លេងសើច​ច្រើន ខុសគេខុសឯង? ត្រួសៗពីតារា​សម្ដែង​វ័យ​ក្មេង Yang Zi ដែល​មនុស្សមិន​ច្រើន​ទេ​បានដឹង

//s9.kh1.co/7f/7f4f90fee921ff35431c2ac3d4ac6a6cd762f1c4.jpg
តារា & កម្សាន្ដ

 ១៤-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាស្រីជើងចាស់ រាងស្លីម Yang Zin បានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលប្រមាណជា ២២ឆ្នាំ​មកហើយ បើគិតពី​ឆ្នាំដែលនាងចូលសម្ដែងកុនដំបូងរហូតមកដល់បច្ចុប្បន្ន (១៩៩៩ ដល់២០២១)

ចិន៖ តារាស្រីជើងចាស់ រាងស្លីម Yang Zin បានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលប្រមាណជា ២២ឆ្នាំ​មកហើយ បើគិតពីឆ្នាំដែលនាងចូលសម្ដែងកុនដំបូងរហូតមកដល់បច្ចុប្បន្ន (១៩៩៩ ដល់២០២១)។ រយៈពេល២២ឆ្នាំគត់ដែលនាងបានឈរជើងក្នុងវិស័យជាតារាសម្ដែង ជាតារាម៉ូដែល និងជាតារាចម្រៀង នាងបាន​សាង​ភាពល្បីល្បាញពេញប្រទេសចិន ហើយប្រជាជននៅអាស៊ីដែលនិយមតាមដានខ្សែភាពយន្តទាំងដុំ និងភាគ ក៏ច្បាស់ចំណាំមុខនាងបានដែរ ព្រោះនាងក៏ធ្លាប់សម្ដែងភាពយន្តច្រើនដល់រាប់ស្ទើរមិនអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Yang Zin 
Yang Zin 

ថ្ងៃនេះ យើងនឹងលើកយកខ្សែជីវិតពិតនៅពីក្រោយឆាករបស់នាង មកសម្រាយលម្អិតជម្រាបជូន​លោកអ្នកឲ្យ​បាន​ដឹងដូចតទៅ៖

  1. ឈ្មោះពិតរបស់នាងគឺ Yang Ni’Ao។
  2. កញ្ញាកើតនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៩៩២ ត្រូវ​នឹង​ឆ្នាំវក។
  3. ចរិករបស់នាងគឺលេងសើចច្រើន ខុសគេខុសឯង នេះបើតាមការបញ្ជាក់របស់នាង។
  4. ចំណង់ចំណូលចិត្តរបស់  Yang Zin គឺ ​ច្រៀង លេងហ្គីតា ហែលទឹក និង​រាំ។
  5. បន្ទាប់ពីរយាលពីការសម្ដែងនានា នាងចូលចិត្តគេង និងមើលរឿងភាគ។
  6. នាងតែងតែមានអារម្មណ៍ខ្លាចខ្មោច ពេលដែលនៅម្នាក់ឯង។
  7. មនុស្សដែល​ Yang Zi ប៉ងចង់បាន​ជា​គូ គឺ​ជាអ្នក​ណា​ដែលជា​មនុស្សកក់ក្ដៅ សង្ហា ចិត្តល្អ ​ស្មោះត្រង់ ចេះគាំទ្រលើកទឹកចិត្តគ្នា៕
Yang Ni’Ao
Yang Ni’Ao

  ប្រភព៖ kprofiles

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T