អាជ្ញាធរខេត្តនេះ សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

//s9.kh1.co/43/43a6c102daabff8e782517907a50fa8835beef40.jpeg
សង្គម

 ១៤-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អាជ្ញាធរខេត្តនេះ សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

កំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានដាក់ចេញនូវសេចក្តីសម្រេចមួយស្តីអំពី ការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីសម្រេច ត្រង់ប្រការ១ បានបញ្ជាក់ថា ថិរវេលាអនុវត្តនូវវិធានការរដ្ឋបាល មានរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ប្រការ២ បានបញ្ជាក់ថា ត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពដូចខាងក្រោម៖

  • ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ដែលបើកទទួលអតិថិជនចូលទទួលទានអាហារ ភេសជ្ជៈ នៅចន្លោះម៉ោង ២០ ដល់ ០៣ ព្រឹក ប៉ុន្តែ ទីតាំងអាជីវកម្មនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន
  •  ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ដែលបើកទទួលអតិថិជន​ចូលទទួលទានអាហារមិនត្រូវលក់គ្រឿងស្រវឹងជាដាច់ខាត
  •   គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ហាងលក់ភេសជ្ជៈ ត្រូវផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ
  •   ផ្អាកការជួបជុំជាលក្ខណៈគ្រួសារដែលមានការទទួលទានគ្រឿងស្រវឹង
  •     រាល់សកម្មភាពកីឡា ដែលមានលក្ខណៈជួបជុំឬ ការប្រមូលផ្តុំគ្នាលើសពី ២នាក់៕

សូមអានសេចក្តីសម្រេចពិស្តារ៖

អភិបាលខេត្តកំពង់ស្ពឺ
អភិបាលខេត្តកំពង់ស្ពឺ
https://s9.kh1.co/__image/w=650,h=914,q=100/3e/3e9579fff5122b0e6982233b1205eaabd999b9bd.jpg
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពង់ស្ពឺ
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពង់ស្ពឺ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T