ស្ត្រីដ៏ខ្ពស់នៅប្រេស៊ីល រៀបការជាមួយបុរសកម្ពស់ទាបជាងនាង ជាង៣០សង់ទីម៉ែត្រ

//s9.kh1.co/7b/7b4e82ebc89d2541c1b8f6e5a5e027de381c285f.jpg
សង្គម

 ១៣-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ស្ត្រីម្នាក់មានកម្ពស់ប្រមាណ២.០៣ម៉ែត្រ ដែលត្រូវបានគេដាក់រហ័សនាមឲ្យថា “ស្ត្រីយក្ស”។

ប្រេស៊ីល៖ ស្ត្រីម្នាក់មានឈ្មោះថា Elisane Silva អាយុ២៦ឆ្នាំ មានកម្ពស់ប្រមាណ២.០៣ម៉ែត្រ ដែលត្រូវបានគេដាក់រហ័សនាមឲ្យថា “ស្ត្រីយក្ស”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ឪពុកម្ដាយរបស់ស្ត្រីខាងលើ មានកម្ពស់តាមខ្នាតធម្មតា តែខុសប្លែកនាងម្នាក់គត់មានកម្ពស់ខ្ពស់ជាងសមាជិកក្នុងគ្រួសារ ដែលម្ដាយមានកម្ពស់១.៦២ម៉ែត្រ និងឪពុកមានកម្ពស់១.៧០ម៉ែត្រប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ នាង Elisane បាននិយាយរៀបរាប់ថា៖

ចាប់តាំងពីនាងមានអាយុ១០ឆ្នាំ នាងតែងតែសង្កេតឃើញថា មានអ្វីម៉្យាងមិនប្រក្រតីមកលើរូបនាង ដោយមានកម្ពស់ខ្ពស់ជាងគេក្នុងថ្នាក់រៀន។ ហើយកាលដែលមានកម្ពស់ខ្ពស់នេះ បានធ្វើឲ្យនាងរងនូវការចំអកលេងសើចពីមិត្តរួមថ្នាក់ជារៀងរាល់ថ្ងៃ រហូតដល់នាងមានអារម្មណ៍ឈឺចាប់ និងសម្រេចចិត្តឈប់ពីការសិក្សា ព្រោះតែមិនអាចស៊ូទ្រាំទៅនឹងបរិស្ថានជុំវិញខ្លួនបាន។

នាង Elisane

បើទោះជាយ៉ាងណាក៏ដោយ រូបនាងផ្ទាល់ បានក្លាយទៅជាតារាបង្ហាញម៉ូតអាជីព ដែលជាក្ដីសុបិនរបស់នាង តាំងពីនាងមានអាយុ១៥ឆ្នាំ។ ហើយលុះមកដល់ឆ្នាំ២០១១ នាងបានរៀបការជាមួយបុរសម្នាក់ បច្ចុប្បន្នអាយុ៣៣ឆ្នាំ ដែលមានកម្ពស់ជាង១.៧០ម៉ែត្រប៉ុណ្ណោះ។

យ៉ាងណាមិញ កន្លងទៅប៉ុន្មានឆ្នាំមកនេះ នាង Elisane មិនមានការខ្មាសអៀនចំពោះកម្ពស់ដ៏ខ្ពស់របស់នាងទៀតឡើយ ដោយនាងគិតថា វាជាចំណុចដ៏កម្រមួយ ដែលធ្វើឲ្យគេស្គាល់នាង។ ហើយឥលូវនេះ នាងក៏មានកូនប្រុសម្នាក់ដែរ អាយុ៣ឆ្នាំ ដែលនាងជឿជាក់ថា គេនឹងមានកម្ពស់តាមស្ដង់ដា និងមិនកាត់មករកនាងឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Elisane និងស្វាមី
នាង Elisane និងស្វាមី
នាង Elisane និងស្វាមី
នាង Elisane និងស្វាមី
នាង Elisane និងស្វាមី
នាង Elisane និងស្វាមី
នាង Elisane និងស្វាមី
នាង Elisane និងស្វាមី
នាង Elisane និងសាច់ញាតិ
នាង Elisane និងសាច់ញាតិ
នាង Elisane និងសាច់ញាតិ
នាង Elisane និងសាច់ញាតិ
នាង Elisane និងសាច់ញាតិ
នាង Elisane និងសាច់ញាតិ

ប្រភព: Daily Mailkanlishnews

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T