អ្នកភូមិឥណ្ឌា មិនព្រមចាក់វ៉ាក់សាំងបង្ការកូវីដ ព្រោះខ្លាចព្រះខឹង

//s9.kh1.co/0b/0b6a4cf1d34a8b306b571fe5139e074a11e95156.jpg
សង្គម

 ១២-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកភូមិឥណ្ឌា មិនព្រមចាក់វ៉ាក់សាំងបង្ការកូវីដ ព្រោះខ្លាចព្រះខឹង

ឥណ្ឌា៖ នៅថ្ងៃទី ២២ ឧសភា ឆ្នាំ២០២១ កន្លងទៅ បុគ្គលិកសុខាភិបាលឥណ្ឌាមួយក្រុម បានដើរចំងាយប្រមាណ ៥ គីឡូម៉ែត្រ ដើម្បីរៀបចំជំរុំចាក់វ៉ាក់សាំងការពារវីរុសវីរុសជូនអ្នកស្រុក នៅភូមិដាច់ស្រយាល Malana ស្ថិតនៅលើភ្នំហិម៉ាឡៃយ៉ា នៅក្នុងរដ្ឋHimachal Pradesh ប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ មានមនុស្សតែ ៣៦ នាក់ប៉ុណ្ណោះដែលបានទៅទទួលការចាក់វ៉ាក់សាងនៅក្នុងភូមិ ដោយក្នុងភូមិមានអ្នកស្រុកជាង ២២០០ នាក់។

អ្នកស្រុកនៅក្នុងភូមិ មានការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនេះ អស់រយៈពេលជាច្រើនខែ ដោយសារតែក្រុមប្រឹក្សាភូមិដែលជាអាជ្ញាធរខាងសាសនា បានបិទផ្លូវជំរុញការបំផុសទឹកចិត្ត ដោយអះអាងថាព្រះអាទិទេពក្នុងតំបន់ដែលត្រូវបានគេស្គាល់ថា Jagadamani Rishi មិនបានយល់ព្រមនឹងការចាក់វ៉ាក់សាំងនោះឡើយ។

យោងតាមអ្នកភូមិ បានឱ្យដឹងថាវាត្រូវចំណាយពេលប្រហែល ៥ ខែធ្វើពិធីការបួងសួងនិងញត្តិសុំអាទិទេពដើម្បីបញ្ជូនការយល់ព្រមរបស់ខ្លួនទៅក្រុមប្រឹក្សាដើម្បីទទួលការចាក់វ៉ាក់សាំង ស្របពេលប្រទេសឥណ្ឌាកំពុងការប្រឈមនឹងចំនួននៃកូវីដ១៩ កំពុងកើនឡើង។

ទោះបីជាមានការអនុញ្ញាតពីអាទិទេពក៏ដោយមានតែប្រជាជនចំនួន ១,៨ ភាគរយនៃប្រជាជនក្នុងភូមិបានទទួលការចាក់វ៉ាក់សាំង ខណៈដែលអ្នកភូមិ បានអះអាងថាព្រះអាទិទេព Jagadamani Rishi បាននិយាយទៅកាន់ពួកគេដោយផ្ទាល់តាមរយៈស្ត្រីម្នាក់ដែលត្រូវបានព្រះអទិទេពនោះចូលសន្ធិត ពីរថ្ងៃមុន ជំរុំនៃការបោះជំរុំចាក់វ៉ាក់សាំង ថ្ងៃទី ២២ ខែឧសភា។ ដោយអ្នកភូមិជឿជាក់ថា អាទិទេពបានប្រាប់ពួកគេអោយចៀសពីវ៉ាក់សាំង ព្រោះព្រះពួកគេនឹងការពារភូមិតាមរយៈ  អំណាចទេវភាព ។

អបិយជំនឿ ព័ត៌មានមិនត្រឹមត្រូវនិងភាពស្ទាក់ស្ទើរនៃការទទួលចាក់វ៉ាក់សាំង មិនត្រូវបានកំណត់ចំពោះភូមិMalana ទេ។ អ្នកជំនាញនិយាយថានិន្នាការនេះមានជាទូទៅនៅតាមតំបន់ជាច្រើននៃជនបទឥណ្ឌា។

ដោយឡែក រឿងមួយមិនគួរឱ្យជឿនោះគឺ នៅរដ្ឋ Maharashtra ភាគខាងលិចក្រុមកុលសម្ព័ន្ធនៅ Palghar ជឿថាពួកគេមិនអាចឆ្លងវីរុសកូវីដ១៩បានទេ ដោយសារពួកគេធ្វើការនៅក្រោមព្រះអាទិត្យ។

ចំណែកឯ សហគមន៍ Potraj នៅតំបន់ Western Ghats នៃប្រទេសឥណ្ឌាបាននិយាយថាព្រះរបស់ពួកគេគឺ Kadak Lakshmi បានប្រាប់ពួកគេថា ពួកគេមិនចាំបាច់ប្រើវ៉ាក់សាំង COVID ទេ៕

ប្រភព៖ Aljazeera 

ព្រះវិហារព្រះអទិទេព Jagadamani Rishi
ព្រះវិហារព្រះអទិទេព Jagadamani Rishi
មន្ត្រីដែលបំពេញការងារចាក់វ៉ាក់សាំងនៅភូមិ Malana
មន្ត្រីដែលបំពេញការងារចាក់វ៉ាក់សាំងនៅភូមិ Malana
អ្នកភូមិ Malana 
អ្នកភូមិ Malana 
អ្នកភូមិ Malana
អ្នកភូមិ Malana
អ្នកភូមិ Malana
អ្នកភូមិ Malana
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T