Barcelona ​ដាក់សំណើ​ពិសេស​មួយ​ទៅកាន់​ក្លិប Inter Milan សម្រាប់​ខ្សែប្រយុទ្ធ​ឆ្នើមសញ្ជាតិ​អាហ្សង់ទីន​រូបនេះ

//s9.kh1.co/5c/5cdcd6038ecf14208069420c2158bb1d5bead770.jpg
កីទ្បា

 ១៤-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រុមបាសេឡូណាបានរៀបចំសំណើរយ៉ាងធំសម្រាប់ខ្សែប្រយុទ្ធ វ័យ ២៣ ឆ្នាំម្នាក់ Inter Milan

អឺរ៉ុប៖ យោងតាមរបាយការណ៍មួយដែលចុះផ្សាយដោយកាសែតអេស្ប៉ាញបានអោយដឹងថា ក្រុមបាសេឡូណាបាន​ត្រៀម​ខ្លួនដើម្បីបញ្ចូល Emerson Royal ក្នុងកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើកីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ២៣ ឆ្នាំ Lautaro Martinez នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។ ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះត្រូវបាន Inter Milan ចង់បានដើម្បីជំនួសកីឡាករ Achraf Hakimi ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez

Barcelona បានចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់រួចហើយនៅរដូវក្តៅនេះគឺ Sergio Aguero ដែលបានមកដល់​ទឹកដី Camp Nou ក្នុងការផ្ទេរដោយឥតគិតថ្លៃ។ ទោះយ៉ាងណាវាមើលទៅដូចជាក្រុម Blaugrana ចង់ពង្រឹងតំបន់​ប្រយុទ្ធរបស់​ពួកគេតាមរយៈការទិញយកខ្សែប្រយុទ្ធរូបនេះ។

កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez

ដូច្នេះ Lautaro Martinez អាចនឹងផ្លាស់ប្តូរនៅក្នុងរដូវកាលដោះដូររដូវក្តៅ ។ អ្វីដែលឥឡូវនេះត្រូវបានគេមើល​ឃើញ​ថាតើការផ្តល់ជូនរបស់ក្រុម Barcelona រួមទាំង Emerson Royal ត្រូវបានទទួលយកដោយ Inter Milan ឬក៏ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន នឹងជម្នះមកដោយខ្លួនឯង៕

កីឡាករ Emerson Royal
កីឡាករ Emerson Royal
HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T