បាត់ដំបងៈ កម្លាំងនគរបាលបាន ធ្វើការឃាត់ខ្លួន យុវជនម្នាក់ ពីបទរំលោភសេពសន្ថវៈ លើក្មេងស្រីអាយុ១៤ឆ្នាំ  តាមពាក្យបណ្តឹង ម្តាយជនរងគ្រោះកាល ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១២  នៅលើទូកត្រង់ចំណុច មាត់ស្ទឹងសង្កែ ស្ថិតក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ និងធ្វើការឃាត់ខ្លួន  បាននៅវេលា ម៉ោង៣និង៣០នាទី ទៀបភ្លឺឈាន ចូលថ្ងៃទី១៧ ខែមេសា ខណៈជនសង្ស័យ បានរត់គេច  ខ្លួនទៅអង្គុយ ផឹកស្រាជាមួយមិត្តភក្តិ ក្នុងវត្តអន្លង់តាអួរ ។

លោក ឡម ឡាន នាយប៉ុស្តិស្តីទីនគរបាល ឃុំកោះជីវាំង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ ហុកគី  ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករនេសាទ មានទីលំនៅ ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ។ ចំណែក  ក្មេងស្រីរងគ្រោះ មានឈ្មោះ អ.អ អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នាខាងលើ។

លោក ឡម ឡាន បានបន្តថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១២ ក្នុងភូមិមានរាំធុងបាស់  ជនរងគ្រោះនិងជនសង្ស័យ បាននាំគ្នាទៅមើលជាមួយគ្នា។ លុះដល់ មោង២៣និង៣០នាទី ពួកគេបានបបួលគ្នា ត្រឡប់ មកផ្ទះវិញពេលមកដល់ចំណុចកើតហេតុជនសង្ស័យ បានល្បួងជនរងគ្រោះឡើង លើទូកតូច ចត ក្នុងស្ទឹង ហើយបានធ្វើសកម្មភាព ចាប់សម្រាត ខោអាវនាង រួចរំលោភរហូតបាន សម្រេចម្តង។ ក្រោយពីរំលោភ  ហើយជនរងគ្រោះបានដើរទៅផ្ទះវិញ ឯជនសង្ស័យក៏បានទៅផឹកស្រា បន្តជាមួយមិត្តភក្តិ នៅក្នុងវត្តអន្លង់ តាអួរ ដែលគេមានកម្មវិធីរាំធុងបាស់ដែរ។

ក្រោយពីជនរងគ្រោះ បានទៅដល់ផ្ទះហើយ ម្តាយនាងបានសួរដេញ ដោលដោយឃើញទឹក មុខកូនក្រៀមក្រំថា  មានរឿងអ្វី? នាងក៏បានប្រាប់ទៅម្តាយវិញថា ពូគី បានចាប់រំលោភនាង លើទូកមុនពេលខ្ញុំមកដល់ផ្ទះម្តាយ បានឮកូននិយាយប្រាប់ហើយក៏ខឹងភ្លាមហើយបានទៅប្តឹងនគរបាលប៉ុស្តិ៍ទាំង យប់តែម្តង ។
នគរបាលប៉ុស្តិបានទទួលបណ្តឹងភ្លាម ក៏បាននាំកម្លាំង ចុះតាមរកជនសង្ស័យទាំង យប់ ហើយបានប្រទះឃើញ ជនសង្ស័យ កំពុងអង្គុយផឹកស្រា ជាមួយមិត្តភក្តិ មានគ្នា៣ ទៅ៤នាក់ ក្នុងវត្តអន្លង់តាអួរ ដែលវត្តនេះ  កំពុងមានកម្មវិធីរាំធុងបាស់ ដូចគ្នាដែរ ហើយក៏ធ្វើការ ឃាត់ ខ្លួននៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ  ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១២ នាំយក មកស្នាក់ការប៉ុស្តិធ្វើការសាកសួរ។

ជនសង្ស័យបានឆ្លើយ សារភាពថា ខ្លួនពិតជាបានចាប់រំលោភ ជនរងគ្រោះបានសម្រេចពិត ប្រាកដមែន។  ដោយខ្លួនបានល្បួងនាងមកផ្ទះវិញ ហើយនាំនាងឡើងលើទូក រួចក៏ធ្វើ សកម្មភាពចាប់រំលោភនាង រហូតបាន សម្រេចតែម្តងរួច ក៏បែកផ្លូវគ្នាខ្លួនក៏ ទៅរាំធុងបាស់ និងផឹកស៊ីបន្តនៅក្នុងវត្តអន្លង់តាអួរ។លុះដល់ម៉ោង៣ទៀបភ្លឺ ស្រាប់តែឃើញសមត្ថកិច្ច មកចាប់ខ្លួន នាំយកទៅប៉ុស្តិតែម្តង។

លោកយៀម ប៊ុនលឿប អធិការនគរបាលស្រុកឯកភ្នំ បានបញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រី រងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ រួចមក លោកបាន បញ្ជាឲ្យ កម្លាំងជំនាញកសាងសំណុំរឿង  បញ្ជូនខ្លួនជនសង្ស័យទៅស្នងការដ្ឋាន នគរបាល ខេត្ត នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២  ដើម្បីចាត់ការបន្តតាមច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]