កូឡុំប៊ី] ទេពីព្រោះពួកគេមិនគោរពខ្ញុំ”៕

Ancelotti និង Ancelotti
Ancelotti និង Ancelotti
Jame
Jame
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T