នេះជាសណ្ឋាគារ ដ៏ប្រណិត និង មានតែមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានរូបរាង ប្រៀបបានទៅនឹង កប៉ាល់ដ៏ធំសម្បើម មួយគ្រឿង កំពុងសំកាំងខ្លួន នៅលើភ្នំ តែម្តង។

សណ្ឋាគារនេះ ត្រូវបានសាងសង់ឡើង ក្នុងឆ្នាំ ២០០២ ដើម្បីបំរើដល់ភ្ញៀវទេសចរ ដែលចង់ទទួលបាន នូវបទពិសោធន៍ប្លែក ពីការស្នាក់នៅសណ្ឋាគារ ទូទៅ។ សណ្ឋាគារបែបកប៉ាល់នេះ មានប្រវែង ៦៥ម៉ែត្រ កម្ពស់ ៤៥ម៉ែត្រ និង មានទម្ងន់ ៣ម៉ឺនតោន ដោយក្នុងនោះ មានចំនួន ២១១ បន្ទប់ ហើយលើសពីនេះ ថែមទាំងមាន នូវភោជនីយដ្ឋាន បែបអ៊ឺរ៉ុប និង បែបកូរ៉េ ព្រមទាំងមាន បា ក្លឹបរាត្រី ខារ៉ាអូខេ អាងហែលទឹកសមុទ្រ តារាងបាល់ទះ កន្លែងហាត់ប្រាណ និង កន្លែងវាយកូនហ្គោល ទៀតផង។ រាល់ភ្ញៀវដែលទៅ កំសាន្ត ពិតជាចូលចិត្តទីនោះខ្លាំងណាស់ ហើយក៏ជាកន្លែង ដែលមានប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរ បំផុតផងដែរ ប្រចាំប្រទេសកូរ៉េខាងត្បូង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

 





ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]