ខ្លាំងមែន! IT'z ME របស់ ITZY រកបានអ្នកចូលស្ដាប់លឿនបំផុត ឈានដល់ ២០០លាន លើ Spotify

//s9.kh1.co/90/90e6289e70c7b2059c828ac23c87607b687b7801.jpg
យុវវ័យ

 ១២-មិថុនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

សូមអបអរ! ចម្រៀងក្នុងអាល់ប៊ុមខ្នាតតូចទី២ IT'z ME របស់ក្រុម ITZY រកបានកំណត់ត្រាសំខាន់ មានអ្នកចូលស្ដាប់លឿនបំផុតឈានដល់ ២០០ លាន Streams លើ Spotify

កូរ៉េខាងត្បូង ៖ ថ្មីៗនេះអាល់ប៊ុមខ្នាតតូចទី២ ឈ្មោះ IT'z ME របស់ក្រុមចម្រៀងស្រី ITZY  ដែលចេញកាលពីខែ មីនា ឆ្នាំមុន ពេលនេះរកបានកំណត់ត្រាសំខាន់សម្រាប់ក្រុម ដោយមានអ្នកចុចចូលស្ដាប់ច្រើន និងលឿនបំផុតឈានដល់ ២០០ លាន Streams នៅលើ Global Music Streaming Platform របស់ Sportily

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ITZY
 ITZY

គួរបញ្ជាក់ផងដែរថា អាល់ប៊ុម IT'z ME របស់ ITZY មានបទចម្រៀងសរុបចំនួន ៧បទ រួមមាន ៖ បទ WANNABE បទ TING TING TING with Oliver Heldens បទ THAT'S A NO NO បទ NOBODY LIKE YOU បទ YOU MAKE ME បទ I DON'T WANNA DANCE និងបទ 24HRS

 ITZY
 ITZY

ដោយសារតែប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំងចំពោះបទចម្រៀងក្នុងអាល់ប៊ុមខាងលើនេះហើយ​ ទើបធ្វើ ITZY រកបានអាល់ប៊ុមមានអ្នកចូលស្ដាប់ច្រើនឈានដល់ ២០០ លាន Streams លើ Sportily ចំពោះតែអាល់ប៊ុមខ្នាតតូច IT'z ME មួយនេះប៉ុណ្ណោះ៕

សូមអបអរ ITZY ចំពោះកំណត់ត្រានេះ!

ITZY
ITZY

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T