ដំណឹងល្អ! Christian Eriksen ផ្ញើសារជូនអ្នកគាំទ្រ ក្រោយពេលបានដឹងខ្លួនឡើងវិញ

//s9.kh1.co/48/480cf2b2507d8c94d0fb1249aa70e827bb25826e.jpg
កីទ្បា

 ១៤-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កាលពីពេលកន្លងទៅថ្មីៗនេះ តារាឆ្នើមជម្រើសជាតិដាណឺម៉ាក កីឡាករ Christian Eriksen បានដួលសន្លប់ភ្លាមៗនៅលើទីលានអំឡុងការប្រកួតព្រិត្តិការណ៍ Euro ២០២០ កាលពីថ្ងៃសៅរ៍រវាងដាណឺម៉ាក និងហ្វាំងឡង់ ក្រោយមកក្រុមគ្រូពេទ្យបញ្ជាក់ថាគាត់មានបញ្ហាបេះដូង ។

បរទេស៖ កាលពីពេលកន្លងទៅថ្មីៗនេះ តារាឆ្នើមជម្រើសជាតិដាណឺម៉ាក កីឡាករ Christian Eriksen បានដួលសន្លប់ភ្លាមៗនៅលើទីលានអំឡុងការប្រកួតព្រិត្តិការណ៍ Euro ២០២០ កាលពីថ្ងៃសៅរ៍រវាងដាណឺម៉ាក និងហ្វាំងឡង់ ក្រោយមកក្រុមគ្រូពេទ្យបញ្ជាក់ថាគាត់មានបញ្ហាបេះដូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Christian Eriksen
Christian Eriksen

ក្រោយបានទៅដល់មន្ទីរពេទ្យ តារាឆ្នើមរូបនេះក៏បានដឹងខ្លួនវិញក្រោយពីទទួលបានការព្យាបាល ពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ ក្រោយដឹងខ្លួនវិញតារាឆ្នើមរូបនេះក៏បានសម្តែងការថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រ ក៏ដូចជាគ្រូពេទ្យ។ លោកបានថ្លែងបែបនេះថា៖

អរគុណអ្នកទាំងអស់គ្នា ខ្ញុំមិនបោះបង់ចោលទេ។ ខ្ញុំបានធូរស្បើយច្រើនហើយ ប៉ុន្តែខ្ញុំចង់ដឹងថាអ្វីបានកើតឡើងមកលើខ្ញុំ។ ខ្ញុំចង់និយាយពាក្យអរគុណ សម្រាប់អ្វីដែលអ្នកទាំងអស់គ្នាបានធ្វើដើម្បីខ្ញុំ។ 



Christian Eriksen
Christian Eriksen
Christian Eriksen
Christian Eriksen

ទាក់ទិននឹងបញ្ហារបស់ Eriksen នេះផងដែរ ក្រុមគ្រូពេទ្យរបស់ជម្រើសជាតិដាណឺម៉ាក បានលើកឡើងថា៖ 

ការពិនិត្យបានធ្វើឡើង ដោយទទួលបានលទ្ធផលល្អ។ យើងមិនមានការបញ្ជាក់នោះទេថាហេតុអ្វីបានជារឿងនេះកើតឡើង ខ្ញុំមិនអាចឆ្លើយបានទេ។ ខ្ញុំមិនបានឃើញហេតុការណ៍ដោយផ្ទាល់ទេ បានត្រឹមឃើញលើទូរទស្សន៍ អ្នកក៏ឃើញដូចខ្ញុំដែរ ម្លោះហើយមិនមានការពន្យល់អ្វីនោះទេ។

ក្រុមគ្រូពេទ្យក៏បានលើកឡើងផងដែរថា Eriksen គាត់គាំងបេះដូង គាត់បានស្លាប់បាត់ទៅហើយ ប៉ុន្តែយើងអាចសង្គ្រោះគាត់មកវិញបានទាន់ពេល៕

Christian Eriksen
Christian Eriksen
Christian Eriksen
Christian Eriksen
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T