ទីបំផុត Myolie Wu សម្រេចចិត្តវិលត្រឡប់មកធ្វើការវិញយ៉ាងពេញលេញ បន្ទាប់ពីសម្រាលកូនកាលពីខែមេសា

//s9.kh1.co/df/dff807d01f0e978974cc05c035757d6346d1e410.jpg
តារា & កម្សាន្ដ

 ១២-មិថុនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

Myolie Wu ខិតខំធ្វើការយ៉ាងខ្លាំងដើម្បីរក្សាតុល្យភាពរវាងការងារនិងគ្រួសារ ដោយនឹងបន្តការងារឡើងវិញបន្ទាប់ពីនាងបានសម្រាក ២ ខែក្រោយផ្ដល់កំណើតដល់កូនប្រុសទី ៣ របស់នាងឈ្មោះ Liam នៅថ្ងៃទី ៦ ខែមេសា

ហុងកុង៖ ម្ចាស់ក្សត្រីទូរទស្សន៍អ្នកនាង Myolie Wu ខិតខំធ្វើការយ៉ាងខ្លាំងដើម្បីរក្សាតុល្យភាពរវាងការងារនិងគ្រួសារ។ ដោយប្រកាសអំពីការផ្ដល់កំណើតដល់កូនប្រុសទី ៣ របស់នាងឈ្មោះ Liam នៅថ្ងៃទី ៦ ខែមេសា ហើយនាងបានសម្រាក ២ ខែមុននឹងបន្តការងារ។ តារាសម្តែងវ័យ ៤១ ឆ្នាំរូបនេះមិនមានភាពមមាញឹកនឹងការងារជាថ្មីនោះទេខណៈដែលនាងនៅតែបំបៅកូនដោយទឹកដោះម្តាយ ប៉ុន្តែនាងមានស្នាដៃការងារលេចធ្លោជាច្រើនដែលនាំឲ្យមានអារម្មណ៍ថាសោកស្ដាយក្នុងការបន្តពន្យារពេលធ្វើការទាំងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Myolie Wu ចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយម៉ាកយីហោមួយនៅឯក្រុងសៀងហៃ
Myolie Wu ចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយម៉ាកយីហោមួយនៅឯក្រុងសៀងហៃ

ដោយទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសចិនបន្ទាប់ពីកម្មវិធី Everybody Stand By បានចាក់ផ្សាយកាលពីឆ្នាំមុន Myolie បានឈ្នះពានរង្វាន់ជាតារាសម្ដែងឆ្នើមប្រចាំឆ្នាំនៅក្នុងកម្មវិធីប្រកួតប្រជែងសម្ដែងនោះ។ ចាប់តាំងពីពេលនោះមកគណនី Weibo របស់នាងបានកើនឡើងអ្នកគាំទ្រដល់ ១១ លាននាក់ដែលធ្វើឱ្យនាងក្លាយជាតារាស្រីម្នាក់ក្នុងចំណោមតារាស្រីហុងកុងដែលមានឥទិ្ធពលសង្គមនៅក្នុងប្រទេសចិននិងឱកាសការងារជាច្រើន។

មុននេះ Myolie បានបង្ហោះលើបណ្តាញសង្គមថា “ខ្ញុំបានត្រឡប់មកវិញហើយ” គឺដើម្បីបង្ហាញថានាងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការអោយបានពេញលេញ។ អ្នកគាំទ្រដែលរំភើបចិត្តជាច្រើនបាននិយាយថាពួកគេមិនអាចរង់ចាំមើលនាងត្រឡប់មកវិញនៅក្នុងរឿងភាគទេ ហើយក៏បានសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ។

កូនប្រុសទាំង ៣ របស់​ Myolie Wu
កូនប្រុសទាំង ៣ របស់​ Myolie Wu

មួយសប្តាហ៍ក្រោយមក Myolie ត្រូវបានគេមើលឃើញថាបានចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយម៉ាកយីហោមួយនៅឯក្រុងសៀងហៃ។ នាងបានចែករំលែកថា “ខ្ញុំមិនអាចទ្រាំនឹងការចាកចេញពីកូនៗ របស់ខ្ញុំជាពិសេសកូនប្រុសដែលទើបនឹងកើតរបស់ខ្ញុំ។ ប៉ុន្តែអរគុណណាស់ម្តាយក្មេករបស់ខ្ញុំនៅទីនោះដើម្បីជួយខ្ញុំ។ ដោយសារគ្រូពេទ្យរបស់ខ្ញុំណែនាំថាទារកគួរទទួលទានទឹកដោះម្តាយរយៈពេល ៦ ខែបន្ទាប់ពីសម្រាលកូន ខ្ញុំក៏បានយកទឹកដោះស្រស់ដាក់ក្នុងទូទឹកកកហើយបញ្ជូនវាទៅហុងកុងរាល់ថ្ងៃ” ។

ដោយនាំយកតែកូនប្រុសទី ២ របស់នាងឈ្មោះ Ryan ទៅជាមួយនៅពេលធ្វើដំណើរទៅធ្វើការ Myolie ត្រូវបានគេប៉ាន់ស្មានថានឹងស្នាក់នៅក្នុងប្រទេសចិនក្នុងរយៈពេល ៣ ទៅ ៤ ខែទៀត។ នាងនឹងត្រូវធ្វើដំណើរទៅទីក្រុងប៉េកាំងនិងទីក្រុងធានជីនដើម្បីថតរឿងថ្មីដែលនឹងមកដល់ឆាប់ៗ៕

សូមទស្សនារូភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=488,q=100/bc/bcc65d4f429b37f6729b095eb1a1f197f61de7c7.jpg
Myolie Wu
Myolie Wu
Myolie Wu
Myolie Wu
Myolie Wu
Myolie Wu
Myolie Wu
Myolie Wu

ប្រភព៖ Jayne Stars

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T