ក្រោយជាសះស្បើយពីកូវីដ១៩ សុគន្ធ និសា ជួបរឿងនឹកស្មានមិនដល់ (មានវីដេអូ)

//s9.kh1.co/3a/3a10301f6dba8f6e51ec8336eee127f03b88b435.jpg
តារា & កម្សាន្ដ

 ១៤-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ស្ទើរមិនគួរឲ្យជឿ ទោះបីអ្នកនាង សុគន្ធ និសា បានជាសះស្បើយពីជំងឺកូវីដ១៩ហើយក៏ពិតមែន តែនាងនៅជួបបញ្ហាជ្រុះសក់ច្រើនបែបនេះ។

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីសម្លេងផ្អែមស្រទន់ អ្នកនាង សុគន្ធ និសា ទោះឈានជើងចូលសិល្បៈអស់ច្រើនឆ្នាំទៅហើយក៏ពិតមែន តែនាងនៅតែអាចឈរជើងក្លាយខ្លួនជាសិល្បការិនីផ្នែកចម្រៀង ដែលទទួលបានប្រជាប្រិយខ្លាំងដដែល។ ម្យ៉ាងតារារូបនេះមិនត្រឹមតែមានសមត្ថភាពច្រៀងនោះទេ តែនាងនៅតែអាចសម្ដែងបានយ៉ាងល្អឥតខ្ចោះមិនចាញ់តារាសម្ដែងអាជីពប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីភាពជោគជ័យលើវិថីសិល្បៈ អ្នកនាង សុគន្ធ និសា ក៏ជោគជ័យលើជីវិតអាពាហ៍ពិពាហ៍ផងដែរ។ តែអ្វីដែលនឹកស្មានមិនដល់នោះ ប៉ុន្មានខែមុននេះនាងធ្លាប់បានឆ្លងជំងឺកូវីដ១៩ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភលើសុខភាពរបស់នាងគ្រប់គ្នា តែយ៉ាងណាបន្ទាប់ពីទទួលបានការព្យាបាលអស់ជាច្រើនថ្ងៃនោះ នាងក៏មានដំណឹងល្អ ដោយតារារូបនេះបានជាសះស្បើយពីជំងឺកូវីត១៩នេះវិញផងដែរ។

ជាក់ស្ដែងបន្ទាប់ពីជាសះស្បើយពីជំងឺកូវូត១៩មិនបានប៉ុន្មាននាងក៏បានទៅប្រទេសអាមេរិកបានច្រើនសប្ដាហ៍ ហើយពេលនេះនាងបានត្រលប់មកប្រទេសកម្ពុជាជាវិញ។ ក្រោយត្រលប់មកពីប្រទេសអាមេរិកវិញ អ្នកនាង សុគន្ធ និសា បានបង្ហោះវីដេអូមួយ និយាយពីរឿងជ្រុះសក់ ហើយក្នុងវីដេអូនោះផងដែរ គេឃើញសក់របស់នាងពិតជាជ្រុះច្រើនស្ទើរតែមិនគួរឲ្យជឿ។ ដោយក្នុងវីដឹអូនោះនាងបាននិយាយថា៖

អ្នកដែលកើតជំងឺកូវីដហើយសុទ្ធតែបានជួបនូវបញ្ហាជ្រុះសក់ដូចៗគ្នា

សម្ដីអ្នកនាង សុគន្ធ និសា

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
រូបសក់ជ្រុះ

អ្នកនាង សុគន្ធ និសា
រូបសក់ជ្រុះ អ្នកនាង សុគន្ធ និសា
វីដេអូអ្នកនាង សុគន្ធ និសា
សុគន្ធ និសា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T