បើ​គេ​ធ្វើ​ ចរិត​បែប​នេះ កុំ​ឆ្ងល់ច្រើន មានន័យ​ថា​ គេ​កំពុង​ធុញទ្រាន់ នឹង​​អ្នក​ហើយ

//s9.kh1.co/29/29c74de898e62242f39a979aee1e4f33a1b6117a.jpg
នារី

 ១៤-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សញ្ញាទាំងនេះហើយ ដែលវានឹងជួយប្រាប់អ្នក ឱ្យបានដឹងថា មិត្តប្រុសឬប្តីរបស់អ្នក កំពុងតែចាប់ផ្តើមបាត់បង់ ចំណាប់អារម្មណ៍ និងធុញទ្រាន់នឹង អ្នកហើយ។

យល់ដឹង៖ មនុស្សពីរនាក់ដែលស្រលាញ់គ្នា នៅពេលដែលមានដៃគូម្ខាង កំពុងតែមានអារម្មណ៍ថាធុញទ្រាន់ នឹងដៃគូម្ខាងទៀត ដោយមិនឱ្យគ្នាបានដឹងនោះ វាគឺជារឿងមួយ ដែលពិតជាមាន ផលអាក្រក់ខ្លាំងណាស់ ចំពោះទំនាក់ទំនងគូសង្សារ ឬប្តីប្រពន្ធ ដែលកំពុងតែស្រលាញ់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សប្រុស នៅពេលដែលចាប់ផ្តើម បាត់បង់ចំណាប់អារម្មណ៍ ឬមានការធុញទ្រាន់ នឹងមិត្តស្រី ឬប្រពន្ធរបស់ខ្លួនឯងហើយនោះ គឺអាចនឹងពិបាកមើលដឹងបន្តិច ព្រោះមនុស្សប្រុស មិនសូវចូលចិត្តបញ្ចេញអារម្មណ៍ ទៅតាមសកម្មភាព ដូចមនុស្សស្រីនោះទេ ហេតុនេះហើយ សញ្ញាមួយចំនួនដែលបាន រៀបរាប់នៅខាងក្រោមនេះ វានឹងអាចប្រាប់អ្នកឱ្យបាន។

សញ្ញាទាំងនេះ នឹងបង្ហាញថាមិត្តប្រុស ឬប្តីរបស់អ្នក ចាប់ផ្តើមបាត់បង់ចំណាប់អារម្មណ៍ និងធុញទ្រាន់នឹងអ្នកហើយ៖

១. កាត់បន្ថយនាំអ្នកចេញទៅខាងក្រៅ

 រូបតំណាង
 រូបតំណាង

សម្រាប់មនុស្សប្រុស គឺពួកគេតែងតែ ចង់មានពេលវេលាល្អៗ នៅជាមួយនឹងមនុស្សស្រី ដែលពួកគេស្រលាញ់ មិនថាត្រូវ ចំណាយពេលវេលាច្រើន ឬតិចនោះទេ គឺពួកគេនឹងមិនមាន ការធុញទ្រាន់ឡើយ។​ ប៉ុន្តែប្រសិនបើ ពួកគេ ចាប់ផ្តើមបាត់បង់ ចំណាប់អារម្មណ៍ និងមានការធុញទ្រាន់ ជាមួយនឹងមិត្តស្រី ឬប្រពន្ធហើយនោះ កុំថាឡើយតែពេលវេលាចេញក្រៅជាមួយគ្នា តែនៅផ្ទះជាមួយគ្នា ក៏ពួកគេមិនមានឱ្យផង។ លើសពីនេះ ប្រសិនបើគេនិយាយថា គេរវល់នោះ វាគ្រាន់តែជា លេសគេចវេស ពីការធុញទ្រាន់របស់គេ តែប៉ុណ្ណោះ។

២. នៅក្បែរអ្នក ប៉ុន្តែផ្តោតទៅលើតែទូរស័ព្ទ

 រូបតំណាង
 រូបតំណាង

មនុស្សប្រុសដែលស្រលាញ់ និងមិនចេះធុញទ្រាន់ នឹងមនុស្សស្រី ដែលពួកគេស្រលាញ់នោះ ភាគច្រើនគឺ ពួកគេតែងមានការយកចិត្តទុកដាក់ និងមិនដែលទុកមិត្តស្រី ឬប្រពន្ធខ្លួនចោល ឱ្យមានអារម្មណ៍ថា​ឯកាឡើយ។ ប៉ុន្តែប្រសិនបើមនុស្សប្រុស ចាប់ផ្តើមផ្លាស់ប្តូ គ្រប់ពេលដែលនៅជិតមិត្តស្រី ឬប្រពន្ធរបស់ពួកគេ ហើយផ្តោតអារម្មណ៍ ទៅលើតែទូរស័ព្ទនោះ មានន័យថាមនុស្សប្រុស គេមិនបានពេញចិត្ត និងត្រេកអរជាមួយនឹងវត្តមាន របស់មិត្តស្រី ឬប្រពន្ធរបស់ពួកគេនោះទេ ព្រោះពួកគេគិតថាមិត្តស្រី ឬប្រពន្ធរបស់ពួកគេ គួរឱ្យធុញទ្រាន់ខ្លាំងណាស់។

៣. គ្រប់ពេលដែលសួរអ្វីមួយ គេនឹងឆ្លើយតបមួយម៉ាត់ៗយ៉ាងខ្លី

 រូបតំណាង
 រូបតំណាង

មនុស្សប្រុសនឹង ចាប់ផ្តើមបញ្ចេញ អាការៈធុញទ្រាន់ ជាមួយនឹងមិត្តស្រី ឬប្រពន្ធរបស់ពួកគេ តាមរយៈការឆ្លើយតបមួយម៉ាត់ៗយ៉ាងខ្លី មកកាន់មនុស្សស្រី ដែលវានឹងធ្វើឱ្យ មនុស្សស្រីមានអារម្មណ៍ថា ខ្លួនគ្មានតម្លៃ ក្នុងក្រសែភ្នែក របស់មិត្តប្រុស ឬប្តីរបស់ខ្លួនឡើយ។ ព្រោះការឆ្លើយតបមួយម៉ាត់ៗ យ៉ាងខ្លីបែបនេះ វាបានបញ្ជាក់ថា មនុស្សប្រុស កំពុងតែធុញទ្រាន់ ក្នុងការនិយាយឆ្លើយឆ្លង ជាមួយនឹងមិត្តស្រី ឬប្រពន្ធរបស់ខ្លួនឯង។ ជាងនេះទៅទៀត វាក៏បានបង្ហាញថា មនុស្សប្រុសម្នាក់នោះ គឺពិតជាធុញទ្រាន់ និងគ្មានការបារម្ភអ្វីសូម្បីតែបន្តិច ចំពោះមិត្តស្រី ឬប្រពន្ធរបស់ពួកគេឡើយ៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T