ខួបកំណើតឆ្នាំនេះ Peypey Dy លេងខ្លួនតាមសមាជិក BTS Jimin សង្ហាមិនណយទេ

//s9.kh1.co/16/162fae5ddc4b4c775f9ceb6b0f2b17c9458f435c.jpg
តារា & កម្សាន្ដ

 ១៤-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បើទោះបីទើបតែផ្លាស់ប្ដូរស្ទាយ៍រៀបចំខ្លួនតាមIdolខ្លួនជាលើកដំបូង តែPeypey Dy ត្រូវបានហ្វេនសរសើរមិនដាច់ពីមាត់។

ភ្នំពេញ៖ ច្រើនឆ្នាំមកហើយ ដែលតារាហ្វេសប៊ុកលោក Peypey Dy មានឈ្មោះល្បីល្បាញលើបណ្ដាញសង្គមអ៉ីនធើណេត។ មូលហេតុដំបូង ធ្វើឲ្យគេស្គាល់តារារូបនេះច្រើន ក៏ដោយសារលោកតែងតែបង្កើតវីដេអូកំប្លែងៗ ម្យ៉ាងបច្ចុប្បន្នតារារូបនេះក៏បានបង្កើតរឿងខ្លីៗ ដើម្បីអ្នកគាំទ្របានទស្សនាកាត់ស្តេ្រសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជនរបស់ Peypey Dy គេឃើញថាតារារូបនេះ មានជីវភាពល្អប្រសើររហូតមានសមត្ថភាពអាចទិញរថយន្តទំនើបៗ មានរបស់ប្រើប្រាស់ប្រ៊េនៗទៀតផង។ លើសពីនេះទៅទៀត បើនិយាយដល់រូបសម្បត្តិ ពេលនេះលោកកាន់តែមានសម្រស់ស្អាតសង្ហារជាងមុន ជាពិសេសស្ទាយ៍រៀបចំខ្លួនក៏ស៊ីវិល័យទៀតផង។

ជាក់ស្ដែង ថ្មីៗនេះ Peypey Dy ធ្វើឲ្យហ្វេនភ្លឹកនឹងរូបសម្បត្តិលោកសារជាថ្មី តាមរយះការតុបតែងខ្លួនស្លៀកពាក់ដូចតារាចម្រៀងកូរ៉េខាងត្បូង Jimin ដែលត្រូវបានគេស្គាល់ថាជាសមាជិកក្រុម BTS។ ពិតណាស់ បើមើលតាមរូបភាពតារាហ្វេសប៊ុករូបនេះរៀបចំខ្លួនបែបOppaហើយ ពិតជាប្លែកភ្នែក ស្អាតសង្ហារ ព្រមទាំងមានភាពទាក់ទាញខ្លាំង។

មិនតែប៉ុណ្ណោះ ក្រោយបង្ហោះរូបនេះរួច មានអ្នកគាំទ្រជាច្រើនបានសរសើរ និងបាននិយាយថាលោកពិតជាស្រដៀង Jimin សឹងតែ១០០ភាគរយគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
Peypey Dy និង Jimin BTS
Peypey Dy និង Jimin BTS
Peypey Dy និង Jimin BTS
Peypey Dy និង Jimin BTS
Peypey Dy
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T