លោក Mourinho បង្ហើបថាលោកបានយំ និងបន់ស្រន់ចំពោះ Eriksen

//s9.kh1.co/21/212fdbe21d9c59c6dc7e005db73e4d9ccb2f91c4.jpg
កីទ្បា

 ១៤-មិថុនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

លោក Mourinho បង្ហើបថាលោកបានយំនិងបន់ស្រន់ចំពោះ Eriksen

បរទេស៖ លោកគ្រូបង្វឹក Jose Mourinho បានបង្ហើបឱ្យដឹងថាលោកបានយំ និងបន់ស្រន់បន្ទាប់ពីបានមើលការដួលសន្លប់របស់អតីតកូនក្រុមរបស់លោក គឺ កីឡាករ Christian Eriksen បន្ទាប់ពីមានការគាំងបេះដូងនៅពេលកំពុងលេងអោយក្រុមជម្រើសជាតិដាណឺម៉ាកនៅ Euro ២០២០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho
  កីឡាករ Christian Eriksen
  កីឡាករ Christian Eriksen

កីឡាករ Christain Eriksen​ ដែលបច្ចុប្បន្នមានអាយុ ២៩ ឆ្នាំបានដួលសន្លប់ជាមួយនឹងស្ថានភាពដ៏គួរឱ្យរន្ធត់អំឡុងពេលប្រកួតជាមួយក្រុមជម្រើសជាតិហ្វាំងឡង់កាលពីថ្ងៃសៅរ៍និងបាន តម្រូវឲ្យ មាន សង្គ្រោះបន្ទាន់ដោយប្រើប្រព័ន្ធ CPR ។ បន្ទាប់ពីទទួលការព្យាបាលបន្ទាន់និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនោះកីឡាករជម្រើសជាតិដាណឺម៉ាក Eriksen បានដឹងខ្លួននិងស្ថិតក្នុងស្ថានភាពស្ថេរភាពនៅឯមន្ទីរពេទ្យនាទីក្រុង Copenhagen ។

  កីឡាករ Christian Eriksen
  កីឡាករ Christian Eriksen
ការសង្គ្រោះបន្ទាន់ទៅលើកីឡាករ Christian Eriksen
ការសង្គ្រោះបន្ទាន់ទៅលើកីឡាករ Christian Eriksen

ក្នុងចំណោមអ្នកដែលមើលហេតុការណ៍ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍គឺលោក​ Jose Mourinho ដែលបានបង្វឹកលោក Eriksen អស់រយៈពេល ២ ខែនៅឯក្លិប Tottenham ហើយគ្រូបង្វឹកដែលមានបទពិសោធន៍រូបនេះបានសារភាពថាប្រតិកម្មរបស់គាត់ចំពោះកីឡាករ Eriksen គឺជាការភ្ញាក់ផ្អើលមួយ។ ចំពោះការភ្ញាក់ផ្អើលលោកបានយំ ហើយបានបន់ស្រន់ដល់ Eriksen​​ ឧ្យផុតពីគ្រោះថ្នាក់មួយនេះផងដែរ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T