ស្រណោះណាស់! នឹកម្តាយពេក លោក ឆន សុវណ្ណរាជ បង្ហោះ​រូប​មួយសន្លឹកលើ​បណ្តាញ​សង្គម អមជាមួយ Caption​...

//s9.kh1.co/30/3067d4f2452d3987893f221997784b0e9b7e092f.jpg
តារា & កម្សាន្ដ

 ១៤-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មកទល់ពេលនេះ លោកឆន សុវណ្ណរាជ ហាក់នៅមិនទាន់ធ្វើចិត្តបាន ១០០% នៅឡើយ ចំពោះការបាត់បង់​មនុស្សជាទី​ស្រលាញ់​តែម្នាក់នេះ ដោយនៅតែនឹកស្រណោះអាល័យ រហូតដល់ទំលាយរូបភាពមួយសន្លឹកនៅលើបណ្តាញសង្គមរបស់ខ្លួន អម​ជាមួយ​ពាក្យពេជ្រដ៏គួរឲ្យស្រណោះ

កាលពីព្រឹក ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ បានជួបនូវទុក្ខក្រោមក្រំ ដោយអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួន បានទទួលមរណៈភាពដោយសារ​តែជំងឺ​លើសឈាម និង រោគបេះដូង ដែលក្នុងពិធីបុណ្យសពនោះ លោកឆន សុវណ្ណរាជក៏បានបួសមុខ​ភ្លើងដើម្បីសងគុណ​អ្នកម្តាយរបស់ខ្លួផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់ពេលនេះ លោកឆន សុវណ្ណរាជ ហាក់នៅមិនទាន់ធ្វើចិត្តបាន១០០%ឡើយចំពោះការបាត់បង់មនុស្សជាទី​ស្រលាញ់តែម្នាក់នេះ ដោយនៅតែនឹកស្រណោះអាល័យ រហូតដល់ទំលាយរូបភាពមួយសន្លឹកនៅលើបណ្តាញ​សង្គម​របស់ខ្លួននៅមុននេះបន្តិច អមជាមួយពាក្យពេជ្រដ៏គួរឲ្យស្រណោះថា ៖

ស្នាមញញឹមចុងក្រោយដែលកូនបាននិយាយជាមួយម៉ាក់ តាមវីដេអូខល អរគុណដល់ហ្វេន​ម្នាក់ដែលបានជួយធ្វើវាអោយច្បាស់ សំរាប់ខ្ញុំ ម៉ាក់ទៅបានសុខហើយ ម៉ាក់លែងពិបាកហើយ ព្រោះម៉ាក់ទ្រាំជាមួយជំងឺនេះជិត២០ឆ្នាំមកហើយ ។ស្នាមញញឹមរបស់ម៉ាក់ គឺជាក្តីសុខរបស់​កូនម្នាក់នេះ កូននឹងសន្យាថា នឹងរឹងមាំ មើលថែរក្សារគ្រួសារមួយនេះអោយល្អ ជំនួសម៉ាក់ ម៉ាក់ទៅកាន់ឋានសួគ៌ សោយសុខ អោយស្ងប់ចិត្តចុះណាម៉ាក់ កូននឹងរឹង​មាំ​ហើយ​អោយខ្លាំងដូចជាម៉ាក់អ៊ីចឹង ម៉ាក់ជាស្រ្តីមេម៉ាយ តែម៉ាក់អាចចិញ្ចឹមកូនបានយ៉ាងល្អ ដល់ទៅ៦នាក់ ម៉ាក់គឺជាវីរនារីក្នុងបេះដូងកូនរហូត អំពើល្អមិន​សាប​សូន្យ ជាពាក្យម៉ាក់តែង​តែប្រាប់កូនៗ ទាំងអស់គ្នា កូនសន្យាថា នឹងរឹងមាំ ហើយបន្តដំណើរជីវិតជាមួយក្រុមគួសារ​យើងបន្តទៀត លើលោកនេះកូនស្រលាញ់ម៉ាក់ជាងគេ I love you mum 

ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
https://s9.kh1.co/__image/w=650,h=805,q=100/50/5054540493aa2113595e8ae0458bd2fb7becee6e.png

គួររំលឹកផងដែរថា លោក ឆន សុវណ្ណរាជ បានបួសសងគុណម្តាយអស់រយះពេល៧ថ្ងៃ នឹងលាចាកសឹក្ខាបទវិញ​នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២១ ៕

ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណរាជ
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T