អស់និយាយ! អ្នកស្រុកឥណ្ឌា នាំគ្នាទៅគោរពថ្វាយបង្គំព្រះម៉ែកូរ៉ូណា ដើម្បីកំចាត់កូវីដ១៩​

//s9.kh1.co/4d/4d7e4ec4d308d0fd963dff0364be380a47bc3bcb.jpg
យល់ដឹង

 ១៤-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អស់និយាយ! អ្នកស្រុកឥណ្ឌា នាំគ្នាទៅគោរពថ្វាយបង្គំំព្រះម៉ែកូរ៉ូណា ដើម្បីកំចាត់កូវីដ១៩​

ឥណ្ឌា៖ អ្នកស្រុកឥណ្ឌាបានសង់ចេតិយមួយដើម្បីឧទិ្ទសចំពោះ“ ព្រះម៉ែកូរ៉ូណា” ហើយនិង ធ្វើការបន់ស្រន់ព្រះម៉ែដោយសង្ឃឹមថាអន្តរាគមន៏របស់ព្រះម៉ែ អាចកំចាត់វីរុសកូវីដ១៩ ដែលកំពុងផ្តាច់ជីវិតមនុស្សជារៀងរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកធ្វើពិធីសាសនា នៅក្នុងភូមិ Shuklapur ក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា បានធ្វើពិធីបួងសួងទឹកបរិសុទ្ធ និងផ្កានៅចេតិយពណ៌លឿងភ្លឺ ដែលពួកគេបានដាក់រូបព្រះរបស់ខ្លួនគឺ ព្រះមាតាកូរ៉ូណា ចាប់តាំងពីពួកគេបានសង់រូបបដិមានោះ នៅសប្តាហ៍នេះ។

តាមប្រភពពីអ្នកភូមិម្នាក់ ដែលបានបញ្ចេញឈ្មោះថា Sangeeta បាននិយាយកាលពីថ្ងៃសុក្រថា "ដោយមានពរជ័យរបស់ព្រះម៉ែកូរ៉ូណា អ្នកភូមិរបស់យើងនិងអ្នកផ្សេងទៀតនឹងបានជាសះស្បើយ " ។

គួររំលឹកផងដែរថា ប្រទេសឥណ្ឌា ត្រូវបានរងការវាយប្រហារយ៉ាងខ្លាំង ដោយសារការកើនឡើងនៃការឆ្លងមេរោគវីរុសកូវីដ១៩ ក្នុងខែមេសានិងឧសភា ប៉ុន្តែ មកទល់ឥលូវ ពុំទាន់មានសញ្ញាល្អនៃការធ្លាក់ចុះនៃវីរុសនៅឡើយទេ។

ដោយឡែក យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល បានបង្ហាញថា អាជ្ញាធរ បានរាយការណ៍ពីករណីថ្មីចំនួន ៨៤.៣៣២ ករណី កាលពីថ្ងៃសៅរ៍ ដែលជាចំនួនទាបបំផុតប្រចាំថ្ងៃក្នុងរយៈពេលជាងពីរខែ។

ក្នុងនោះ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល វីរុសកំណាចកូវីដ១៩ បានសម្លាប់ប្រជាជនឥណ្ឌាសរុប ៣៦៧.០៨១ នាក់មកហើយ៕

ព្រះម៉ែកូរ៉ូណា
ព្រះម៉ែកូរ៉ូណា
រូបបដិមា ព្រះម៉ែកូរ៉ូណា
រូបបដិមា ព្រះម៉ែកូរ៉ូណា
ព្រះម៉ែកូរ៉ូណា
ព្រះម៉ែកូរ៉ូណា
អ្នកស្រុកឥណ្ឌា នាំគ្នាមកថ្វាយបង្គំព្រះម៉ែកូរ៉ូណា
អ្នកស្រុកឥណ្ឌា នាំគ្នាមកថ្វាយបង្គំព្រះម៉ែកូរ៉ូណា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T