ហួសចិត្ត! ចនច័ន្ទ​ លក្ខិណា ត្រូវជនមួយចំនួនរាយការណ៍បិទហ្វេសប៊ុក ក្រោយចែកចាយដំណឹងនេះ

//s9.kh1.co/b1/b1f1d9fa01a5189b300c45c2dce2d6eb908698ef.jpg
តារា & កម្សាន្ដ

 ១៣-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ហួសចិត្ត រកអ្វីថ្លែងមិនចេញ អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវជនមិនស្គាល់មុខ ព្យាយាមចង់បិទហ្វេសប៊ុកខ្លួន ក្រោយចែកចាយដំណឹងនេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ វិវាទរបស់លោកឧកញ៉ា និងពិធីការិនីវ័យក្មេង បានធ្វើឲ្យសង្គមខ្មែរផ្ទុះកក្រើក ជាខ្លាំង មិនតែប៉ុណ្ណោះ មកដល់សព្វថ្ងៃ បើទោះបីដំណឹង ហាក់បីដូចជាស្ងាត់បន្តិចក៏ដោយ តែតុលានៅរក្សា ដំណើរការស៊ើបជារៀងរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លុះមកដល់ថ្ងៃដែល កញ្ញាជាពិធីការិនី ត្រូវបានតុលាការលើកលែងទោសនោះ ក្នុងពេលថ្មីៗនេះ ស្រាប់តែ ប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះចែកចាយដំណឹងនេះ ជូនដល់មហាជន ក្នុងនាមជាអ្នក មើលថែដឹងនាំសង្គមសិល្បៈមួយរូបនោះ តែជាអកុសល ត្រូវមនុស្សមិនស្គាល់មុខ ព្យាយាមបិទហ្វេសប៊ុកខ្លួន។

គួរបញ្ជាក់ផងដែរថា អ្នកនាង ចន ច័ន្ទលក្ខិណា ពិតជាហួសចិត្តជាខ្លាំង ក្រោយត្រូវបុគ្គលមួយចំនួន រាយការណ៍ទៅបិទហ្វេសប៊ុកខ្លួន ក្រោយចែកចាយដំណឹងយុត្តិធម៌មួយនេះ រហូតដល់ថ្នាក់ពោលថា ៖

សុំមិនយល់ពីជនមួយចំនួន ដើម្បីបិតបាំងព័តមានមិនអោយមានការចែកចាយទូលំទូលាយអ្វីក៏ពួកគេអាចធ្វើបាន ខ្ញុំធ្វើការតាមតួនាទី និង ការងាររបស់ខ្ញុំដែលត្រូវយកចិត្តទុកដាក់ចំពោះសិល្បការនីក្មេងខ្ចីម្នាក់ បែរជាបុគ្គលខ្លះនាំគ្នា Report page & Acc របស់ខ្ញុំដើម្បីអោយក្រុមហ៊ុនហ្វេសបុកប្លុកខ្ញុំ សូមបន្តការReport នេះទៀតចុះ ព្រោះយ៉ាងហោចណាស់ក៏ខ្ញុំអាចដឹងពីអ្វីៗជាច្រើនរបស់បុគ្គលនិមួយៗ ។ សូមអរគុណ៕

ចន ច័ន្ទលក្ខិណា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ចនច័ន្ទ លក្ខិណា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T