ប្លែក! ប្រើសុទ្ធតែរ៉ូបូតឲ្យកាត់ស្មៅនិងរុក្ខជាតិគ្មានប្រយោជន៍ ឯកសិករវិញចំណេញមិនធម្មតា

//s9.kh1.co/0f/0f0ec69ae2c5884262c64136d4da48c9c2863b63.jpg
បច្ចេកវិទ្យា

 ១៣-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

រ៉ូបូតទាំងនេះមានឈ្មោះថា Tom, Dick, និង​ Harry ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Small Robot Company

អង់គ្លេស៖ នៅវាលមួយក្នុងប្រទេសអង់គ្លេស រ៉ូបូតចំនួនបីបានបំពេញបេសកកម្មមួយ គឺស្វែងរកនិងកាត់រុក្ខជាតិគ្មានប្រយោជន៍ ដោយប្រើប្រាស់ថាមពលអគ្គិសនី មុននឹងដាំគ្រាប់ពូជ នៅក្នុងដីដែលបានឆ្ការរួច។ រ៉ូបូតទាំងនេះមានឈ្មោះថា Tom, Dick, និង​ Harry ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Small Robot Company ដើម្បីកម្ចាត់រុក្ខជាតិគ្មានប្រយោជន៍ ជាមួយនឹងការកាត់បន្ថយការប្រើប្រាស់សារធាតុគីមីនិងម៉ាស៊ីនធន់ធ្ងន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនថ្មីថ្មោងនេះបានកំពុងធ្វើការទៅលើការកម្ចាត់រុក្ខជាតិឥតប្រយោជន៍ដោយស្វ័យប្រវត្តិ តាំងពីឆ្នាំ២០១៧ ហើយនៅខែមេសាកន្លងទៅ រ៉ូបូត Tom ត្រូវបានដាក់បញ្ចេញជាសាធារណៈ ដែលវាជារ៉ូបូតពាណិជ្ជដំបូងគេ ដែលឥឡូវប្រតិបត្តិការនៅលើកសិដ្ឋានចំនួនបីនៅចក្រភពអង់គ្លេស។ ឯរ៉ូបូតផ្សេងទៀតកំពុងស្ថិតនៅក្នុងដំណាក់កាលគំរូ ស្ថិតនៅក្រោមការធ្វើតេស្ដ។

ក្រុមហ៊ុន Small Robot បាននិយាយថា រ៉ូបូត Tom អាចស្កេនមើលលើដី២០ហិចតាក្នុងមួយថ្ងៃ ដែលប្រមូលទិន្នន័យហើយបន្ទាប់មកនឹងត្រូវប្រើដោយរ៉ូបូត Dick ដើម្បីកាត់រុក្ខជាតិគ្មានប្រយោជន៍។ ចុងក្រោយ រ៉ូបូត Harry ដល់វេនដាំគ្រាប់ពូជនៅក្នុងដីដែលបានឆ្ការរួច។ ដោយប្រើប្រាស់ប្រព័ន្ធពេញលេញ កសិករអាចកាត់បន្ថយ ថ្លៃចំណាយ៤០ភាគរយនិងការប្រើប្រាស់គីមីបានទៅដល់៩៥ភាគរយ នេះបើតាមសម្ដីរបស់ក្រុមហ៊ុន៕

រ៉ូបូត Tom ខាងឆ្វេង និង Dick នៅខាងស្ដាំ
រ៉ូបូត Tom ខាងឆ្វេង និង Dick នៅខាងស្ដាំ
រ៉ូបូតកំពុងកាត់រុក្ខជាតិគ្មានប្រយោជន៍
រ៉ូបូតកំពុងកាត់រុក្ខជាតិគ្មានប្រយោជន៍
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T