គួរ​ឲ្យ​សរសើរ! ថ្នាំ​ដុស​ធ្មេញ Signal ប្រកាសបញ្ចុះ​តម្លៃ ដើម្បីរួម​ចំណែក​​ជួយ​សង្គម អំឡុង​កូវីដ១៩

//s9.kh1.co/45/453153726f07885bd0d41f797eb8b4e64e19399e.jpg
សង្គម

 ១២-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្នាំ​ដុស​ធ្មេញ​ស៊ីកណល (Signal) អំបិល ម្លូ ដែល​នាំ​ចូល​​ដោយ​ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត នឹង​ត្រូវ​ដាក់​លក់​ក្នុងតម្លៃ​ត្រឹម​តែ ​៣,០០០​រៀល ​ប៉ុណ្ណោះ ក្នុង​១ ​ប្រអប់ ពោល​គឺ​បញ្ចុះ​តម្លៃ​ដល់​ទៅ​ ១៥០០​រៀល ស្មើ​នឹង ៣៣,៣៣​% បើ​ធៀប​ទៅនឹង​ការ​លក់​ក្នុង​តម្លៃ​កាល​ពីមុន គឺ​ ៤,៥០០រៀល ក្នុង​១ប្រអប់​ ដើម្បីរួម​ចំណែក​​ជួយ​សង្គម អំឡុង​កូវីដ១៩។

ភ្នំពេញ៖ ពិត​ណាស់ ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅមកក្នុង​គ្រា​ដែលលំបាក គឺ​ជា​ទង្វើរ​មនុស្ស​ធម៌​ដែល​មិន​អាចមើល​រំលង​បាន​ឡើយ ជាពិសេសពេល​ស្ថិត​​​ក្នុង​ស្ថាន​ភាព​នាពេល​​បច្ចុប្បន្ន ដែល​ប្រទេស​កម្ពុជា​​កំពុង​តែ​ជួប​វិបត្តិ​នៃ​ការឆ្លង​រាត​ត្បាត​នៃ​វីរុស​កូវីដ ១៩​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួ​យ៉ាង ទាំង​ស្ថាប័នរដ្ឋ និង​ឯក​ជនភាគ​ច្រើន បានជួយ និងកំពុងបន្ត​ចូលរួម​សហ​ការ​គ្នា​តាម​រយៈ​រូប​ភាព​ផ្សេង​ៗ​គ្នា  ដូច​ជា​ជំនួយមនុស្ស​ធម៌ជា​សម្ភារៈ និង​ថវិកាជា​ដើម ដើម្បី​ចូលរួម​សហការគ្នា​ជួយ​ឲ្យ​​យើង​ទាំង​អស់​គ្នា​ឆ្លង​ផុតគ្រាលំបាក និង​​ស្ថាន​ភាព​ដែល​មិន​ធ្លាប់ជួប​ពីមក​នេះ​។

មិន​ខុស​គ្នា​ឡើយ ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម និងកាត់​បន្ថយ​ការ​លំបាកនានា​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា ​ដែល​កំពុង​តែ​ជួប​ប្រទះ​ដោយ​សារ​តែ​បញ្ហាកូវីដ១៩ ថ្នាំ​ដុស​ធ្មេញស៊ីកណល (Signal) អំបិល ម្លូ ក៏​កំពុង​តែ​ដើរតួនាទី​ដ៏សំខាន់​ក្នុងការ​​ជួយ​ដល់​សង្គម​ផង​ដែរ តាមរយៈ​ការបញ្ចុះ​តម្លៃ​លក់​របស់​ខ្លួន​ក្នុង​កម្រិត​ដ៏គួរ​ឲ្យ​កត់សម្គាល់​។

ចាប់​ពី​ពេលនេះ​ត​ទៅ ថ្នាំ​ដុស​ធ្មេញ​ស៊ីកណល (Signal) អំបិល ម្លូ ដែល​នាំ​ចូល​​ដោយ​ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត នឹង​ត្រូវ​ដាក់​លក់​ក្នុងតម្លៃ​ត្រឹម​តែ ​៣,០០០​រៀល ​ប៉ុណ្ណោះ ក្នុង​ ១ ​ប្រអប់ ពោល​គឺ​បញ្ចុះ​តម្លៃ​ដល់​ទៅ​ ១,៥០០​រៀល ស្មើ​នឹង ៣៣,៣៣​% បើ​ធៀប​ទៅនឹង​ការ​លក់​ក្នុង​តម្លៃ​កាល​ពីមុន គឺ​ ៤,៥០០រៀល ក្នុង​១ប្រអប់​។

ថ្នាំ​ដុស​ធ្មេញSignal ប្រកាសបញ្ចុះ​តម្លៃដើម្បីរួម​ចំណែក​​ជួយ​សង្គមអំឡុង​កូវីដ១៩
ថ្នាំ​ដុស​ធ្មេញSignal ប្រកាសបញ្ចុះ​តម្លៃដើម្បីរួម​ចំណែក​​ជួយ​សង្គមអំឡុង​កូវីដ១៩

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត បាន​បញ្ជាក់​ថា ការសម្រេច​ចិត្ត​​បញ្ចុះ​តម្លៃ​ក្នុង​កម្រិត​នេះ គឺ​មិនត្រឹម​តែ​​ជួយ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទូទៅកាត់​បន្ថយ​ការ​ចំណាយ​ លើការ​ទិញរបស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏ជួយ​ឲ្យ​ពួកគាត់​​អាច​ប្រើប្រាស់​ថ្នាំ​ដុស​ធ្មេញ​ដែលមាន​គុណ​ភាពខ្ពស់​ ដើម្បី​ការ​ពារ​សុខ​ភាព​មាត់​ធ្មេញ​របស់​ខ្លួន​ផ​ង​ដែរ​​។

ខាងក្រុមហ៊ុន​ យូនីលីវើ (ខេមបូឌា) លីមីធីត ​ បានបន្ថែមទៀត​ថា៖

« គោល​ដៅ​សំខាន់ក្នុង​ការ​បញ្ចុះ​តម្លៃ​នេះ គឺ​ការ​ចូលរួម​ជួយ​​ប្រជា​ពល​រដ្ឋ​កម្ពុជា​លើ​ផ្នែក​ហិរញ្ញវត្ថុ អំឡុង​ពេល​នៃ​​វិបត្តិ​កូវីដ ១៩ ​នេះ ដើម្បីជួយពួក​គាត់ឲ្យមានលទ្ធភាពប្រើប្រាស់​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​គុណភាព​ខ្ពស់ និង​​តម្លៃ​សម​រម្យ​។ ហេតុនេះ គ្រួ​សារកម្ពុជា​របស់​យើង​ អាចមាន​សុខភាព​មាត់ធ្មេញ​ល្អ  ហើយនេះគឺ​ជា​ទស្ស​នវិស័យ​ជាសកល​របស់ ​ក្រុមហ៊ុន យូនីលីវើ (Unilever) ផង​ដែរ ក្នុង​ការ​ជួយ​គ្រប់​គ្រួ​សារ​ទាំង​អស់ឲ្យ​​មាន​ស្នាម​ញញឹម​ដ៏​ស្រស់ស្អាត​»​។ 

  ក្រុមហ៊ុន​ យូនីលីវើ (ខេមបូឌា) លីមីធីត 

ក្រុមហ៊ុន​បានបញ្ជាក់ថែមទៀត​ថា ថ្នាំ​ដុសធ្មេញ ស៊ីកណល (Signal) អំបិល ម្លូ ​ចង់​​ឲ្យ​ក្រុម​គ្រួ​សារ​ជា​ទីស្រឡាញ់​របស់​កម្ពុជា អាច​ប្រើប្រាស់​ថ្នាំ​ដុស​ធ្មេញ​ដែលផ្សំ​ពី​រូបមន្ត​ពិសេសពីធម្មជាតិ រួម​មាន​អំបិល និង​ស្លឹក​ម្លូ ដែល​ជា​រូបមន្ត​បុរាណ​របស់​ប្រជា​ជន​ខ្មែរ​យើង​។ អំបិល ជួយ​ឲ្យ​អញ្ចាញ​ធ្មេញ​មាន​សុខភាពល្អ ​ស្លឹក​ម្លូ ជួយ​ធ្វើ​ឲ្យ​ធ្មេញ​រឹង​មាំ តាមរយៈ​ការ​កាត់​បន្ថយ​បាក់​តេរី នៅក្នុងមាត់​​។ ហេតុនេះ ថ្នាំ​ដុស​ធ្មេញ ស៊ីកណល អំបិល ម្លូ អាច​កម្ចាត់​មេរោគ និងបាក់តេរីក្នុងមាត់ ដែលធ្វើ​ឲ្យ​អញ្ចាញ​មាន​សុខភាពល្អ ធ្មេញ​រឹងមាំ និង​ខ្យល់​ដង្ហើម​ស្រស់ថ្លា។

ថ្នាំ​ដុស​ធ្មេញSignal ប្រកាសបញ្ចុះ​តម្លៃដើម្បីរួម​ចំណែក​​ជួយ​សង្គមអំឡុង​កូវីដ១៩
ថ្នាំ​ដុស​ធ្មេញSignal ប្រកាសបញ្ចុះ​តម្លៃដើម្បីរួម​ចំណែក​​ជួយ​សង្គមអំឡុង​កូវីដ១៩

ថ្នាំ​ដុសធ្មេញ ស៊ីកណល (Signal) អំបិល ម្លូ បាន​​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​កម្ពុជា តាំង​ពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ និង​​ជា​ម៉ាក​ដ៏ល្បី​ល្បាញនៅក្នុង​ប្រទេស​បារាំង​។

ក្រៅ​ពី​ការ​បញ្ចុះ​តម្លៃ​លក់​របស់​ខ្លួន ​ក្រុមហ៊ុនក៏បាន​ចូលរួម​ក្នុង​សកម្មភាព​ជួយ​សង្គម ដោយកន្លង​មក ថ្នាំ​ដុស​ធ្មេញ ស៊ីកណល (Signal) អំបិល ម្លូ បាន​ផ្តល់​អំណោយ​ជា​ថ្នាំ​ដុស​ធ្មេញ ​​ដល់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយវិបត្តិ​នៃ​ការឆ្លង​រាត​ត្បាត​នៃ​វីរុស​កូវីដ ១៩​ និង​ គ្រោះ​ធម្មជាតិទឹកជំនន់​កាលពី ២០២០ ផងដែរ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T