ធ្លាប់តែផឹកទឹកប្រទាលកន្ទុយក្រពើ? មកដឹងពីវិធីធ្វើបង្អែមខ្ទិះប្រទាលកន្ទុយក្រពើ

//s9.kh1.co/79/7961f22863f2ba107bd72f3b5cffa64cf779dccd.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២៣ ១២ល្ងាច · មួយឆ្នាំមុន

មិនសាកមិនដឹងនោះទេ មករៀនធ្វើបង្អែមខ្ទិះប្រទាលកន្ទុយក្រពើ តាមវិធីងាយៗទាំងនេះ ទាំងឆ្ងាញ់ និងមានសុខភាពល្អទៀតផង។

កម្សាន្ត៖ ប្រទាលកន្ទុយក្រពើ ត្រូវបានគេដឹងថាជាប្រភេទប្រទាលដែលមានអត្ថប្រយោជន៍ច្រើនជួយដល់រាងកាយ ហើយប្រទាលមួយនេះក៏អាចកម្ចាត់ធាតុក្ដៅក្នុងខ្លួនបានផងដែរ។ ម្យ៉ាងជឿជាក់ថាប្រិយមិត្តធ្លាប់តែធ្វើទឹកប្រទាលកន្ទុយក្រពើផឹក តែពេលនេះយើងនឹងបង្ហាញពីវិធីធ្វើបង្អែមខ្ទិះប្រទាលកន្ទុយក្រពើ ដោយខាងក្រោមនេះជាគ្រឿងផ្សំ និងរបៀបធ្វើ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ

១៖ប្រទាលកន្ទុយក្រពើ

២៖ ស្លឹកតយ

៣៖ អំបិល

៤៖ ខ្ទិះដូង, សាច់ដូងខ្ចី

៥៖ គ្រាប់សាគូ

៦៖ ស្ករស

របៀបធ្វើ

មុនដំបូងចិតសំបកប្រទាលកន្ទុយក្រពើចោលយកតែសាច់ប្រទាល និងហាន់វាជាដុំៗតាមការចង់បាន ហើយយកវាទៅលាងទឹកឲ្យស្អាត (លាងទាល់តែអស់ជាតិរំអិល)។ បន្តមកទៀតយកខ្ទិះដូង ស្លឹកតយ ស្ករស និងបន្ថែមស្ករត្នោតបន្តិច ទុកវាឲ្យពុះ ចាំដាក់គ្រាប់សាគូ និងអំបិលចូលទុកឲ្យពុះម្ដងទៀត សឹមដាក់សាច់ដូង។ ក្រោយពុះម្ដងទៀត គ្រាប់សាគូឆ្អិនល្អហើយ ត្រូវដាក់ប្រទាលកន្ទុយក្រពើចូល និងខ្ទិះដូងដើមចូលបន្តិចជាការស្រេច(រសជាតិផ្អែមតាមចំណង់ចំណូងចិត្ត)៕

បង្អែមខ្ទិះប្រទាលកន្ទុយក្រពើ
បង្អែមខ្ទិះប្រទាលកន្ទុយក្រពើ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T