នារីម្នាក់បាត់ខ្លួនជាង១១ឆ្នាំ ទីបំផុតរកឃើញវិញ ដែលរស់នៅឆ្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រប៉ុណ្ណោះ

//s9.kh1.co/9d/9d876fce89c3326a3a7deb225f29be9385f0ae1a.jpg
សង្គម

 ១៣-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នារីម្នាក់បានបាត់ខ្លួនចេញពីផ្ទះកាលពីឆ្នាំ២០១០កន្លងទៅ ដែលកាលនោះនាងមានអាយុទើបតែ១៨ឆ្នាំប៉ុណ្ណោះ។

ឥណ្ឌា៖ នារីម្នាក់ មានឈ្មោះថា Sajitha បានបាត់ខ្លួនចេញពីផ្ទះកាលពីឆ្នាំ២០១០កន្លងទៅ ដែលកាលនោះនាងមានអាយុទើបតែ១៨ឆ្នាំប៉ុណ្ណោះ ហើយអស់​រយៈ​ពេលជាច្រើនឆ្នាំមកនេះ ក្រុមគ្រួសាររបស់នាង បានបោះបង់ការតាមរកនាងទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីរត់ចេញពីផ្ទះ នារីខាងលើនេះ បានទៅរស់នៅជាមួយនឹងមិត្តប្រុសរបស់នាង ដែលនៅឆ្ងាយពីផ្ទះនាងផ្ទាល់ត្រឹមតែ៥០០ម៉ែត្រ ដោយមានក្រុមគ្រួសារខាងមិត្តប្រុសរស់នៅជាមួយផងដែរ។ តែទោះជាយ៉ាងណាក្ដី ក្រុមគ្រួសារខាងប្រុសមិនបានដឹងឮអ្វីឡើយ ព្រោះមិត្តប្រុសរបស់នាង បានឲ្យនាងរស់នៅក្នុងបន្ទប់ដោយចាក់សោរ មិនចេញទៅណាមកណាទេ។ ហើយជារៀងរាល់ថ្ងៃ នាងតែងតែបំបាត់ភាពអផ្សុក ដោយការមើលទូរទស្សន៍តូចមួយ ដែលដាក់កាសត្រចៀក ចៀសវាងគេឯងឮសំឡេងចេញពីទូរទស្សន៍។

ទន្ទឹមនឹងនេះដែរ បងប្រុសរបស់មិត្តប្រុសនាងបាននិយាយថា មានពេលខ្លះប្អូនប្រុសរបស់ខ្លួនមានអាកប្បកិរិយាដូចមនុស្សខុសប្រក្រតីអីចឹង ដែលអាចឈានដល់ប្រើហិង្សា នៅពេលមាននរណាម្នាក់ចង់ចូលទៅក្នុងបន្ទប់របស់គេម្ដងៗ។

កាលពីបីខែមុន មិត្តប្រុសរបស់នាង បានឈ្លោះប្រកែកជាមួយនឹងក្រុមគ្រួសារ ហើយក៏សម្រេចចិត្តរត់ចេញពីផ្ទះ ដែលទៅរស់នៅក្នុងភូមិផ្សេងមួយទៀត ក្នុងគោលបំណងចាប់ផ្ដើមជីវិតឲ្យមានសេរីភាពឡើងវិញ។ តែយ៉ាងណាមិញ ក្រុមគ្រួសារខាងប្រុស បានរាយការណ៍ពីករណីបាត់ខ្លួន រហូតដល់ខាងប៉ូលិសតាមស៊ើបរកឃើញ និងគ្រប់យ៉ាងត្រូវបានបែកការណ៍កាលពីថ្មីៗនេះ។

ចំពោះមូលហេតុនៃការលួចលាក់មានស្នេហាជាមួយគ្នានេះ ខាងមន្ត្រីប៉ូលិសបានឲ្យដឹងថា ដោយសារតែពួកគេទាំងពីរមានជំនឿសាសនាខុសគ្នា តែយ៉ាងណាក៏ដោយ ក្រោយពីសាកសួរនិងដោះស្រាយរួចរាល់មក ពួកគេទាំងពីរក៏ត្រូវបានអនុញ្ញាតឲ្យរួមរស់ជាមួយគ្នាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Sajitha និងមិត្តប្រុស
នាង Sajitha និងមិត្តប្រុស
នាង Sajitha និងមិត្តប្រុស
នាង Sajitha និងមិត្តប្រុស
នាង Sajitha និងមិត្តប្រុស
នាង Sajitha និងមិត្តប្រុស

ប្រភព: ladbible.com

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T