មិនធម្មតា! បុកគ្រឹះសង់ផ្ទះថ្មីជូនឪពុកម្តាយក្មេក នាយពាក់មី ដាក់សុទ្ធតែខ្សែដៃមាសមួយខ្សែ ទ្រនាប់ជើងសសរតែម្តង

//s9.kh1.co/51/51b51c5ab58e00c94d0565705c18a166592feb1f.png
តារា & កម្សាន្ដ

 ១៤-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មិនសរសើរមិនបាន បុកគ្រឹះសង់ផ្ទះថ្មីជូនឪពុកម្តាយក្មេក នាយពាក់មី ដាក់សុទ្ធតែខ្សែដៃមាសមួយខ្សែ ទ្រនាប់ជើងសសរ ផ្អើលពេញហ្វេសប៊ុកតែម្តង

តារាកម្សាន្ត: ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែ បងប្អូន ច្បាស់ណាស់ពិតជាបានទទួលជ្រាបអំពីព័ត៌មានរបស់នាយពាក់មី ដោយកាលពីពេលថ្មីនេះ លោកចែម ចាន់ដារ៉ា ឬហៅថា នាយពាក់មី តារាកំប្លែងដ៏ល្បីលំដាប់ប្រទេសបានធ្វើឲ្យហ្វេនៗដែលជាអ្នកនិយមគាំទ្រលោកមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលលោកបានបង្ហោះរូបនៅលើគណនីហ្វេសប៊ុកបង្ហាញពីការសាងសង់ផ្ទះថ្មីជូនឪពុកម្តាយក្មេក ដែលធ្វើឲ្យមហាជន នាំគ្នាស្ងើចសរសើរលោកពេញហ្វេសប៊ុកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុករបស់លោកដដែល បានបង្ហោះរូបបង្ហាញពីសកម្មភាពបុកគ្រឹះសសរផ្ទះ ដោយលោកក៏បានដាក់ខ្សែដៃមាសមួយខ្សែជាទ្រនាប់ជើងសសរអមដោយពាក្យប៉ុន្មានម៉ាត់ថា៖

ទ្រនាប់សសរផ្ទះ
ទ្រនាប់សសរផ្ទះ

ដាក់មាស​ នឹងកំទេចមាស​ ក្នុងរណ្តៅគ្រឹះសរសរផ្ទះ​ ជំនឿពីដូនតា​ 🙏 មិនដឹង​ ម៉ែក្មេក​ ឪក្មេក​​ខ្ញុំ​ គាត់មានអារម្មណ៏បែបណាទេពេលនេះ​ ព្រោះផ្ទះគាត់ចាប់ផ្តេីមចាក់គ្រឹះហេីយ​ ❤️️🙏

នាយពាក់មី

ចង់ដឹងថាតើ ដំណើរការចាក់គ្រឹះសសរផ្ទះជូនឪពុកម្តាយក្មេកនាយពាក់មី ប្រព្រឹត្តទៅយ៉ាងដូចម្តេចនោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ក្រុមគ្រួសារនាយពាក់មី 
ក្រុមគ្រួសារនាយពាក់មី 
នាយពាក់មី 
នាយពាក់មី 
សកម្មភាពចាក់គ្រឹះផ្ទះ
សកម្មភាពចាក់គ្រឹះផ្ទះ
សកម្មភាពចាក់គ្រឹះផ្ទះ
សកម្មភាពចាក់គ្រឹះផ្ទះ
ពាក់មី
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T