សាកធ្វើក្ដាមអាំង តាមរូបមន្តមួយនេះ ធានាឆ្ងាញ់ជាប់ចិត្ត

//s9.kh1.co/ea/ea4804fee4267aa605893c32c97945d542d6d0cb.jpg
តារា & កម្សាន្ដ

 ០២-មិថុនា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

រៀនធ្វើក្ដាមអាំងតាមវិធីមួយនេះ ធានាថាឆ្ងាញ់ប្លែកជាប់ចិត្ត ម្យ៉ាងរបៀបធ្វើមានភាពងាយស្រួល និងមិនចំណាយពេលយូរឡើយ។

កម្សាន្ត៖ ក្ដាមជាប្រភេទអាហារដែលមនុស្សទូទៅនិយមយកមកចម្អិន មិនថាស្ងោរ ភ្លា ឬអាំង ហើយក្ដាមសមុទ្រឬក្ដាមស្រែសុទ្ធតែមានរសជាតិិឆ្ងាញ់ប្រហាក់ប្រហែលគ្នា។ ក្នុងនោះដែរ យើងនឹងលើកយកនូវមុខម្ហូបក្ដាមអាំងរសជាតិថ្មីប្លែក ដើម្បីបង្ហាញពីគ្រឿងផ្សំ និងរបៀបធ្វើទឹកជ្រលក់លាបក្ដាមអាំងផងដែរ។ ដោយគ្រឿងផ្សំ និងរបៀបធ្វើមានដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ

១៖ ក្ដាម

២៖ ស្លឹកខ្ទឹម

៣៖ ម្ទេស

៤៖ ខ្ទឹមស

៥៖ ទឹកស៊ីអ៉ីវ

៦៖ ទឹកប្រេងខ្យង

៧៖ ស្ករ

៨៖ ម្សៅខ្ទឹមស

៩៖ ម្សៅម្ទេស

១០៖ ប្រេងឆា

១១៖ ទឹកសាប

១២៖ ទឹកម្ទេស

របៀបធ្វើទឹកជ្រលក់លាបក្ដាម

ជាដំបូុងយកម្ទេសនិងខ្ទឹមសបុកចូលគ្នាឲ្យហ្មត់ បន្ទាប់មកដាក់ទឹកស៉ីអ៉ីវ ទឹកប្រេងខ្យង ទឹកម្ទេស ស្ករ ម្សៅខ្ទឹមស ម្សៅម្ទេស ប្រេងឆា ស្លឹកខ្ទឹម និងខ្លាញ់ក្ដាម បន្ទាប់ពីបានដាក់គ្រឿងទាំងនេះរួច ត្រូវកូរវាឲ្យសព្វ ដើម្បីចូលជាតិគ្នាល្អ។ ក្រោយកូរគ្រឿងទាំងនេះហើយ ត្រូវដាក់ទឹកសាបចូលបន្ទាប់ ក្នុងបរិមាណតិចតួចដើម្បីឲ្យទឹកជ្រលក់មានភាពរាវល្មម (បញ្ជាក់ លាយទឹកជ្រលក់លាបក្ដាមតាមចំណង់ចំណូលចិត្ត)៕

ក្ដាមអាំង
ក្ដាមអាំង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T