ផែនការមេរបស់ Arsenal កំពុងប្រឈមនឹងហានិភ័យ បន្ទាប់ពី Real Madrid ផ្ដល់ដំណឹងអាក្រក់មួយអំពីតារាឆ្នើមរូបនេះ

//s9.kh1.co/b6/b6fe95b598e482c87f5a718fe8231f47c76b936a.jpg
កីទ្បា

 ១៤-មិថុនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

​ផែនការមេ របស់ Arsenal កំពុងប្រឈមនឹងហានិភ័យ បន្ទាប់ពី Real Madrid ផ្ដល់ដំណឹងអាក្រក់មួយអំពីតារាឆ្នើមរូបនេះ

អឺរ៉ុប៖ Real Madrid មានការងារជាច្រើនដែលត្រូវធ្វើ ហើយផ្នែកមួយនៃផែនការទាំងនោះគឺ Martin Odegaard ។ វាហាក់ដូចជា ក្រុម Los Blancos គ្រោងនឹងជួបពិភាក្សាជាមួយខ្សែបម្រើន័រវេសលើកិច្ចព្រមព្រៀងថ្មី។ ប្រសិនបើការពិភាក្សាប្រែទៅជាល្អ នោះមានន័យថាផែនការរបស់ Arsenal ក្នុងការរក្សាទុកគាត់អាចបរាជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Martin Odegaard
កីឡាករ Martin Odegaard

Odegaard បង្ហាញលេងមិនបានល្អជាមួយ Zidane ដែលជាមូលហេតុដែលគាត់ត្រូវបានខ្ចីជើងទៅ Arsenal ។ វាបង្ហាញថា គាត់កំពុងរីករាយជាមួយក្រុមកាំភ្លើងធំ ប៉ុន្តែចិត្តរបស់ Odegaard ចង់លេងជាមួយ Real Madrid ។កាលពីខែឧសភាលោក Odegaard បាននិយាយថា ខ្ញុំរីករាយនៅទីនេះក្នុងក្រុម Arsenal យើងនឹងឃើញពីអ្វីដែលនឹងកើតឡើង បន្ទាប់ពីបញ្ចប់រដូវកាល។ ខ្ញុំជាកម្មសិទ្ធិរបស់ Real Madrid ដូច្នេះយើងត្រូវនិយាយជាមួយពួកគេ។ វាចាំបាច់ដែលត្រូវយល់ពីអ្វីដែលពួកគេចង់បាន

កីឡាករ Martin Odegaard
កីឡាករ Martin Odegaard

គាត់ពិតជារំភើបក្នុងការចូលរួមជាមួយ Los Blancos ហើយនេះអាចជាដំណឹងអាក្រក់សម្រាប់ផែនការរបស់ក្រុមកាំភ្លើងធំ Arsenal ក្នុងការនាំគាត់ទៅកាន់ពហុកីឡដ្ឋាន Emirates ៕

កីឡាករ Martin Odegaard
កីឡាករ Martin Odegaard
HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T