Elon Musk និយាយថា Tesla នឹងទទួលយក bitcoin វិញក្រោមលក្ខខណ្ឌមួយ

//s9.kh1.co/af/af8697ac9354f6c5cacc8ed0e3ca86f489638fd1.jpg
បច្ចេកវិទ្យា

 ១៤-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រឿងរ៉ាវ Tesla និង bitcoin ពិតជាមិនចេះចប់មិនចេះហើយមែន ហើយមានមនុស្សជាច្រើនថាលោក Elon Musk បានបោកបញ្ឆោតទីផ្សារយ៉ាងធ្ងន់ធ្ងរ

បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃអាទិត្យបាននិយាយថា ក្រុមហ៊ុននឹងទទួលយក bitcoin ឡើងវិញនៅពេលដែលការ mine យកវាត្រូវបានដំណើរការដោយថាមពលស្អាត50%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Musk លើកឡើងបែបនេះដោយសារតែមានប្រតិកម្មទៅនឹងការនិយាយរបស់លោក Magda Wierzycka នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអាហ្វ្រិកខាងត្បូង Sygnia ដែលបាននិយាយថា ការធ្វីតរបស់លោក Musk ពីតម្លៃ bitcoin គឺជាការកេងបន្លំទីផ្សារ ហើយគួរតែមានការស៊ើបអង្កេតដោយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Tesla កាលពីខែកុម្ភៈបាននិយាយថាខ្លួនបានទិញទឹក bitcoin ចំនួន1.5ពាន់លានដុល្លារ ហើយបាននិយាយថាខ្លួននឹងចាប់ផ្តើមទទួលយក bitcoin ជាវិធីសាស្ត្រទូទាត់ផលិតផលរបស់ខ្លួន។

តែក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ បានបញ្ឈប់ការទិញរថយន្តជាមួយ bitcoin នៅពាក់កណ្តាលខែឧសភាដោយសារតែការព្រួយបារម្ភអំពីការ mining យកវា ដែលត្រូវការកុំព្យូទ័រកម្លាំងខ្លាំងដែលមានឥទ្ធិពលដល់ការប្រែប្រួលអាកាសធាតុ៕

លោក Elon Musk
លោក Elon Musk
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T