មកមើលការផ្គុំរ៉ុក្កែតយក្សរបស់ណាសា ដែលនឹងដឹកមនុស្សទៅឋានព្រះចន្ទ នៅពេលខាងមុខ

//s9.kh1.co/59/598c67eb789304a8fa64f8de590af6f50ef31c0c.jpg
បច្ចេកវិទ្យា

 ១៣-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ប្រព័ន្ធរ៉ុក្កែត SLS មានដំណាក់កាលសំខាន់ធំៗ ដែលផ្ទុកធុងជំរុញថាមពលនិងម៉ាស៊ីនកម្លាំងខ្លាំងចំនួនបួន អមដោយកម្លាំងរុញរ៉ុក្កែត (SRBs) ប្រវែង៥៤ម៉ែត្រ។

បរទេស៖ ណាសាបានផ្គុំប្រព័ន្ធរ៉ុក្កែត Space Launch System (SLS) ដែលមានអនុភាពដំបូងបង្អស់របស់ខ្លួន ដែលនឹងដឹកមនុស្សទៅឋានព្រះចន្ទក្នុងទសវត្សរ៍នេះ។ កាលពីថ្ងៃសុក្រ ក្រុមវិស្វករនៅមជ្ឈមណ្ឌលអវកាស Kennedy Space Center នៅរដ្ឋផ្លរីដា បានបញ្ចប់ដំណាក់កាលការដាក់ចំណុចសំខាន់កម្ពស់៦៥ម៉ែត្រ នៅចន្លោះរវាងគ្រឿងបង្កើនចរន្តចំនួនពីរនៃរ៉ុក្កែត។ ​ នេះជាលើកទីមួយហើយដែលធាតុផ្សំសំខាន់ទាំងបីរបស់រ៉ុក្កែត បានផ្ដុំគ្នានៅក្នុងការកំណត់រចនាសម្ព័ន្ធនៃការបាញ់បង្ហោះរបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ណាសាគ្រោងបាញ់បង្ហោះប្រព័ន្ធរ៉ុក្កែត SLS នៅលើជើងហោះហើរដំបូងរបស់ខ្លួន នៅចុងឆ្នាំនេះ។ ក្នុងអំឡុងពេលបេសកកម្មនេះ ដែលគេឲ្យឈ្មោះថា Artemis-1 ប្រព័ន្ធរ៉ុក្កែត SLS នឹងដឹកយានអវកាស Orion ដែលជាយានដឹកមនុស្សជំនាន់ចុងក្រោយរបស់អាមេរិក ទៅកាន់ឋានព្រះចន្ទ។ ទោះជាយ៉ាងណា មិនទាន់មានអវកាសយានិកណាម្នាក់ស្ថិតនៅក្នុងការហោះហើរនេះទេ ហើយក្រុមវិស្វករចង់សាកល្បងទាំងរ៉ុក្កែតនិងយានអវកាស នៅតាមដំណាក់កាល មុនពេលមនុស្សត្រូវបានអនុញ្ញាតនៅក្នុងឆ្នាំ២០២៣។

ប្រព័ន្ធរ៉ុក្កែត SLS មានដំណាក់កាលសំខាន់ធំៗ ដែលផ្ទុកធុងជំរុញថាមពលនិងម៉ាស៊ីនកម្លាំងខ្លាំងចំនួនបួន អមដោយកម្លាំងរុញរ៉ុក្កែត (SRBs) ប្រវែង៥៤ម៉ែត្រ។ ពួកវានឹងផ្ដល់កម្លាំងរុញច្រាន ដែលអាចជួយរុញប្រព័ន្ធរ៉ុក្កែត SLS ផុតពីដី ក្នុងរយៈពេលពីរបីនាទីដំបូងនៃការហោះហើរ។ ការសាងសង់នេះបច្ចុប្បន្នស្ថិតនៅក្នុងអាគារ Vehicle Assembly Building (VAB)៕

ប្រព័ន្ធរ៉ុក្កែត SLS 
ប្រព័ន្ធរ៉ុក្កែត SLS 
ប្រព័ន្ធរ៉ុក្កែត SLS 
ប្រព័ន្ធរ៉ុក្កែត SLS 
ប្រព័ន្ធរ៉ុក្កែត SLS 
ប្រព័ន្ធរ៉ុក្កែត SLS 
រូបគំរូបេសកកម្មទៅឋានព្រះចន្ទ
រូបគំរូបេសកកម្មទៅឋានព្រះចន្ទ
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T