Juventus គ្រោងបោះទុន Dybala ឬ Ronaldo ដើម្បីដោះដូរយកតារាឆ្នើមម្នាក់ពី Man Utd

//s9.kh1.co/8e/8ed4ebde573fb7774f7d7af9d202bede26c490cb.jpg
កីទ្បា

 ១៤-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តាមសេចក្តីរាយការណ៍បាន ឲ្យដឹង ថាក្រុមសេះបង្កង់ Juventus ត្រៀមផ្តល់ជូន Manchester United នូវឱកាសដើម្បីចុះហត្ថលេខាជាមួយ Paulo Dybala ឬ Cristiano Ronaldo ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលនឹងដោះដូរយក Pogba ត្រលប់មកទឹកដី Turin វិញ ។

បរទេស៖ តាមសេចក្តីរាយការណ៍បាន ឲ្យដឹង ថាក្រុមសេះបង្កង់ Juventus ត្រៀមផ្តល់ជូន Manchester United នូវឱកាសដើម្បីចុះហត្ថលេខាជាមួយ Paulo Dybala ឬ Cristiano Ronaldo ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលនឹងដោះដូរយក Pogba ត្រលប់មកទឹកដី Turin វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចសន្យារបស់ Pogba នៅ Old Trafford នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ ហើយកីឡាករអន្តរជាតិបារាំងរូបនេះ ថ្មីៗនេះបានបដិសេធថាគាត់កំពុងពិភាក្សាជាមួយម្ចាស់ជើងឯកអង់គ្លេស ២០ សម័យ Man Utd លើកិច្ចសន្យាថ្មី។

Ronaldo និង Dybala និង Pogba
Ronaldo និង Dybala និង Pogba

យោងតាមគេហទំព័រ Tuttosport បានឱ្យដឹងថាការវិលត្រឡប់របស់គ្រូបង្វឹក Juventus លោក Massimiliano Allegri គឺហាក់មិនសូវមានសង្ឃឹមឡើយក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើម Pogba ត្រលប់មក Juventus វិញ ។ យ៉ាងណាមិញប្រភពដដែលបានអះអាងថា ក្លឹបសេះបង្កង់ Juventus នឹងដាក់ណុយធំដូចជា Dybala រឺ Ronaldo ដើម្បីដោះដូរយក Pogba ខណៈដែលកីឡាករទាំង២នេះកំពុងតែផ្សាភ្ជាប់ជាខ្លាំងក្នុងការចាកចេញពីក្លឹបនៅទីផ្សាដោះដូររដូវកាលនេះ។

Ronaldo និង Dybala
Ronaldo និង Dybala

Pogba នឹងមានសេរីភាពក្នុងការពិភាក្សាកិច្ចសន្យាជាមួយក្លិបផ្សេងៗនៅខែមករាឆ្នាំ ២០២២ ពោលគឺនៅពេលដែលចប់កុងត្រា ហើយក្លឹបធំៗដូចជា Real Madrid, Barcelona និង Paris Saint-Germain សុទ្ធតែត្រូវបានគេនិយាយថាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកីឡាកររូបនេះ៕

Pogba
Pogba
Pogba
Pogba
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T