TWICE បង្ហើបថា ពួកគេពិតជាចង់ធ្វើរឿងទាំងនេះ នៅពេលស្ងប់ស្ងាត់កូវីដ១៩!

//s9.kh1.co/a9/a9caa8bb000ae6c1de46219dd6cbd4d0a5adbae2.jpg
យុវវ័យ

 ១២-មិថុនា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងបទសម្ភាសន៍ជាមួយ Rolling Stone ក្រុម TWICE រៀបរាប់ថាដោយសារតែកូវីដ១៩ ទើបវាជះឥទ្ធិពលខ្លាំងដល់ក្រុម ប្រសិនបើជំងឺឆ្លងនេះស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ពួកគេពិតជាចង់ធ្វើរឿងទាំងនេះណាស់!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះនៅក្នុងបទសម្ភាសន៍ជាមួយ Rolling Stone ក្រុមចម្រៀងស្រី TWICE បានចែករំលែករឿងរ៉ាវនានាទាក់ទងនឹងការ Come Back របស់ពួកគេ ផលប៉ះពាល់នៃជំងឺកូវីដ១៩ ដែលជះឥទ្ធិពលដល់ក្រុម និងគោលបំណងនាពេលអនាគតបន្ទាប់ពី ស្ថានភាពជំងឺឆ្លងដ៏កាចសាហាវនេះស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
TWICE 
TWICE 

ស្របនឹងនេះដែរ សមាជិកក្រុម Momo បានបង្ហាញពីអ្វីដែលពួកគេនឹកបំផុតចាប់តាំងពីបញ្ហាជំងឺរាតត្បាត រួមទាំងការប្រគំតន្ត្រីផ្ទាល់ និងមិនបានជួបក្រុមអ្នកគាំទ្ររបស់ពួកគេ។

នៅពេលពួកយើងទៅសម្ដែងផ្ទាល់ ខ្ញុំទន្ទឹងរង់ចាំស្តាប់សម្លេងស្រែកបន្ទររបស់ហ្វេនៗទាំងអស់គ្នា របស់ពួកយើង។

Momo 
Momo ក្នុងបទសម្ភាសន៍
Momo ក្នុងបទសម្ភាសន៍

ទោះជាបីជាជំងឺកូវីដ១៩ ផ្ដល់ផលអវិជ្ជមានមួយចំនួនដល់ពួកគេមែន ប៉ុន្តែ Nayeon បានចែករំលែកថា វាគឺជាបទពិសោធន៍មួយ ទោះជាបានត្រឹមជួបអ្នកគាំទ្រពីចម្ងាយ តែក៏បានបង្ហាញថា ទំនាក់ទំនងរវាងពួកគេជាមួយអ្នកគាំទ្រ កាន់តែរឹងមាំ។

ពីមុនអ្នកគាំទ្រតែងតែមករកពួកយើងសម្រាប់ Fan Meeting ប៉ុន្តែបច្ចុប្បន្ននេះ ពេលជួបអ្នកគាំទ្រតាមអ៊ិនធើណែត វាដូចជាពួកយើងទៅជួបហ្វេនៗនៅផ្ទះរបស់ពួកគេវិញ។ ពិតជារីករាយណាស់ដែលបានមើលបន្ទប់អ្នកគាំទ្រ បានឃើញសត្វចិញ្ចឹម កន្លែងធ្វើការរបស់ហ្វេនៗ។ បន្ទប់ពួកគេមានការរៀបចំតាំងរូបថតរបស់ពួកយើង នេះគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ និងរំភើបណាស់ វាជាបទពិសោធន៍ថ្មីមួយ និងរីករាយដែរ។

Nayeon 
Nayeon ក្នុងបទសម្ភាសន៍
Nayeon ក្នុងបទសម្ភាសន៍

ជាចុងក្រោយនេះ Jihyo បានបង្ហើបថា ប្រសិនបើស្ថានភាពជំងឺនេះអាចគ្រប់គ្រងបាន ពួកគេនឹងបានជួបអ្នកគាំទ្ររបស់ពួកគេផ្ទាល់ ហើយនាងចង់ទៅជិះទូកលេង ស្របពេលដែល Sana ចង់ទៅរៀនជិះសេះ ទោះបីជានាងមិនសូវត្រូវធាតុគ្នាជាមួយសេះក៏ដោយ៕

TWICE
TWICE
TWICE 
TWICE 

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T