លោកជំទាវ ទ្រី ដាណា សោកស្តាយនិងចេញមុខនិយាយពាក្យសោកស្ដាយចំពោះមរណភាពរបស់​ កុមារាហុង

//s9.kh1.co/55/55be3895c016e61c247fc35f0dc57a25b8308f52.jpg
សង្គម

 ១២-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ជំទាវ ទ្រី ដាណា សោកស្តាយនិងផ្តាំឱពុកម្តាយគ្រប់គ្នាៗ ក្រោយពីដឹងថា ក្មួយហុង ទទួលមរណភាព

ភ្នំពេញ៖ មហាជនជាច្រើន បានជ្រាបរួចមកហើយអំពីមរណភាពរបស់ កុមារា​ ហុង ដែលជាកុមារកំព្រាគ្មានឪពុកម្តាយ និងអាណាព្យាបាល ដោយកុមារារូបនេះ ដើរត្រាចចរគ្រប់ទីកន្លែង គ្មានគោលដៅ និង គួរឱ្យអាណិតជាទីបំផុត ព្រោះតែ កុមារា ហុង អភ័ពមិនមានជីវិតដូចកុមារាកុមារីដទៃទៀត ដែលគេមានឱពុកម្តាយ និង មានឱកាសទទួលបានការអប់រំ ភាពកក់ក្តៅនិងការចិញ្ចឹមបីបាច់ថែរក្សាយ៉ាងល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក  នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ គេសង្កេតឃើញ លោកជំទាវ ទ្រី ដាណា បានបង្ហោះសារអមជាមួយរូបភាពរបស់កុមារា ហុង នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានសម្តែងការអាណិតអាសូរ និង ផ្តាំដល់ឪពុកម្តាយគ្រប់រូបដូច្នេះថា៖

ហឹម ចាត់ទុកថាអស់កម្មពារជាតិនេះចុះ អាហុង ធ្លាប់ឃើញគេបង្ហោះ មើលរូប មើលវីដេអូក្មេងនេះ អាណិតដែរ តែធ្វើម៉េចគាត់ពេញចិត្តសេរីភាព ធ្លាប់ដើរហើរសេរីម្នាក់ឯង ឃើញអង្គការយកទៅចិញ្ចឹមឱ្យរៀនសូត្រ ក៏លួចរត់មកក្រៅដើរសេរីម្នាក់ឯងដដែល។ ឃើញព័ត៍មានថាយប់មិញ គាត់តោងឡានគេលេង ធ្លាក់ស្លាប់ តាមពិត សារជាតិគាត់មិនអាក្រក់ទេ គាត់លួចមូតូ រ៉ឺមកគេ ក៏គ្រាន់ជិះលេងកំដរអារម្មណ៍ មិនដែលយកទៅណាទេ តែធ្វើម៉េច ជីវិតគ្មានគោលដៅ គ្មានមេបា ខ្វះភាពកក់ក្ដៅ។ មិនដឹងថាគាត់មកប្រវត្តិមកពីណា តែផ្ដាំឪពុកម្ដាយគ្រប់រូប គួរមានទំនួលខុសត្រូវលើកូន ចិញ្ចឹមឱ្យដឹងក្ដី កុំឱ្យក្លាយជាក្មេងអនាថា ដូចអាហុងនេះ សូមឯង ទៅកើតជាតិថ្មី មានក្ដីសុខ មានគ្រួសារដ៏កក់ក្ដៅមួយ។

ទ្រី ដាណា
លោកជំទាវ ទ្រី ដាណា​
លោកជំទាវ ទ្រី ដាណា​
កុមារា ហុង
កុមារា ហុង
កុមារា ហុង
កុមារា ហុង
កុមារា ហុង
កុមារា ហុង
កុមារា ហុង
កុមារា ហុង
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T