កូរ៉េខាងត្បូង៖  សួនច្បារដ៏ស្រស់ស្អាតនេះ មានទីតាំងស្ថិតនៅខាងក្រោយរាជវាំង Changdeokgung ហើយរាជវាំង Changdeokgung ស្ថិតក្នុងទីក្រុងសេអ៊ូល គឺជាកន្លែងស្នាក់នៅសំខាន់បំផុត របស់ស្ដេចដែលមានអំណាច និងរាជវង្សានុវង្សជាច្រើនជំនាន់។ 

ម៉្យាងវិញទៀត ទីនេះគឺជាវិមានមួយ ក្នុងចំណោមវិមានដែលត្រូវបានថែរក្សាយ៉ាងល្អបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង នាពេលនេះ ព្រោះសួន Huwon ដ៏អាថ៌កំបាំង ដែលស្ថិតនៅក្នុងរាជវាំងនេះ ជាកំណប់ទ្រព្យដ៏មានតម្លៃ ដែលបន្សល់ទុកពីបុព្វបុរស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សួនច្បារសម្ងាត់ Huwon ត្រូវបានសាងសង់ដំបូងឡើយ ដើម្បីជាប្រយោជន៍ដល់គ្រួសាររាជវង្ស និងស្ត្រីនៅក្នុងរាជវាំង។ ដើមឡើយ វាជាសួនដ៏ធំសម្បើម ហ៊ុមព័ទ្ធទៅដោយដើមរុក្ខជាតិធំៗ មានផ្កាស្រស់ឆើតឆាយ ទម្លាក់ខ្លួនមកប្របមាត់ទឹក ចំណែកឯក្នុងទឹក ក៏មានផ្កាឈូកស្រស់ខ្លះៗ និងផ្កាលើទឹកមួយចំនួន ដែលអាចឲ្យអ្នកទេសចរណ៍ ចូលទៅអង្គុយទស្សនាកម្សាន្តអារម្មណ៍បាន។

ទីនេះ ហាក់ដូចជាកន្លែងដែលមានវេទមន្តសន្ដំចិត្តម៉្យាង បើទោះបីជាស្ងប់ស្ងាត់ ប៉ុន្តែហាក់បីដូចដូចជា មានខ្យល់ត្រជាក់ បក់មកប៉ះនឹងអ្នកទេសចរ បង្កើតជាអារម្មណ៍យ៉ាងស្រស់ស្រាយ ជាមួយនឹងចំហាយក្រអូបភាយៗ ចេញពីផ្កាជាច្រើន ដែលដុះនៅមាត់ទឹក។ 

ជាការពិតណាស់ ការទទួលបានឈ្មោះថា សួនដ៏អាថ៌កំបាំង នោះក៏ព្រោះខ្យល់អាកាសនៅទីនេះ ហាក់ពោរពេញដោយអាថ៌កំបាំងនៃអតីតកាល។ 

វាត្រូវបានគេដឹងថា កាលពីដើមឡើយ ទីនេះជាកន្លែងដែលគ្មាននរណាម្នាក់ អាចចូលមកបានទេ លើកលែងតែគ្រួសាររាជវង្សប៉ុណ្ណោះ។  

សួនច្បារនេះ ធ្លាប់ត្រូវបានរក្សាទុក ឲ្យនៅជាលក្ខណៈធម្មជាតិ ដូច្នេះហើយ កូនថ្មគ្រួស និងកូនភ្នំក្បែរៗនេះ បានក្លាយជាផ្នែកសំខាន់នៃសួន។ 

មានដើមឈើរាប់រយប្រភេទផ្សេងៗគ្នា នៅក្នុងសួនច្បារនេះ ហើយដើមឈើខ្លះ នៅខាងក្រោយរាជវាំង ឥឡូវមានអាយុកាលជាង ៣០០ ឆ្នាំទៅហើយ។ 

សួនអាថ៌កំបាំងនេះ បានឆ្លងកាត់ការផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដោយសារតែវាជាកន្លែងឯកជនខ្លាំងណាស់ គឺសម្រាប់តែស្តេច និងខ្សែរាជវង្សប៉ុណ្ណោះ។ ដើមឡើយត្រូវបានគេហៅថា Geumwon ប្រែថាសួនហាមឃាត់ ពីព្រោះសូម្បីតែមន្ត្រីជាន់ខ្ពស់ ក៏មិនអាចហ៊ានចូលទីនេះ ដោយគ្មានការអនុញ្ញាតពីស្តេចដែរ។

ឈ្មោះនៃសួនច្បារនេះ បានប្រែជា Naewon ប្រែថា សួនខាងក្នុង។ រហូតមកដល់សព្វថ្ងៃនេះ ជនជាតិកូរ៉េច្រើនតែហៅទីនេះថា Biwon ប្រែថាសួនច្បារសម្ងាត់ ដែលបានមកពីឈ្មោះ នៅចុងសតវត្សរ៍ទី ១៩។ 

ទោះបីជាសួនច្បារនេះ មានឈ្មោះច្រើនទៀតក៏ដោយ ក៏ឈ្មោះដែលត្រូវបានគេប្រើញឹកញាប់បំផុត នៅសម័យរាជវង្ស Joseon នោះគឺ Huwon

ទីនឹះ ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញទី  ក្នុងចំណោម ១៥ កន្លែង ដែលចាត់ថ្នាក់ដោយ @Touropia

ទស្សនារូបភាពខាងក្រោមនេះ ៖ 

សួនច្បារ Huwon
សួនច្បារ Huwon
សួនច្បារ Huwon
សួនច្បារ Huwon
សួនច្បារ Huwon
សួនច្បារ Huwon
សួនច្បារ Huwon
សួនច្បារ Huwon
សួនច្បារ Huwon
សួនច្បារ Huwon
សួនច្បារ Huwon
សួនច្បារ Huwon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]