តើតារានិករស្រីៗណាខ្លះ ដែលសម្បូរអ្នក Crush ច្រើនជាងគេ?

//s9.kh1.co/c0/c04ac6d0ff7f82a7467f3d0336dc9ad91a333096.jpeg
យុវវ័យ

 ១៤-មិថុនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

មកមើលតារានិករប្រុសៗដែលមានមន្តស្នេហ៍ រហូតធ្វើឲ្យនារី Crush ច្រើន!

យល់ដឹង៖ ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នា មកដឹងថា តើតារានិករស្រីៗណាខ្លះ ដែលមានបុរស Crush លើច្រើនជាងគេ។ បើយោងតាមប្រភពខាងក្រោម គេបានស្វែងរកទិន្នន័យ ពីចំនួនតារានិករស្រី ដែលត្រូវបានគេ Crush ច្រើន និងមានការស្វែងរកបំផុត ក្នុងបណ្ដាញសង្គមអ៊ីនធើណែត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើចង់ដឹងកាន់តែច្បាស់ មកមើលទាំងអស់គ្នាខាងក្រោមនេះ ៖

តារាងទិន្នន័យប្រចាំខែ
តារាងទិន្នន័យប្រចាំខែ

១. ♈️ Aries (Mar 21 – Apr 19)

តារានិករ Aries ស្ថិតនៅចំណាត់ថ្នាក់លេខ ១ ក្នុងចំនោមតារានិករស្រី ដែលមានគេ Crush ច្រើនបំផុត។ ទោះយ៉ាងណា ពួកគេក៏ជាមនុស្សងាយលង់ស្រលាញ់ តែក៏ងាយនឿយណាយដូចគ្នា បើធ្វើឲ្យពួកគេខកចិត្ត។ ពួកគេពូកែយកចិត្ត​ទុកដាក់ចំពោះដៃគូ  ប៉ុន្តែក៏ប្រចណ្ឌ​ខ្លាំងគួរសម។ 

២. ♎️ Libra (Sep 23 – Oct 22)

តារានិករ Libra ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក៏ព្រោះតែមនុស្សស្រីក្នុងតារានិករនេះ ជាមនុស្សរ៉ូមែនទិក ងាយនឹងធ្វើឲ្យអ្នកដទៃលង់ស្រលាញ់។ បើបានជាគូស្នេហ៍ ពួកគេយកចិត្តទុកដាក់ជាមួយគូស្នេហ៍ និងមិនចេះគុំបានយូរទេ ពេលឈ្លោះគ្នា។

៣. ♉️ Taurus (Apr 20 – May 20)

តារានិករ​ Taurus ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក៏ព្រោះតែមនុស្សស្រីក្នុងតារានិករនេះ ជាមនុស្សស្មោះត្រង់បំផុត និងមានស្នេហាបែបចាស់ទុំច្បាស់លាស់។ តែយ៉ាងណា ពួកគេក៏ប្រចណ្ឌមិនតិចដែរ។

៤. ♏️ Scorpio (Oct 23 – Nov 21)

តារានិករ Scorpio ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ព្រោះមនុស្សស្រី Scorpio ត្រូវបានគេចាប់អារម្មណ៍ ទៅលើបុគ្គលិកលក្ខណៈដ៏ប្លែក មើលទៅត្រជាក់ ស្ងប់ស្ងៀម ប៉ុន្តែពោរពេញអារម្មណ៍ពុះកញ្ជ្រោល និងអាថ៌កំបាំង ពិបាកនឹងស្មានដល់។ ទោះជាយ៉ាងណា បើស្រលាញ់អ្នកណាហើយ ពួកគេមានភាពស្មោះត្រង់ ចំពោះម្នាក់នោះបំផុត។ គេប្រហែលជា ធ្វើដូចមិនខ្វល់ ប៉ុន្តែធាតុពិត គេដូចមនុស្សឆ្កួតអញ្ចឹង នៅខាងក្នុង។

៥. ♓️ Pisces (Feb 19 – Mar 20)

តារានិករ Pisces ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ព្រោះពួកគេជាមនុស្សរ៉ូមែនទិក ពូកែយកចិត្ត ហើយរមែងដើរតួរជាម្ដាយទីពីររបស់គូស្នេហ៍ជានិច្ច គឺថា Take Care មិនឲ្យទាស់។

៦. ♍️ Virgo (Aug 23 – Sep 22)

តារានិករ Virgo ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ព្រោះពួកគេជាមនុស្សដែលស្រឡាញ់ងប់ងល់ មានភាពកក់ក្ដៅ ពូកែលើកទឹកចិត្តគូស្នេហ៍ មិនចូលចិត្តរករឿងរញ៉េរញ៉ៃ តែងតែទទួល​យកគ្រប់​យ៉ា​​ង​​ពី​ដៃគូ ពូកែ Take Care ផ្ដល់តម្លៃឲ្យគ្នា និងស្មោះត្រង់។ គេចង់បានតែម្យ៉ាងវិញ ពីមនុស្សជាទីស្រលាញ់ គឺស្នេហា​បែបប្រាកដ​ប្រាជា ​ហើយកាន់ដៃគ្នារហូតដល់ចាស់។ទោះបីគេលួចស្រលាញ់អ្នកក៏ដោយ គេនឹងធ្វើដូចគេមិនមានចិត្តអ្វីទាំងអស់ ប៉ុន្តែគេកាន់តែធ្វើដូចមិនខ្វល់ពីអ្នក គេកាន់តែស្រលាញ់អ្នក ព្រោះនេះជាសារជាតិពិតរបស់គេ។

រូបតំនាង
រូបតំនាង

៧. ♐️ Sagittarius (Nov 22 – Dec 21)

តារានិករ Sagittarius ស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ព្រោះពួកគេជាមនុស្សដែលចូលចិត្តលេងសើច ជាមួយដៃគូ បែបរញ៉េរញ៉ៃប្រកាច់ប្រកិន ឬចាត់ទុកគូស្នេហ៍ដូចមិត្តភក្តិ។

គេចូលចិត្ត​សាកល្បង​អ្វី​ដែល​ថ្មី និងប្លែកៗជាមួយដៃគូ ប៉ុន្តែកុំព្យាយាមព្រងើយដាក់តារានិករនេះ ព្រោះគេឆាប់អស់ចិត្តណាស់។ គេនឹងព្យាយាមធ្វើឲ្យ អ្នកសើច ដោយសារពេលដែលអ្នកសើច គេក៏សប្បាយចិត្តដូចគ្នា។

អ្នកនឹងក្លាយជាដៃគូម្នាក់ ដែលគេខ្វះមិនបាន ដោយសារគេនឹងផ្សារភ្ជាប់ខ្លួនគេ មកកាន់អ្នកបន្តិចម្តងៗ។

៨. ♊️ Gemini (May 21 – Jun 20)

តារានិករ Gemini ស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ព្រោះនៅពេលដែលគេដាក់ចិត្តស្រលាញ់អ្នក គេពិតជាស្រលាញ់អ្នក។ ថ្វីបើគេមិនមែនជាមនុស្សដែលពូកែសាសង ក្នុងរឿងស្នេហាក៏ដោយ។ គេចូលចិត្តស្នេហាបែបសប្បាយៗ ចូលចិត្តណាត់ជួបដើម្បីបានឃើញមុខគ្នា ឆាប់លង់ស្រលាញ់ ប៉ុន្តែងាយនឿយណាយ និយាយឲ្យខ្លី​ទៅ​ គឺសា​វ៉ា​ដែរហ្នឹង!

តែបើជ្រុលជាមានស្នេហាជាមួយតារានិករនេះ ទាល់តែឧស្សាហ៍ណាត់ជួបគ្នា ទើបមិនងាយប្រេះឆា។

៩. ♑️ Capricorn (Dec 22 – Jan 19)

តារានិករ Capricorn ស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ព្រោះពួកគេជាមនុស្សដែលចូលចិត្តរៀបគម្រោងច្បាស់លាស់ ដូច្នេះគេនឹងសួរអ្នក ពីរឿងដែលអ្នកចង់ធ្វើនៅថ្ងៃអនាគត។

នៅពេលដែលគេស្រលាញ់ គេចង់ចំណាយអនាគតនៅជាមួយគ្នាតែម្តង ដូច្នេះហើយប្រសិនជាគេមើលទៅ ឃើញថាដូចជាគ្មានលទ្ធផលនោះទេ គេនឹងមិនបន្តនោះទេ ត្បិតតែចិត្តគេបានស្រលាញ់ហើយក៏ដោយ។ ពួកគេក៏ពូកែលួងលោមដៃគូ ច្បាស់លាស់លើស្នេហា និងមានទំនួលខុសត្រូវលើសកម្មភាពរបស់ខ្លួន។

១០. ♒️ Aquarius (Jan 20 – Feb 18)

តារានិករ Aquarius ស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ព្រោះពួកគេមិនចំណូលពាក្យផ្អែមល្ហែម បងអូនអ្វីទេ! និយាយខ្លីៗ គឺថា "ជ្រេញ"។

តារានិករនេះ ភាគច្រើនបែងចែកមិនដាច់រវាងមិត្តភាព និង​ស្នេ​ហា​។ ​គេជាដៃគូដែលទុកគូស្នេហ៍ ដូចជាមិត្តភក្តិ។ តារានិករប្រភេទនេះ យកចិត្តទុកដាក់នឹងអ្វីដែលគេកំពុងធ្វើខ្លាំងណាស់ ដូចជាការរៀនសូត្រ រឺការធ្វើការងារអ្វីក៏ដោយ។ ប៉ុន្តែប្រសិនបើគេចំនាយពេល ដែលគេធ្វើរឿងទាំងនោះ យកមកចំនាយជាមួយអ្នក អ្នកច្បាស់ជាមនុស្សពិសេសម្នាក់ហើយ។

១១. ♌️ Leo (Jul 23 – Aug 22

តារានិករ Leo ស្ថិតនៅចំណាត់ថ្នាក់លេខ ១១ ព្រោះពួកគេជាប្រភេទមនុស្សដែលមិនងាយស្រលាញ់ តែបើទទួលអ្នកណាចូលមកក្នុងបេះដូង គេនឹងមិនបោះបង់ចោលទៅណាទេ អាច​និយា​យ​បាន​ថា ស្មោះខ្លាំង។ ប៉ុន្តែគេប្រចណ្ឌខ្លាំង និងតែងតែធ្វើគ្រប់យ៉ាង ដើម្បីទទួលបានចំណាប់អារម្មណ៍ពីដៃគូ។

តារានិករនេះ​ភាគ​ច្រើន ​Single បានយូរ ព្រោះរកដៃគូមិនងាយត្រូវចិត្ត។ ប៉ុន្តែនៅពេលដែលគេលួចស្រលាញ់អ្នក គេនឹងចង់ការពារអ្នក ព្រោះគេចង់បានអ្នក ជាមនុស្សគេចុងក្រោយបង្អស់។

១២. ♋️ Cancer (Jun 21 – Jul 22)

តារានិករ Cancer ស្ថិតនៅចំណាត់ថ្នាក់លេខ ១២ ព្រោះពួកគេជាមនុស្សដែលពិបាកញ៉ែបំផុត។ ប៉ុន្តែពួកគេមានស្នេហ៍ស្មោះណាស់ ជាពិសេសពួកគេ យល់គ្រប់យ៉ាងពីដៃគូស្នេហា។

ពួកគេជាប្រភេទមនុស្សដែលស្រលាញ់ខ្លាំង ដូច្នេះហើយគេក៏បារម្ភរឹតតែខ្លាំងជាពិសេស ទៅលើមនុស្សដែលគេស្រលាញ់ ព្រោះគេខ្លាចថា មនុស្សដែលគេស្រលាញ់អាចចាកចេញពីគេ ហើយប្រច័ណ្ឌខ្លាំង ក៏អាចធ្វើឲ្យដៃគូឆាប់ធុញទ្រាន់ដែរ។

បើធ្វើឲ្យពួកគេទុកចិត្ត វាជាការប្រសើរ ប៉ុន្តែពួកគេ ខឹង ប្រចណ្ឌ ងរ ឬអន់ចិត្ត គឺសាហាវខ្លាំង។

ប្រភព: ampagency

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T