ម៉ារីម៉ា​ និងស្វាមី សូម្បីតែទៅចាក់វ៉ាក់សាំង ក៏ស្វីតមិនណយដែរ

//s9.kh1.co/c8/c8df3942f8b3bac57bee9781fd5cddaa02be5fcc.jpg
តារា & កម្សាន្ដ

 ១៣-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

នេះបានថាស្នេហ៍ពិត សូម្បីតែទៅចាក់វ៉ាក់សាំងក៏គូស្វាមី-ភរិយាមូយគូនេះ ស្វីតមិនណយដែរ ខណ:ដែលមហាជន នាំគ្នាសរសើរព្រោងព្រាត

ហ្វីលីពីន: មហាជន និងប្រិយមិត្ត ទស្សនិកជន ជាពិសេសអ្នកដែលនិយមតែងតែគាំទ្រ និងតាមដានរឿងភាគហ្វីលីពីន ច្បាស់ណាស់ពិតជាធ្លាប់បានស្គាល់ គូស្វាមី-ភរិយា មួយគូដ៏សែនផ្អែមល្អែម គឺ លោក Dong Dantes ធ្លាប់សម្តែងជាម៉ារីអូ និងនាង Marian rivera ធ្លាប់សម្តែងជាតួម៉ារីម៉ា ហាក់នៅតែបន្តបង្ហាញក្តីស្រលាញ់គំរូ ដល់អ្នកគាំទ្ររបស់អ្នកទាំងពីរ ដោយកាលពីម្សិលមិញនេះ នៅក្នុងកំឡុងពេល ដែលអ្នកទាំងពីរទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នាង  Marian rivera បានថតរូបអោបស្វាមីក្រោយពេលចាក់វ៉ាក់សាំងរួច ខណ:ពេលដែលលោក Dong Dantes ក៏ឈរផ្តល់កម្លាំងចិត្តឲ្យភរិយាកំឡុងពេលដែលនាងចាក់វ៉ាក់សាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Dong Dantes 

និងនាង Marian rivera 
  លោក Dong Dantes  និងនាង Marian rivera 

សូមរំលឹកផងដែលថា ក្រោយចាប់ដៃគ្នាកសាងគ្រួសារអស់រយ:ពេលជាង៧ឆ្នាំកន្លងមក លោក Dong Dantes  និងនាង Marian rivera ក៏បានផ្តល់កំណើតដល់កូនដ៏ប្រុសស្រីដ៏ស្រស់សង្ហា និងគួរឲ្យស្រលាញ់ចំនួន២នាក់ ខណ:ពេលដែលប្រជាប្រិយភាពរបស់ពួកគេ រឹតតែទទួលបានការគាំទ្រពីសំណាក់មហាជនទាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕

ចង់ឃើញថាតើ ម៉ារីអូ និងម៉ារីម៉ា ស្វីតដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

នាង Marian rivera 
នាង Marian rivera 
  លោក Dong Dantes 
  លោក Dong Dantes 
  លោក Dong Dantes  និងនាង Marian rivera 
  លោក Dong Dantes និងនាង Marian rivera 
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T