ទោះមាឌធំ តែផេន ខេត នៅតែស្រស់ស្អាត​ ក្នុងឈុតរ៉ូបនេះ

//s9.kh1.co/b8/b8983bb8649da4758c707ba2358b76c5abe9b0f6.jpg
តារា & កម្សាន្ដ

 ១៣-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មានរូបរាង មានមាឌធំយ៉ាងណាក្ដីក៏ ផេន ខេត នៅតែអាចជ្រើសរើសនូវសម្លៀកបំពាក់ស្លៀកឲ្យសមនឹងខ្លួន បង្ហាញពីភាពលេចធ្លោបានផងដែរ។

ភ្នំពេញ៖ ពិធីការិនីពូកែខាងវោហារស័ព្ទកញ្ញា ផេន ខេត ប៉ុន្មានឆ្នាំចុងក្រោយមកនេះនាងកាន់តែមានឈ្មោះល្បីល្បាញខ្លាំងក្នុងសង្គមសិល្បៈ។ ជាពិសេសមានប្រិយមិត្តជាច្រើនស្គាល់នាង និងចូលចិត្តតាមរយះការនិយាយលេងសើចបែបកំប្លែងៗផងនោះ។ លើសពីនេះទៅទៀត គេសង្កេតឃើញនាងកាន់តែមានភាពមមាញឹកជាមួយការងារសឹងតែគ្មានពេលទំនេរទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បន្ទាប់ពីជោគជ័យលើវិថីសិល្បៈមួយនេះ ផេន ខេត ក៏មានជីវភាពល្អប្រសើរជាងមុន តាមការកត់សម្គាល់ពីហ្វេនអ្នកគាំទ្ររបស់នាងផងដែរ។ មិនត្រឹមតែជោគជ័យការងារនោះទេ តែនាងនៅជោគជ័យរឿងស្មេហាថែមទៀតផង។ បើងាកទៅមើលរូបសម្ផស្សវិញ ឃើញថានាងរឹតតែស្រស់ស្អាតប្លែកច្រើនជាងពេលមុនៗ ហើយនាងតែងតែទទួលការសរសើរពីហ្វេនគ្រប់ពេលតែម្ដង។ 

ជាក់ស្ដែង វាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ដែលនាងអាចរើសសម្លៀកបំពាក់សស្លៀកឲ្យត្រូវនឹងដងខ្លួន និង រូបរាងនាង តែផ្ទុយទៅវិញ ផេន ខេត តែងតែធ្វើឲ្យអ្នកគាំទ្រខ្លួនប្លែកភ្នែកជានិច្ច ទៅលើការរៀបចំខ្លួនរបស់នាង បើទោះបីនាងមានរូបរាង និងមានមាឌធំយ៉ាងណាក្ដី ក៏តារារូបនេះបង្ហាញពីភាពលេចធ្លោរបស់ខ្លួនផងដែរ។  បើទោះបីមានរូបនាងធាត់ មានគីឡូធ្ងន់ តែរាល់សម្លៀកបំពាក់ដែលនាងបានស្លៀក យើងសង្កេតឃើញថា ពិតជាសាកសមជាមួយនាងយ៉ាងខ្លាំង ជាពិសេស គ្រប់ឈុតថ្មីៗដែលនាងស្លៀកមួយរយៈចុងក្រោយនេះ មានការច្នៃម៉ូតឡើងមានភាពទាន់សម័យទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ផេន ខេត 
  កញ្ញា ផេន ខេត 
  កញ្ញា ផេន ខេត 
  កញ្ញា ផេន ខេត 
  កញ្ញា ផេន ខេត 
  កញ្ញា ផេន ខេត 
 កញ្ញា ផេន ខេត 
 កញ្ញា ផេន ខេត 
 កញ្ញា ផេន ខេត 
 កញ្ញា ផេន ខេត 
 កញ្ញា ផេន ខេត 
 កញ្ញា ផេន ខេត 
 កញ្ញា ផេន ខេត 
 កញ្ញា ផេន ខេត 
 កញ្ញា ផេន ខេត 
 កញ្ញា ផេន ខេត 
ផេន ខេត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T